ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​ចម្លាក់​សត្វ​មករ ដ៏​ធំ​មួយ​នៅ​​ភ្នំ​គូលែន ដែល​អ្នក​គ្រប់​គ្នា​មិន​ធ្លាប់​ឃើញ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មន្ទីរ​បរិស្ថាន​ខេត្ត​សៀម រាប បាន​ជួប​ប្រទះ​ឃើញ​នឹង​ចម្លាក់​សត្វ​មករ ដ៏​ធំ​មួយ​នៅ​តំបន់​ភ្នំ​គូលែន ដែល​អ្នក​គ្រប់​គ្នា មិន​ធ្លាប់​ឃើញ​ពី​មុន​មក​នោះ​ទេ​។ បើ​តាម​មន្ទីរ​បរិស្ថាន​ខេត្ត…

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មន្ទីរ​បរិស្ថាន​ខេត្ត​សៀម រាប បាន​ជួប​ប្រទះ​ឃើញ​នឹង​ចម្លាក់​សត្វ​មករ ដ៏​ធំ​មួយ​នៅ​តំបន់​ភ្នំ​គូលែន ដែល​អ្នក​គ្រប់​គ្នា មិន​ធ្លាប់​ឃើញ​ពី​មុន​មក​នោះ​ទេ​។

បើ​តាម​មន្ទីរ​បរិស្ថាន​ខេត្ត បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២០​នេះ ថា នៅ​ភូមិ​ទឹក​លិច ឃុំ​បឹង​មាលា ស្រុក​ស្វាយ​លើ ខេត្ត​សៀម​ម​រាប ខាងកើត​ទំនប់​បុរាណ​មួយ​ឈ្មោះ​ថា «​ទំនប់​ទឹក​ងូត​» ប្រមាណ​ចម្ងាយ​៣០​ម៉ែត្រ ពី​ខាងកើត​ឧទ្យាន​ជាតិ​ព្រះ​ជ័យ​វរ្ម័ន​- នរោត្តម «​ភ្នំ​គូលែន​»​នោះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន ដឹកនាំ​ដោយ​លោក ស៊ុន គង់ ប្រធាន​មន្ទីរ​បរិស្ថាន សហការ​ជាមួយ​អង្គការ​មូលនិធិ​បុរាណវិទ្យា និង​អភិវឌ្ឍន៍​កម្មវិធី​ភ្នំ​គូលែន និង​ក្រុមការងារ បាន​ចុះ​ទៅ​ពិនិត្យ​រូប​សត្វ​មករ ដែល​មាន​ទំហំ​ធំ ហើយ​មាន​បណ្តោយ​២.១៤​ម៉ែត្រ កម្ពស់ ០.៩៧ ម៉ែត្រ ទទឹង​០.៧៩​ម៉ែត្រ ដែល​មិន​ធ្លាប់​ឃើញ​នៅ​ចម្លាក់​លើ​ផ្តែរ និង​ប្រាសាទ​ព្រហ្មញ្ញសាសនា​នា ក្នុង​ប្រវត្តិ​សិល្បៈ​​ខ្មែរ​។

ហើយ​ជា​លទ្ធផល​ក្រៅពី​ចម្លាក់​មករ​នេះ យើង​បាន​នរក​ឃើញ​បំណែក​ថ្ម​សរុប​ចំនួន​១៣​ដុំ​ផង​ដែរ៕ (​កែសម្រួល​ដោយ ៖​បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ