ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក កឹ​ម សុខា ៖ តុលាការ​ចោទប្រកាន់​រូប​លោក​ច្រឡំ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​មនុស្ស​ជំនិត​លោក កឹ​ម សុខា បាន​អះអាង​ថា តុលាការ​បាន​ចោទប្រកាន់​លើ​ខ្លួន​ជា​ការ​យល់​ច្រឡំ ។ ការ​អះអាង​នេះ ខណៈ​ដែល​តុលាការ​បាន​កំពុង​ដំណើររឿង​ក្តី​លោក…

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​មនុស្ស​ជំនិត​លោក កឹ​ម សុខា បាន​អះអាង​ថា តុលាការ​បាន​ចោទប្រកាន់​លើ​ខ្លួន​ជា​ការ​យល់​ច្រឡំ ។ ការ​អះអាង​នេះ ខណៈ​ដែល​តុលាការ​បាន​កំពុង​ដំណើររឿង​ក្តី​លោក ដែល​អាច​ចំណាយ​រយៈពេល​៣​ខែ ។ លោក​មុត ច​ន្ថា មនុស្ស​ជំនិត​លោក កឹ​ម សុខា នៅ​ថ្ងៃ​ទី​២១ មក​រា​នេះ បាន​ស្រង់​សំដី​លោក​កឹ​ម សុខា បញ្ជាក់​យ៉ាង​ច្បាស់​ថា «​ទាំង​ពេល​កន្លង​មក ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត កឹ​ម សុខា មិន​ត្រូវរ៉ូវ (​ឃុបឃិត​) និង​មិន​គាំទ្រ​អ្នក​ណា​ក៏​ដោយ​កុំ​ថា ឡើយ​បរទេស សូ​ម្បី​តែ​ខ្មែរ​គ្នា​ឯង​ក៏​ដោយ​ដែល​មាន​ចេតនា ឬ​ធ្វើអំពើ​នាំ​ឲ្យ​ប្រទូសរ៉ាយ​ខូចខាត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ឬ​នាំ​ឲ្យ​មានការ​ឈ្លានពាន​ប្រឆាំង​នឹង​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ដាច់ខាត​» ។

លោក​កឹ​ម សុខា បាន​អះអាង​ទៀត​ថា​៖ «​អយុត្តិធម៌ នាំ​មក​នូវ​ការ​បែកបាក់​ជាតិ , ការ​ផ្សះផ្សា នាំ​មក​នូវ​អធិបតេយ្យភាព​ជាតិ​!» ។

សូម​ជម្រាប​ថា តុលាការ​បាន​កំណត់​យក​ថ្ងៃ​ទី​២២-២៣​មក​រា ដើម្បី​បើក​សវនាការ​លើ​សំណុំរឿង​លោក កឹ​ម សុខា​បន្ត​ទៀត ក្រោយ​ពី​កាលពី​ថ្ងៃ​ទី​១៥- ១៦ មក​រា​បាន​បើក​សវន​ការ​ដោយ​មាន​វត្តមាន​លោក កឹ​ម សុខា​ទាំង​២​លើក ។

គួរ​ឮ​កថា លោក កឹ​ម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ទាំង​កណ្តាលអធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ ពី​ពី​បទ​ស​ន្និ​ដ្ឋិ​ភាព​ជាមួយ​បរទេស ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និង​ទីកន្លែង​ផ្សេង​ទៀត កាលពី​អំឡុង​ឆ្នាំ​១៩៩៣ រហូត​ដល់​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ ជា​បទល្មើស​ព្រហ្មទណ្ឌ និង​ផ្តន្ទា ទោស​តាម​បញ្ញត្តិ​មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ ។ ក្រោយ​ពី​ជាប់ពន្ធ​នាគា​អស់​រយៈពេល​ជាង​១​ឆ្នាំ​នៅ ពន្ធនាគារ​ត្រពាំង​ថ្លុ​ង​មក កាលពី​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឲ្យ​លោ​កឹ​ម សុខា​នៅ​គេហដ្ឋាន​របស់​លោក​វិញ ។

តុលាការ​បាន​អះអាង​ថា សម្រេច​ឲ្យ​នៅ​គេហដ្ឋាន​វិញ​ដោយសារ​តែ​លោក​កឹ​ម សុខា បាន​គោរព​ត្រឹមត្រូវ​តាម​កាតព្វកិច្ច​នៃ​ការ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ និង​មាន​កិច្ចសហការ​ល្អ​ក្នុង​ដំណើរការ​នីតិវិធី​របស់​តុលាការ ។ កាតព្វកិច្ច​នៃ​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ថ្មី​ដែល​លោក​កឹ​ម សុខា ត្រូវ​អនុវត្ត​ចាប់ពី​ពេល​នេះ​មាន​បី​ចំណុច គឺ ទី​១.​មិន​ត្រូវ​ចេញ​ក្រៅ​ព្រំប្រទល់​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទី​២.​មិន​ត្រូវធ្វើ​សកម្មភាព​នយោបាយ និង​ទី​៣.​ត្រូវ​ឆ្លើយ​តប​នឹង​ការ​កោះហៅ​ពី​គ្រប់​សមត្ថកិច្ច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ