ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គល​ជោគជ័យ​៣​រូប​ដែល​ពី​មុន​ធ្លាប់​មានជីវិត​ក្រីក្រ

4 ឆ្នាំ មុន

មនុស្ស​មួយ​ចំនួន​ដែល​អ្នក​ធ្លាប់តែ​លឺឈ្មោះ​ក្នុង​វិស័យ​ខុស​ៗ​គ្នា​មិន​ថា​វិស័យ​ភាពយន្ត ចម្រៀង ឬ​អាជីវកម្ម​ឡើយ អ្នក​ប្រហែលជា​នឹង​ឃើញ​ដល់​ជីវិត​ដ៏​ជោគជ័យ​និង​ពោរពេញ​ទៅ​ដោយ​ទ្រព្យសម្បត្តិ​របស់​ពួក​គេ ។ តែ​ជាក់ស្តែង មាន​មនុស្ស​មួយ​ចំនួន​ដែល​ធ្លាប់​ស្ទើរតែ​មិន​មាន​សមត្ថភាព​ទិញ​អាហារ​សម្រាប់​ថ្ងៃស្អែក​ផង ។ ខាងក្រោម​នេះ​គឺជា​បុគ្គល​ជោគជ័យ​មួយ​ចំនួន​ដែល​ធ្លាប់​មាន​ជីវភាព​ក្រីក្រ​៖ ១….

មនុស្ស​មួយ​ចំនួន​ដែល​អ្នក​ធ្លាប់តែ​លឺឈ្មោះ​ក្នុង​វិស័យ​ខុស​ៗ​គ្នា​មិន​ថា​វិស័យ​ភាពយន្ត ចម្រៀង ឬ​អាជីវកម្ម​ឡើយ អ្នក​ប្រហែលជា​នឹង​ឃើញ​ដល់​ជីវិត​ដ៏​ជោគជ័យ​និង​ពោរពេញ​ទៅ​ដោយ​ទ្រព្យសម្បត្តិ​របស់​ពួក​គេ ។ តែ​ជាក់ស្តែង មាន​មនុស្ស​មួយ​ចំនួន​ដែល​ធ្លាប់​ស្ទើរតែ​មិន​មាន​សមត្ថភាព​ទិញ​អាហារ​សម្រាប់​ថ្ងៃស្អែក​ផង ។ ខាងក្រោម​នេះ​គឺជា​បុគ្គល​ជោគជ័យ​មួយ​ចំនួន​ដែល​ធ្លាប់​មាន​ជីវភាព​ក្រីក្រ​៖

១. លោក ហា​វ៉​ដ ស្ស៊ុ​ត (Howard Schultz)៖
លោក ស្ស៊ុ​ត ដែល​ជា​អគ្គនាយក​របស់​ក្រុមហ៊ុន Starbucks គឺជា​កូនប្រុស​របស់​អ្នកបើកបរ​កុងតឺន័រ​ដែល​ស្ទើរតែ​រក​ចំណូល​មិន​គ្រប់គ្រាន់​សម្រាប់​ការ​ចាយវាយ​ប្រចាំ​ថ្ងៃ​ផង ។ ទោះជា​មាន​ជីវភាព​លំបាក​ពិតមែន​ក្តី លោក​ស្ស៊ុ​ត គឺជា​ក្មេង​ដែល​មាន​ទេព​កោសល្យ​ផ្នែក​កីឡា ដែល​ជួយ​ឲ្យ​លោក​ទទួល​បាន​អាហារ​រូបករណ៍​រៀន​នៅ​សាកលវិទ្យាល័យ University of Northern Michigan ។ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា និង​ទទួល​បាន​សញ្ញាប័ត្រ​មួយ​ផ្នែក​ទំនាក់ទំនង​ហើយ លោក​បាន​ចូល​ធ្វើការ​ក្នុង​ក្រុមហ៊ុន Xerox ។ ប៉ុន្តែ​ជីវិត​របស់​លោក​បាន​ផ្លាស់​ប្តូរ​ពេល​ដែល​លោក​រក​ឃើញ​ហាង​កាហ្វេ​មួយ​ឆ​ឈ្មោះ​ថា Starbucks ។ លោក​ពិតជា​ចូល​ចិត្ត​កាហ្វេ​ទីនោះ​ណាស់ ហើយ​លោក​ក៏​សម្រេចចិត្ត​ចាក​ចេញពី​ក្រុមហ៊ុន​និង​ធ្វើ​ជានា​យក​ប្រតិបត្តិ​របស់ Starbucks នៅ​ឆ្នាំ ១៩៨៧ ។

២. លោក ស្ទី​វ ចបស៍ (Steve Jobs)៖
អតីត​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Apple រូប​នេះ​ជា​កូនប្រុស​របស់​ជនអន្តោប្រវេសន៍ ប៉ុន្តែ​ដោយសារ​តែ​ពួក​គេ​មិន​មាន​សមត្ថភាព​ក្នុង​ការ​ចិញ្ចឹម​លោក ពួក​គេ​ក៏​បាន​បញ្ជូន​លោក​ឲ្យ​ទី​គ្រួសារ​មួយទៀត ។ បន្ទាប់​ពី​ចាក​ចេញពី​សាកលវិទ្យាល័យ​នៅ​ត្រីមាស​ទី​មួយ លោក​បាន​ចាប់ផ្តើម​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ផលិត​ហ្គេ​ម​មួយ​ឈ្មោះ​ថា Atari និង​បន្ទាប់​មក​លោក​បាន​បង្កើត​ម៉ាស៊ីន​របស់ Apple ដំបូង​គេ​បង្អស់​ជាមួយនឹង​មិត្តភក្តិ​ជិត​ស្និ​ទ្ធិ ។

៣. អ្នកស្រី សេ​លី​ន ឌី​អន (Celine Dion)
អ្នក​ប្រហែលជា​ធ្លាប់​លឺឈ្មោះ​អ្នកស្រី​តាម​រយៈ​បទ​ចម្រៀង My Heart Will Go On ដែល​បាន​ធ្វើ​ឲ្យ​អ្នកស្រី​ល្បីល្បាញ​ក្នុង​គ្រប់​ស្រទាប់ ។ អ្នកស្រី​ជា​កូនស្រី​ម្នាក់​ក្នុង​ចំណោម​គ្រួសារ​ដែល​មានកូន​ៗ​សរុប ១៤​នាក់ ក្នុង​ប្រទេស​កា​ណា​ដា ។ មិនយូរ​ប៉ុន្មាន អ្នកស្រី​បានដឹង​ពី​សមត្ថភាព​ផ្នែក​សិល្បៈ​របស់​ខ្លួន និង​បាន​ចាប់ផ្តើម​ដើរ​ច្រៀង​តាម​កម្មវិធី​តូច​ៗ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ