ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍ដ៏​អស្ចារ្យ​ទាំង​​៣​​យ៉ាង​របស់​ពោត​​បារាំង​

4 ឆ្នាំ មុន

ពោត​បារាំង ឬ​ត្រូវ​បាន​គេ​ហៅ​ថា Lady’s Finger មានការ​ពេញ​និយម​ខ្លាំង​សម្រាប់​ប្រជាជន​ខ្មែរ​យើង ដោយសារ​តែ​វា​មាន​រសជាតិ​ឆ្ងាញ់ ហើយ​អាច​ញ៉ាំ​បាន​ទាំង​ឆៅ និង​ឆ្អិត​។​ទោះបីជា​យ៉ាង​ណា​ក៏​ដោយ ដោយសារ​តែ​វា​ជា​បន្លែ ដូច្នេះ​វា​អាច​មាន​ប្រយោជន៍​ចំពោះ​សុខភាព​មនុស្ស​យើង​ច្រើន​ប្រភេទ…

ពោត​បារាំង ឬ​ត្រូវ​បាន​គេ​ហៅ​ថា Lady’s Finger មានការ​ពេញ​និយម​ខ្លាំង​សម្រាប់​ប្រជាជន​ខ្មែរ​យើង ដោយសារ​តែ​វា​មាន​រសជាតិ​ឆ្ងាញ់ ហើយ​អាច​ញ៉ាំ​បាន​ទាំង​ឆៅ និង​ឆ្អិត​។​ទោះបីជា​យ៉ាង​ណា​ក៏​ដោយ ដោយសារ​តែ​វា​ជា​បន្លែ ដូច្នេះ​វា​អាច​មាន​ប្រយោជន៍​ចំពោះ​សុខភាព​មនុស្ស​យើង​ច្រើន​ប្រភេទ ប៉ុន្តែ​ក្នុង​នោះ​ដែរ វា​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ប្រយោជន៍​ធំ​ៗ​ចំនួន ៣​ដូច​ជា​៖

១-បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង ៖ ការ​លើស​កូ​ឡេ​ស្តេ​រ៉ុល​ធ្វើ​ឲ្យ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺ​បេះដូង​។ ពោត​បារាំង​ផ្ទុក​ទោ​ដោយសារ​ធាតុ​ដូច​ជែ​ល​ដែល​ខាប់​មានឈ្មោះ​ថា Mucilage ដែល​អាច​ទៅ​តោង​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ពេល​រំលាយ​អាហារ ដែល​ធ្វើ​ឲ្យ​វា​អាច​បញ្ចេញ​ចោល​តាម​លាមក​ចៀស​ជាង​បឺត​ស្រូប​ចូល​ទៅ​ក្នុង​ចរន្តឈាម​។

តាម​ការ​សិក្សា កណ្តុរ​ដែល​ស៊ី​អាហារ​មាន​ជាតិ​ពោត​បារាំង​ច្រើន ឃើញ​ថា​អាច​បញ្ចេញ​កូ​ឡេ​ស្តេ​រ៉ុល​តាម​លាមក​ច្រើន​ជាង​កណ្តុរ​ដែល​មិន​បាន​ស៊ី​។ អត្ថប្រយោជន៍​ចំពោះ​បេះ​ដុ​ង​ផ្សេង​មួយទៀត​នោះ​គឺ ពោត​បារាំង​មាន​សារធាតុ Polyphenol ដែល​អាច​បន្ថយ​សារធាតុ​បង្ក​ការ​រលាក​ដែល​ជាប់​ទាក់ទង​នឹង​ជំងឺ​បេះដូង​បាន​។

២-ប្រហែល​មាន​សមត្ថភាព​ប្រឆាំង​នឹង​មហារីក​ផង ៖ ពោត​បារាំង​ផ្ទុក​ទៅ​ដោយ​ប្រូតេអ៊ីន​មួយ​ប្រភេទ​ឈ្មោះ​ថា Lectin ដែល​អាច​ទៅ​ទប់ស្កាត់​ការ​លូតលាស់​របស់​កោសិកា​មហារីក​របស់​មនុស្ស​បាន​។ តាម​ការ​សិក្សា​ទៅ​លើ​កោសិកា​មហារីក​សុដន់​បាន​រក​ឃើញ​ថា សារធាតុ Lectin នេះ​អាច​បង្ការ​កុំ​ឲ្យ​កោសិកា​មហារីក​លូតលាស់​បាន​រហូត​ដល់ ៦៣​ភាគរយ​។

ចូរ​ចាំ​ថា ការ​សិក្សា​នេះ​គ្រាន់តែ​ធ្វើ​ក្នុង​បំពង់​ពិសោធន៍​ដែល​មាន​សារធាតុ​ចម្រាញ់​ចេញពី​ពោត​បារាំង​ប៉ុណ្ណោះ​។ ដូច្នេះ​វា​ត្រូវ​តែ​មានការ​សិក្សា​ទៅ​លើ​មនុស្ស​បន្ថែម​ទៀត​មុន​ពេល​ទាញ​ចេញ​នូវ​សេចក្តីសន្និដ្ឋាន​ចុង​ក្រោយ​។

៣-បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម ៖ ការ​ថែរក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​គឺជា​រឿង​សំខាន់​បំផុត​សម្រាប់​សុខភាព​ទូទៅ​។ ការ​ដែល​មាន​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ជាប់ អាច​នាំ​ឲ្យ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​បាន​។ ការ​ស្រាវជ្រាវ​ទៅ​លើ​សត្វ​កណ្តុរ​បាន​បញ្ជាក់​ថា ការ​ញ៉ាំ​ពោត​បារាំង ឬ​សារធាតុ​ចម្រាញ់​ចេញពី​ពោត​បារាំង​ប្រហែលជា​អាច​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​។

អ្នក​ស្រាវជ្រាវ​បាន​ណែនាំ​ថា ពោត​បារាំង​ទៅ​បន្ថយ​ការ​បឺត​ស្រូប​ជាតិ​ស្ករ​ក្នុង​ក្រពះ​ពោះវៀន ដែល​​ជា​ហេតុ​នាំ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាមមាន​លំនឹង​ល្អ​។ ពោត​បារាំង​ប្រហែលជា​អាច​រំខាន​ដល់​ថ្នាំ Metformin ដែល​ជា​ថ្នាំ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​។ ដូច្នេះ​ការ​ញ៉ាំ​ពោត​បារាំង​មិន​ត្រូវ​បាន​ណែនាំ​ឲ្យ​ធ្វើ​លើ​អ្នក​ដែល​លេបថ្នាំ​នេះ​ឡើយ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ