ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​រត់ប្រណាំង​អន្លង់​វែង​លើក​ទី​2​​នេះ ​រំពឹង​មានការ​គាំទ្រ​កាន់តែ​ខ្លាំង

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តឧត្តរមានជ័យ ៖ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​រត់ប្រណាំង​អន្លង់​វែង​លើក​ទី​១​កាលពី​ឆ្នាំ​២០១៩​កន្លង​មក​នៅ​ក្នុង​ឆ្នាំ​២០២០​នេះ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​គ្រោង​នឹង​រៀបចំ​ឱ្យ​ព្រឹត្តិការណ៍​បែប​នេះ​ជា​លើក​ទី​២​ម្ដងទៀត ហើយ​សង្ឃឹមថានឹង​មាន​គាំទ្រ​គគ្រឹកគគ្រេង​ជាង​លើក​ទី​១ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​និង​ជា​អគ្គលេខាធិការ​គណៈ ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា…

ខេត្តឧត្តរមានជ័យ ៖ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​រត់ប្រណាំង​អន្លង់​វែង​លើក​ទី​១​កាលពី​ឆ្នាំ​២០១៩​កន្លង​មក​នៅ​ក្នុង​ឆ្នាំ​២០២០​នេះ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​គ្រោង​នឹង​រៀបចំ​ឱ្យ​ព្រឹត្តិការណ៍​បែប​នេះ​ជា​លើក​ទី​២​ម្ដងទៀត ហើយ​សង្ឃឹមថានឹង​មាន​គាំទ្រ​គគ្រឹកគគ្រេង​ជាង​លើក​ទី​១ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​និង​ជា​អគ្គលេខាធិការ​គណៈ ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ព្រឹក​ថ្ងៃ​ទី​២០ មក​រា នៅ​សាលាស្រុក​អន្លង់​វែង ។

តាម​ការ​ឱ្យ​ដឹង​នៅ​ក្នុង​កិច្ចប្រជុំ​នេះ​គេ​ឃើញ​វត្តមាន​លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ លោក ឌី រ៉ា​ដូ អភិបាលរង​ខេត្តឧត្តរមានជ័យ លោក ជិន វរ​យុទ្ធ​អភិបាលស្រុក​ឧត្តរមានជ័យ និង​លោក​តំណាង អភិបាលខេត្ត​ស៊ី​សាកេ​ត និង​ខេត្ត​សូ​រិ​ន្ទ ប្រទេស ថៃ ។ កិច្ចប្រជុំ​នេះ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​រៀបចំ​ឱ្យ​មានការ​លេង​កីឡា​រត់ប្រណាំង​និង​កីឡា​កម្សាន្ត​ផ្សេង​ៗ​ដូច​ជា​ប្រណាំងទូក ប្រណាំង​កង់​ល្បុក្កតោ​ដែល​ជា​កីឡា​អត្តសញ្ញាណ​ជាតិខ្មែរ​និង​កីឡា​ជា​ច្រើន​ប្រភេទ​តាមតែ​អាច​ធ្វើ​ទៅ​បាន ហើយ​ក៏​មានការ​តាំងពិព័រណ៍​ទៀត​ផង​។

លោក ឌី រ៉ា​ដូ អភិបាលរង​ខេត្តឧត្តរមានជ័យ​បាន​មាន​ប្រសាសន៍​ថា កម្មវិធី​នេះ​រៀបចំ​ឡើង​ដោយ​ក្រសួងទេសចរណ៍ មណ្ឌល​ឯកសារ​កម្ពុជា​និង​រដ្ឋបាល​ខេត្តឧត្តរមានជ័យ ព្រមទាំង​មានការ​ចូល​រួម​ពី​ភាគី​ថៃ​ផង​ដែរ​។

កម្មវិធី​នេះ​ធ្វើ​ឡើង​រួច​ម្ដង​មក​ហើយ​កាលពី​ខែមករា ឆ្នាំ​២០១៩ ដែល​កាល​ណោះ​ការ​រៀបចំ​គ្រោង​​ឱ្យ​មាន​តែ​ជាង​១​ពាន់​នាក់​បន្តិចបន្តួច​ប៉ុណ្ណោះ តែ​មានការ​កើនឡើង​រហូត​ដល់​ទៅ​ជាង​១៤០០​នាក់ ហើយ​ភាគី​ថៃ​បាន​បញ្ជូន​មនុស្ស​ឱ្យមក​ចូលរួម​ជាង​៧០​នាក់ ។ លោក​បន្ត​ថា កម្មវិធី​នេះ​ធ្វើ​ឡើង​ដើម្បី​រំលឹក​ខួប​២០​ឆ្នាំ​ដែល​យើង​ទទួល​បាន​សុខ​សន្តិភាព​ពេញលេញ ម្យ៉ាងវិញទៀត​ស្រុក​អន្លង់​វែង​គឺជា​ទីតាំង​តស៊ូ​ចុង ក្រោយ​របស់​ខ្មែរក្រហម​និង​ជាទី​តាំង​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា និង​ទាក់ទាញ​ចំណាប់អារម្មណ៍​ឱ្យ​កាន់តែ​ខ្លាំង​ថែម​ទៀត​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ ក៏​ដូច​ភ្ញៀវ​បរទេស​ឱ្យមក​ទស្សនា​តំបន់​ទេសចរណ៍​សំខាន់​ៗ​នៅ​ក្នុងស្រុក​អន្លង់​វែង​យើង​នេះ ។

លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួង ទេសចរណ៍​បាន​មាន​ប្រសាសន៍​ថា កម្មវិធី​រត់ប្រណាំង​អន្លង់​វែង លើក​ទី​២​ឆ្នាំ​២០២០​នេះ​មាន​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​៧​ដល់​ថ្ងៃ​ទី​៩ កុម្ភៈ ឆ្នាំ​២០២០ ។ លោក​បាន​ផ្ដាំផ្ញើរ​ទៅ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​យកចិត្តទុកដាក់​ឱ្យ​បាន​ល្អ​នូវ​សណ្ដាប់ធ្នាប់ អនាម័យ​និង​បរិស្ថាន ព្រោះថា​ក្នុង​នាម​អាជ្ញាធរ​ស្រុក​អន្លង់​វែង ដែល​ជា​ម្ចាស់ផ្ទះ​ត្រូវ​ទទួលភ្ញៀវ​មក​ពី​ខាងក្រៅ​ឱ្យ​បាន​ល្អ ដើម្បី​កុំឱ្យ​បាក់មុខ​មាត់​។

ជាមួយ​គ្នា​នេះ​លោក​ក៏​សំណូម​ទៅ​ដល់​ភាគី​ទាំង​ពីរ​ត្រូវ​សហការ​គ្នា​ឱ្យ​បាន​ល្អ​ក្នុង​នាម​ជា​ប្រទេស​ជិតខាង​គ្នា ធ្វើ​យ៉ាងណា​ជំរុញ​ឱ្យ​កម្មវិធី​នេះ​ដំណើរការ​ទៅ​បាន​រលូន​តាំងពី​ដើម​ដល់​ចប់ ។ គួរ​បញ្ជាក់​ថា កម្មវិធី​រត់ប្រណាំង​និង​ជិះ​កង់​ចេញដំណើរ​ពី​ទីរួមស្រុក​អន្លង់​វែង​និង​បញ្ចប់​នៅ​ត្រឹម​ទីតាំង​ពយ​តា​ម៉ុ​ក​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ