ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិនិត្យ​លើ​បន្លែ ម្ហូបអាហារ និង​ភេ​សជ្ជៈ​ដាក់​​តាំង​លក់​ក្នុង​ផ្សារ​អង្គតាសោម

4 ឆ្នាំ មុន
  • តាកែវ

ខេត្ត​តាកែវ ៖ លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត នៅ​ថ្ងៃ​ទី​២០ មករា ​​បាន​ចុះ​ត្រួតពិនិត្យ​លើ​ម្ហូបអាហារ…

ខេត្ត​តាកែវ ៖ លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត នៅ​ថ្ងៃ​ទី​២០ មករា ​​បាន​ចុះ​ត្រួតពិនិត្យ​លើ​ម្ហូបអាហារ និង​ភេ​ជ្ជ​សៈ ដែលកំ​ពុង​ដាក់​តាំង​លក់​មួយ​ចំនួន នៅ​ផ្សារ​អង្គតាសោម ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ​។

លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបាន​ថ្លែង​ឲ្យ​ដឹង​ថា ដើម្បី​ចូលរួម​ធានា​បាន​ចំពោះ​សុវត្ថិ​ភាព​ចំណីអាហារ ក៏​ដូច​ជា​ការ​ពង្រឹង​នូវ​សុខុមាលភាព​សាធារណៈ​ផង​ដែរ​ ។ មន្ត្រី​ជំនាញ​កាំកុងត្រូល បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​ដែល​ដាក់​លក់​នៅ​តាម​ទីផ្សារ​នានា​ក្នុង​ខេត្តដោយ​ផ្តោត​ជា​សំខាន់លើ​អនាម័យ មិន​មាន​សារធាតុ​គីមី​លើ​ចំណីអាហារ ឬ​ខូចគុណភាព និង​មិន​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​។

លោក​ប្រធាន​កាំកុងត្រូល​ខេត្ត​បានឱ្យដឹង​ទៀត​ថា​​ នៅ​ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​ទំនិញ​នេះ​ដែរ គឺ​យើង​បាន​ធ្វើ​ត្តេស៍​បឋម​ទៅ​លើ​ចំណីអាហារ​ជា​ច្រើន​មុខ ប៉ុន្តែ​ជា​លទ្ធផល​គឺ​រក​ពុំ​ឃើញ​សារធាតុ​គីមី ​នៅ​លើ​ចំណីអាហារ និង​បន្លែ​នោះ​ដែរ ព្រោះ​អាជីវករ​ពួក​គាត់​មានការ​យល់​ដឹង​ច្រើន​ពី​សុវត្ថិភាព​ចំណីអាហារ​នេះ ហើយ​ក្នុង​នោះ​ដែរ​ចំពោះ​ទំនិញ​ជា​គ្រឿង​កំប៉ុង គឺ​បាន​រក​ឃើញ​មាន​ទំនិញ​ណា​ដែល​ខូចគុណភាព ឬ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​អ្វី​ដែរ ។

ចំពោះ​មុខទំនិញ ម្ហូបអាហារ ដែល​មន្ត្រី​ជំនាញ​យក​មក​ពិនិត្យ​ដោយ​ធ្វើតេស្ដ​បឋម​រួម​មាន​៖ សណ្ដែកបណ្ដុះ ស​សៃ​គុយទាវ ស​សៃ​គុយទាវ​បាញ់​កាញ់ ស្ករត្នោត អំបិល (​មាន​សារធាតុ​អ៊ីយ៉ូត​) ប្រហិត​សាច់​គោ សាច់​ប៉ាត់តេ ហ៊​ត​ដក បន្លែ​កកូរ ស​រសៃ​ពោត មឹក បង្គារ ស្ករ​ទឹក​សុទ្ធហួល​កាលបរិច្ឆេទ១០​ដប ត្រូវ​បាន​មន្ត្រី​ជំនាញ​រឹបអូស​មក​ក​ម្ទេស​ចោលភ្លាម​ៗ​ផង​ដែរ​ ។ ចៀសវាង ​អាជីវក​រដាក់​លក់​ទៅ​អោយ​ប្រជាពលរដ្ឋ​ទឹ​ញយ​ក​ទៅ​ទទួលទាន​ប៉ះពាល់​ដល់​សុខភាព​ ។

អត្ថបទសរសេរ ដោយ