ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្ស​ពលករ​កូរ៉េ​ខាងជើង​ដោះ​ដូរ​សំខាន់

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ នា​ថ្ងៃ​ទី​១៩​មក​រា​មាន​របាយការណ៍​មួយ​ពី​កូរ៉េ​ខាងជើង​ថា លោក​RI SU YONG ​អតីតរដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាងជើង​និង​ជា​អនុប្រធាន​គណៈកម្មាធិការ​កណ្ដាល​បក្ស​ពលករ​កូរ៉េ ស្ថិត​ក្នុង​ចំណោម​មន្ត្រីជាន់ខ្ពស់​កូរ៉េ​ខាងជើង​៥​រូប ដែល​ត្រូវ​ដូរ​ចេញ ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​ពេញអង្គ​មួយ​នា​ពេល​ថ្មី​ៗ​នេះ​របស់​បក្ស​។…

ប្រទេស​កូរ៉េ​ខាងជើង ៖ នា​ថ្ងៃ​ទី​១៩​មក​រា​មាន​របាយការណ៍​មួយ​ពី​កូរ៉េ​ខាងជើង​ថា លោក​RI SU YONG ​អតីតរដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាងជើង​និង​ជា​អនុប្រធាន​គណៈកម្មាធិការ​កណ្ដាល​បក្ស​ពលករ​កូរ៉េ ស្ថិត​ក្នុង​ចំណោម​មន្ត្រីជាន់ខ្ពស់​កូរ៉េ​ខាងជើង​៥​រូប ដែល​ត្រូវ​ដូរ​ចេញ ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​ពេញអង្គ​មួយ​នា​ពេល​ថ្មី​ៗ​នេះ​របស់​បក្ស​។

តាម​YONHAP​ថា​នា​ថ្ងៃ​ទី​១​មក​រា​កន្លង​ទៅ​នេះ ក្រុង​ព្យុ​ង​យ៉ាង​បាន​ប្រកាស​ពី​ការ​រុះរើរ​ដ៏​សំខាន់​មួយ​នៃ​មន្ត្រី​បក្ស​ដែល​នោះ​ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​ពេញអង្គ រយៈពេល​៤​ថ្ងៃមួយ​របស់​គណៈ​កម្មាធិការ​កណ្ដាល​បក្ស​ពលករ​កូរ៉េ​។ តួនាទី​របស់​បណ្ដា​អ្នក​ដែល​ត្រូវ​ដក​ចេញ​ក្នុង​ពេល​មានការ​រុះរើរ នៅ​មិន​ទាន់​ចេញផ្សាយ​នៅឡើយ​រហូត​មក​ទល់​ពេល​នេះ​។

ទោះបី​យ៉ាងណា​ភាព​លម្អិត​នៃ​កិច្ចប្រជុំ​ពេញអង្គ​របស់​បក្ស ត្រួ​វ​បាន​លាតត្រដាង​ជាមួយ​ការ​ការ​ចេញផ្សាយ នា​ថ្ងៃ​ទី​១៨​មក​រា​របស់​ក្រុង​ព្យុ​ង​យ៉ាង ពី​សមាសភាព​នៃ​គណៈកម្មាធិការ​រៀបចំ​បុណ្យសព​មួយ​មាន​សមាជិក​៧០​រូប សម្រាប់​ពិធី​បុណ្យសព​របស់​យុទ្ធ​នារី​ដើម្បី​ឯករាជ្យ​ភាព​របស់​ប្រទេស និង​ជា​វីរនារី​ជាតិ​លោកស្រី​HWANG SUN HUI​។

ម្យ៉ាងទៀត​កូរ៉េ​ខាងជើង​ហាក់ដូចជា​ជ្រើសរើស​លោក​RI SON GWON​មន្ត្រីជាន់ខ្ពស់​ដែល​ដឹកនាំ​ទំនាក់ទំនង​អន្តរ​កូរ៉េ ជា​រដ្ឋមន្ត្រី​ការ​បរទេស​ថ្មី​ជំនួស​លោក​RI YONG HO​។ កូរ៉េ​ខាងជើង​ក៏​អាច​ប្រកាស​ពី​ការ​ផ្លាស់​ប្ដូរ​នយោបាយ​មួយ​របស់​ខ្លួន ចំពោះ​សហរដ្ឋអាមេរិក​និង​កូរ៉េ​ខាងត្បូង​។ ការ​តែងតាំង​រូប​លោក​អាច​ប្រកាស​ជា​ផ្លូវកា​រនាស​ប្ដា​ហ៍​នេះ​។ អតីតរដ្ឋមន្ត្រី​ការ​បរទេស គេ​កត់​សម្គាល់​ពុំ​ឃើញ​មុខ​ឡើយ ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​ពេញ​អង្គនា​ពេល​ថ្មី​ៗ​នេះ​របស់​បក្ស​ពលករ​ផង​ដែរ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yna (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ