ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​អារម្មណ៍មិនល្អ​ ឬ​ឆាប់​ខឹង​​នោះ ​អាហារ​​ទាំង​នេះ​​អ្នក​គួរ​តែ​​ចៀស​វាង​

4 ឆ្នាំ មុន

អារម្មណ៍​ប្រែប្រួល​មិនល្អ ឬ​ឆាប់​ខឹង​មែន​ទេ? ​វា​អាច​បណ្ដាល​មក​ពី​អាហារ​ដែល​អ្នក​បាន​ទទួល​ទាន​! អាហារ​មួយ​ចំនួន​ជះ​ឥទ្ធិពល​លើ​អារម្មណ៍​គួរ​ឱ្យ​កត់សម្គាល់​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាហារ​ដែល​អ្នក​គួរ​ចៀសវាង​ប្រសិនបើ​កំពុង​ជួប​ប្រទះ​បញ្ហា​ឆាប់​ប្រែប្រួល​អារម្មណ៍ ៖ ១. អាហារ​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន…

អារម្មណ៍​ប្រែប្រួល​មិនល្អ ឬ​ឆាប់​ខឹង​មែន​ទេ? ​វា​អាច​បណ្ដាល​មក​ពី​អាហារ​ដែល​អ្នក​បាន​ទទួល​ទាន​! អាហារ​មួយ​ចំនួន​ជះ​ឥទ្ធិពល​លើ​អារម្មណ៍​គួរ​ឱ្យ​កត់សម្គាល់​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាហារ​ដែល​អ្នក​គួរ​ចៀសវាង​ប្រសិនបើ​កំពុង​ជួប​ប្រទះ​បញ្ហា​ឆាប់​ប្រែប្រួល​អារម្មណ៍ ៖

១. អាហារ​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន ៖ ទោះបីជា​កាហ្វេ​អ៊ី​ន​ជួយ​បង្កើន​ថាមពល ប៉ុន្តែ​ការ​ទទួលទាន​ច្រើន​ពេក​អាច​ជះ​ឥទ្ធិពល​មិនល្អ​ចំពោះ​សុខភាព​រាង​កាយ រួម​ទាំង​អារម្មណ៍​ផង​ដែរ​។ ការ​ទទួល​ទាន​កាហ្វេ​អ៊ី​ន​អាច​បង្កើន​ហានិភ័យ​នៃ​បញ្ហា​ថប់​បារម្ភ​គួរ​ឱ្យ​បារម្ភ​! កាហ្វេ​អ៊ី​ន​ជះ​ឥទ្ធិពល​លើ​សារ​ធាតុ​គីមី​ក្នុង​ខួរក្បាល​ដែល​ធ្វើ​ឱ្យ​អារម្មណ៍​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​។

២. អាហារ​មាន​ផ្ទុក​សារធាតុ​នីត្រាត ៖ ពិសេស គឺ​សាច់​កែ​ច្នៃ​! ការ​ទទួលទាន​សាច់​កែ​ច្នៃ​អាច​បណ្ដាល​ឱ្យ​អារម្មណ៍មិនល្អ ឈឺក្បាល ហើមពោះ និង​ឈឺចាប់​សន្លាក់​ថែម​ទៀត​ផង​។ ក្រៅពី​សារធាតុ​នីត្រាត​ហើយ​នោះ​សាច់​កែ​ច្នៃ​ក៏​មាន​ផ្ទុក​សម្បូរ​ទៅ​ជាតិ​សូ​ដ្យូ​ម​ដែល​អាច​បង្ក​បញ្ហា​ឈឺ​រមួល​ក្នុង​ពោះ​។ អាហារ​កញ្ចប់​មួយ​ចំនួន​ក៏​មាន​ផ្ទុក​សារធាតុ​នីត្រាត​ផង​ដែរ​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​កុំ​ទទួលទាន​ច្រើន​ពេក​។ បើ​អាច​ចូរ​ជ្រើសរើស​សាច់​ស្រស់​ៗ​មក​ចម្អិន​ទទួលទាន​ល្អ​ជាង។

៣. អាហារ​និង​ភេសជ្ជៈ​ផ្អែម ៖ ពិត​ណាស់​អាហារ​ផ្អែម​ៗ​ដូច​ជា​នំ​គុក​ឃី នំ​ខេ​ក និង​ស្ករ​គ្រាប់​ជា​ដើម គឺ​មាន​រសជាតិ​ឆ្ងាញ់​និង​អាច​ជួយ​បង្កើន​ថាមពល ប៉ុន្តែ​ការ​ទទួលទាន​ច្រើន​ពេក គឺ​មិនល្អ​សោះឡើយ​ចំពោះ​សុខភាព រួម​ទាំង​អារម្មណ៍​។ អាហារ​ផ្អែម​ៗ​អាច​ផ្ដល់​ថាមពល​ឆាប់រហ័ស ប៉ុន្តែ​មិន​បាន​យូរ​ដូច​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​ឡើយ​។

អាហារ​ផ្អែម​ៗ​អាច​បណ្ដាល​ឱ្យ​អារម្មណ៍មិនល្អ​និង​ឃ្លាន​ផ្អែម​ខ្លាំង​។ អាហារ​ផ្អែម​អាច​បញ្ចេញ​អ័រ​ម៉ូន​សេ​រ៉ូ​តូ​នី​ន​ក្នុង​ខួរក្បាល​ជួយ​លើកកម្ពស់​អារម្មណ៍ល្អ​ប្រសើរ ប៉ុន្តែ​បាន​ត្រឹម​រយៈពេល​ខ្លី​ប៉ុណ្ណោះ​! ប្រសិនបើ​អ្នក​ឃ្លាន​ផ្អែម​ជម្រើស​ដ៏​ប្រសើរ ហើយ​អាច​រក្សា​អារម្មណ៍ល្អ​ប្រសើរ​បាន​យូរ​នោះ គឺ​ការ​ទទួលទាន​ផ្លែ​ឈើ​ស្រស់​ៗ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ