ជើងខ្លាំងរបស់ Man Utd ម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា អ្នកចាំទី Sergio Romero របស់ក្រុមបិសាចក្រហម Manchester United…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា អ្នកចាំទី Sergio Romero របស់ក្រុមបិសាចក្រហម Manchester United…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា អ្នកចាំទី Sergio Romero របស់ក្រុមបិសាចក្រហម Manchester United បានជួបគ្រោះថ្នាក់ចរាចរណ៍មួយកាលពីព្រឹកថ្ងៃច័ន្ទ ដែលជាឧប្បត្តិហេតុមួយបន្សល់ទុកនូវរថយន្តស្ព័រទំនើប Lamborghini រងការខូចខាតស្ទើរតែទាំងស្រុង។
យោងតាមសារព័ត៌មាន The Telegraph បានអោយដឹងថា Romero មិនមានរបួសអ្វីនោះទេ បន្ទាប់ពីឧប្បត្តិហេតុនេះបានកើតឡើងនៅក្បែរកន្លែងហ្វឹកហាត់ Carrington របស់ក្លិប ហើយត្រូវបានគេរាយការណ៍ថា នៅហ្វឹកហាត់ដូចធម្មតា។
ភ្លាមៗបន្ទាប់ពីឧប្បត្តិហេតុនោះរូបភាពបានចាប់ផ្តើមត្រូវគេចែករំលែកនៅលើបណ្តាញសង្គម ដែលបង្ហាញពីរថយន្ត Lamborghini របស់បុរសវ័យ៣២ឆ្នាំរូបនេះ បានធ្លាក់ផ្លូវខូចខាតស្ទើរតែទាំងស្រុង ខណៈដែល Romero មិនមានរបួសអ្វីឡើយ។
របាយការណ៍ខាងលើត្រូវបានបញ្ជាក់ដោយដោយសារព័ត៌មាន Daily Mirror ដែលបានបន្ថែមថា រថយន្ដទំនើបរបស់ Romero មានតម្លៃ ១៧០០០០ផោន (តម្លៃក្រៅស្រុក)។ គេមិនទាន់ដឹងពីមូលហេតុនៃគ្រោះថ្នាក់នៅដំណាក់កាលនេះនៅឡើយទេ។
គួរបញ្ជាក់ផងដែរថា កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ ដែលធ្លាប់លេងឱ្យក្រុម Sampdoria, AS Monaco និង AZ Alkmaar បច្ចុប្បន្នលេងនៅបិសាចក្រហម និងបានបង្ហាញខ្លួនចំនួន៩ដងនៅគ្រប់ការប្រកួតទាំងអស់សម្រាប់ក្រុម Man Utd នារដូវកាលនេះ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ