កម្ពុជានឹងចុះត្រជាក់ដល់១៩អង្សាសេ ហើយតំបន់មាត់សមុទ្រនឹងមានភ្លៀង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅតំបន់មួយចំនួននឹងចុះត្រជាក់ដល់១៩អង្សាសេ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ មករា ឆ្នាំ២០២០ ។…
រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅតំបន់មួយចំនួននឹងចុះត្រជាក់ដល់១៩អង្សាសេ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ មករា ឆ្នាំ២០២០ ។…
រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅតំបន់មួយចំនួននឹងចុះត្រជាក់ដល់១៩អង្សាសេ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ មករា ឆ្នាំ២០២០ ។ យោងតាមសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្តសង្កេតឃើញថា ឥទ្ធិពលជ្រលងសម្ពាធខ្ពស់ និងខ្យល់មូសុងឦសានខ្សោយគ្របដណ្តប់លើកម្ពុជា ។
ក្រសួងបានបន្តថា ស្ថានភាពបែបនេះធ្វើឲ្យចាប់ពីថ្ងៃទី២១-២៧ ខែមករា ៖ ១- តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមា មានពី១៩-២២°C ហើយសីតុណ្ហភាពអតិបរមា មានពី ២៩-៣១°c ។
២- តំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា មានពី ២២-២៤°C និងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C ។ ៣-តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា មានពី ២២-២៤°c និងសីតុណ្ហភាពអតិបរមា មានពី៣១ -៣៣°C ។ ជាមួយគ្នានោះដែរក្រសួងបានឲ្យដឹងថានៅបណ្តាខេត្តមាត់សមុទ្រអាចមានភ្លៀងក្នុងកម្រិតតិចតួច ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ