ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ស្រុក​មង្គលបុរី ពេល​នេះ​លែង​ព្រួយ​បារម្ភ​រឿង​ទឹក​ប្រើប្រាស់​ទៀត​ហើយ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ស្រុក​មង្គល​បូ​រី នៅ​ពេល​នេះ​លែង​ព្រួយបារម្ភ​ពី​រឿង​ទឹក​ប្រើប្រាស់​ទៀត​ហើយ ខណៈ​ដែល​បង្ហូរទឹក​ពី​ផ្នែក​ខាង​លើ និង​បូម​ពី​ដងស្ទឹង​សិរី​សោភ័ណ ចូល​ស្ទឹង​មង្គល​បូ​រី​។ លោក រ័​ត្ន…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ស្រុក​មង្គល​បូ​រី នៅ​ពេល​នេះ​លែង​ព្រួយបារម្ភ​ពី​រឿង​ទឹក​ប្រើប្រាស់​ទៀត​ហើយ ខណៈ​ដែល​បង្ហូរទឹក​ពី​ផ្នែក​ខាង​លើ និង​បូម​ពី​ដងស្ទឹង​សិរី​សោភ័ណ ចូល​ស្ទឹង​មង្គល​បូ​រី​។

លោក រ័​ត្ន ដា​ស៊ី​ណ​ង់ អភិបាលស្រុក​មង្គល​បូ​រី បាន​ប្រាប់​ថា ជាក់ស្តែង​រហូត​មក​ដល់​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២០​នេះ នៅ​ដងស្ទឹង​មង្គល​បូ​រី មានទឹក​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​ហើយ នៅ​ពេល​ទឹក​ត្រូវ​បាន​បង្ហូរ​ទម្លាក់​ពី​ផ្នែក​ខាងលើ និង​បូម​ពី​ដងស្ទឹង​សិរី​សោភ័ណ ចូល​មក​ស្ទឹង​មង្គល​បូ​រី​។

លោក​បាន​បញ្ជាក់​ថា កាលពីដើម​ខែមករា ឆ្នាំ​២០២០​នេះ នៅ​ស្រុក​មង្គល​បូ​រី ប្រឈម​នឹង​ការ​ខ្វះ​ទឹក​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៨,០០០​គ្រួសារ និង​មន្ទី​ពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូ​រី ហើយ​ដោយ​បានការ​យកចិត្តទុកដាក់​ពី​លោក កែ គឹ​ម​យ៉ា​ន ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ ចុះ​ជួយ​ខេត្ត​បន្ទាយមានជ័យ និង​លោក គន់ គី​ម ទេស​រដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ជន​ពិសេស​នៃ​គណៈ​កម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​លោក លឹ​ម គាន​ហោ រដ្ឋមន្ត្រី​ធនធានទឹក និង​ឧតុនិយម បាន​ចុះ​ពិនិត្យ និង​ដោះស្រាយ​ទឹក​ជូន​ប្រជាពលរដ្ឋ​ស្រុក​មង្គល​បូ​រី​។

លោក រ័​ត្ន ដា​ស៊ី​ណ​ង់ បាន​បញ្ជាក់​ទៀត​ថា ដោយសារ​បានការ​យកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ បាន​មូ​ប​ទឹក​ពី​ដងស្ទឹង​សិរី​សោភ័ណ ទម្លាក់​ចូល​មក​ដងស្ទឹង​មង្គល​បូ​រី ហើយ​បាន​បង្ហូរទឹក​ពី​ផ្នែក​ខាង​លើ ទម្លាក់​មក​ក្រោម​រហូត​ដល់​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២០​នេះ ដងស្ទឹង​មង្គល​បូ​រី មានទឹក​សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ហើយ​។

លោក រ័​ត្ន ដា​ស៊ី​ណ​ង់ បញ្ជាក់​ទៀត​ថា ទន្ទឹម​នឹង​មានទឹក​ប្រើប្រាស់​នេះ សូម​ណែនាំ​ដល់​ប្រជា​ពល​រដ្ឋ​មិន​ត្រូវ​បូមទឹក​នេះ​ដាក់​ស្រូវប្រាំង ឬ​ដាក់​ដំណាំ​ឡើយ ដោយសារ​ទឹក​នេះ គឺ​សម្រាប់​ទុក​ប្រជា​ពលរដ្ឋ​ប្រើប្រាស់​តែ​ប៉ុណ្ណោះ បើសិនជា​រក​ឃើញ​ថា មានការ​មូ​ប​ទឹក​យក​ទៅ​ដាក់​បន្លែ ឬ​ស្រូវ និង​ត្រូវ​ធ្វើការ​ហាមឃាត់​មិន​អនុញ្ញាត​ឡើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ