ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលក្រម​ប្រកាស​ផ្តន្ទាទោស​ក្រុម​ឌី​ជេ ឡាយ​អិន​ហើយ ដាក់​ពន្ធនាគារ​ពី​៤​ទៅ​១៥​ឆ្នាំ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធាន​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ គឺ​លោកស្រី យិ​ច ឈា​ណា​វី និង​តំណាង​អយ្យការ​អម​សាលាដំបូង គឺ​លោក សេង…

រាជធាន​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ គឺ​លោកស្រី យិ​ច ឈា​ណា​វី និង​តំណាង​អយ្យការ​អម​សាលាដំបូង គឺ​លោក សេង គឹ​ម​ឡាក់ នារ​រសៀល​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២០ បាន​ប្រកាស​សាល​ផ្តន្ទា​ទោស​លើ​ក្រុម​ឌី​ជេ ឡាយ​អិន ដាក់​ពន្ធនាគារ​ចាប់ពី​៤​ទៅ​១៥​ឆ្នាំ ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​ប្រព្រឹត្តិ​នៅ​ក្លឹ​ប​កម្សាន្ត​រ៉ុ​ក ។

សាលក្រម​បាន​ផ្តន្ទាទោស​ជនជាប់ចោទ ១-​ឈ្មោះ ហែម បូ​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ អតីត​ពិធីករ​ទូរទស្សន៍​មួយ និង​ជា​ឌី​ជេ ឡាយ​អិន ស្នាក់​នៅផ្ទះ​លេខ​៦៣ ផ្លូវ​សុធារស សង្កាត់​ទន្លេ​បាសាក់ ខណ្ឌចំការមន ដាក់​ពន្ធនាគារ​កំណត់​៤​ឆ្នាំ ។ ២-​ឈ្មោះ ម៉ៅ ស្រី​ណា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ដាក់​ពន្ធនាគារ​៤​ឆ្នាំ ពិន័យ​៦​លាន ។

៣-​ឈ្មោះ អ៊ិ​ន សា​ខន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ស្នាក់​ផ្ទះ​ជួល​លេខ​៦A ផ្លូវលំ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ដាក់​ពន្ធនាគារ​១១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិការដ្ឋ​ចំនួន​២០​លាន​រៀល និង​៤-​ផ្តន្ទាទោស​លើ​ជនជាប់ចោទ ឈ្មោះ ស៊ិ​ន ស​ម្ភ​ស្ស ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ស្នាក់​នៅ​ភូមិ​៤ សង្កាត់​បឹង​ស្រឡាង ខណ្ឌទួលគោក ដាក់​ពន្ធនាគារ​១៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិការដ្ឋ​ចំនួន​២០​លាន​រៀល ។ ហើយ​សាលក្រម​នេះ បាន​បើកផ្លូវ​ទុក​សិទ្ធិ​ឲ្យ​ជនជាប់ចោទ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ ។

គួ​បញ្ជាក់​ថា ជនជាប់ចោទ​ទាំង​៤​នាក់ ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​ចោទ​ពី​បទ​.​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​បទ​.​កាប់​អាវុធ​ដោយ​ខុសច្បាប់ ដែល​ប្រព្រឹត្ត​កាលពី​ម៉ោង​២​និង​២០​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​នៅ​មជ្ឈមណ្ឌល​កម្សាន្ត រ៉ុ​ក ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ជាមួយ​គ្នា​នោះ​ដែរ សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​នៅ​ក្នុង​បន្ទប់​១០៨ ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត រ៉ុ​ក រួម​មាន ៖ ១-​ថ្នាំ​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់​៣៧៤.៣៩​ក្រាម ២-​សារធាតុ​ញៀន​ប្រភេទ​អ៊ិ​ច​ស្តា​ស៊ី ចំនួន​១៥៦២​គ្រាប់ ស្មើ​ទម្ងន់​នឹង​៦០៩.៣៣​ក្រាម (​សរុប​ជាង​១​គីឡូក្រាម​) ៣-​អាវុធ​ខ្លី​១​ដើម ម៉ា​កឡុក និង​៤-​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ធំ​១​គ្រឿង និង​តូច​២​គ្រឿង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ