ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់​តតាំង​គ្នា​ដោយ​កាំភ្លើង​ធំ​ជិត​ក្រុង​

4 ឆ្នាំ មុន

ប្រទេស​លី​ប៊ី ៖ យោង​តាម​រ៉​យ​ទ័​រថា ការ​បាញ់​តតាំង​គ្នា​ដោយ​កាំភ្លើង​ធំ​ចេញពី​ខ្សែបន្ទាត់​រណសិរ្ស​មួយ​ចំនួន ស្ថិត​នៅ​ភាគ​ខាងត្បូង​ក្រុង​ទ្រី​ប៉ូ​លី អាច​ស្ដាប់​ឮ​នា​យប់​ថ្ងៃ​ទី​១៩​មក​រា ខណៈ​នៅ​ក្រុង​ប៊ែ​រ​ឡាំង​នា​ថ្ងៃ​នោះ​មាន​កិច្ចប្រជុំ​កំពូល​មួយ សំដៅ​ស្វែងរក​ច្រកចេញ​នៃ​ជម្លោះ​នៅ​លី​ប៊ី​។ មេដឹកនាំ​នៃ​បណ្ដា​មហាអំណាច​ដែល​ជួបជុំ​គ្នា​នៅ​ក្រុង​ប៊ែ​រ​ឡាំង​រដ្ឋធានី​អា​ល្លឺ​ម៉​ង់ នា​ថ្ងៃ​ទី​១៩​…

ប្រទេស​លី​ប៊ី ៖ យោង​តាម​រ៉​យ​ទ័​រថា ការ​បាញ់​តតាំង​គ្នា​ដោយ​កាំភ្លើង​ធំ​ចេញពី​ខ្សែបន្ទាត់​រណសិរ្ស​មួយ​ចំនួន ស្ថិត​នៅ​ភាគ​ខាងត្បូង​ក្រុង​ទ្រី​ប៉ូ​លី អាច​ស្ដាប់​ឮ​នា​យប់​ថ្ងៃ​ទី​១៩​មក​រា ខណៈ​នៅ​ក្រុង​ប៊ែ​រ​ឡាំង​នា​ថ្ងៃ​នោះ​មាន​កិច្ចប្រជុំ​កំពូល​មួយ សំដៅ​ស្វែងរក​ច្រកចេញ​នៃ​ជម្លោះ​នៅ​លី​ប៊ី​។

មេដឹកនាំ​នៃ​បណ្ដា​មហាអំណាច​ដែល​ជួបជុំ​គ្នា​នៅ​ក្រុង​ប៊ែ​រ​ឡាំង​រដ្ឋធានី​អា​ល្លឺ​ម៉​ង់ នា​ថ្ងៃ​ទី​១៩​ មក​រា បាន​ប្រកាស​ពី​ការ​ពង្រឹង​ការ​ហ៊ុម​ព័ទ្ធ​អាវុធ​ប្រឆាំង​លី​ប៊ី ក្នុង​ក្ដី​សង្ឃឹមថា ​អាច​សម្រេច​បាន​បទ​ឈប់​បាញ់​គ្នា​ដ៏​ស្ថិតស្ថេរ​មួយ​។

សេនាប្រមុខ​ខា​លី​ហ្វា​ហា​ហ្វ​តា​បុរស​ខ្លាំង​ភាគ​ខាងកើត​លី​ប៊ី ដែល​​កងទ័ព​របស់​លោក​បាន​បើក​ធ្វើ​ចាប់ពី​ខែមេសា​មក ការ​វាយលុក​មួយ​លើ​ក្រុង​ទ្រី​ប៉ូ​លី បាន​ចូលរួម​ក្នុង​សន្និសីទ​នោះ​តែ​មិន​ជួប​ជា​មួយ​ប្រមុខ​រដ្ឋាភិបាល​រួបរួម​ជាតិ​ទទួលស្គាល់​ដោយ​សហ​គមន៍​អន្តរជាតិ លោក​ហ្វា​យ៉េ​ស​អាល់​សា​រ៉ា​ឡើយ​។

ក្នុង​សេចក្ដីថ្លែងការណ៍​ចុង​ក្រោយ​មួយ បណ្ដា​មេដឹកនាំ​នៃ​ប្រទេស ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​បាន​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា​ជា​អចិន្ត្រៃយ៍​មួយ ហើយ​អ្នកចូលរួម​ទាំងអស់​សន្យា​បោះបង់​ចោលការ​លូកដៃ​ចូល​ប្រទេស​នេះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ