ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វង្វេង​ទាំង​សមត្ថកិច្ច និង​មន្ត្រី​ស៊ី​ម៉ាក់​រឿង​គ្រាប់បែក​តាម​ពិត​ក្មេង​រើស​គប់​…

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​ម្សិលមិញ គឺ​នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៩ ខែមករា​នេះ ដោយសារ​កែ​ក្មេង​អាយុប្រមាណ​ពី​៩​ទៅ ១០​ឆ្នាំ ចំនួន​២​ទៅ​៣​នាក់ បាន​រើស​គ្រាប់បែកដៃ​មិន​ស្គាល់​ច្បាស់​មួយ​គ្រាប់​យក​មក​បោះ​លេង…

ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​ម្សិលមិញ គឺ​នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៩ ខែមករា​នេះ ដោយសារ​កែ​ក្មេង​អាយុប្រមាណ​ពី​៩​ទៅ ១០​ឆ្នាំ ចំនួន​២​ទៅ​៣​នាក់ បាន​រើស​គ្រាប់បែកដៃ​មិន​ស្គាល់​ច្បាស់​មួយ​គ្រាប់​យក​មក​បោះ​លេង ហើយ​ត្រូវ​បាន​មនុស្ស​ចាស់​ដណ្ដើម​យក​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​នឹង​បន្ត​ឲ្យ​ទៅ​មន្ត្រី​ស៊ី​ម៉ាក់ ។

ព័ត៌មាន​ពី​ជំហាន​ដំបូង​ដែល​បានឱ្យ​ដឹង​ពី​មន្ត្រី​ស៊ី​ម៉ាក់ ដែល​ជា​អ្នក​ទទួល​គ្រាប់បែកដៃ​មួយ​គ្រាប់​នោះ​បាន​អះអាង​ថា គឺជា​គ្រាប់បែក​ដែល​មាន​រំសេវ​ពី​ក្នុង និង​មាន​គីប​បំផ្ទុះ​ទៀត​ផង និង​មិនដឹង​ថា ជា​គ្រាប់បែក​ផលិត​នៅ​ប្រទេស​ណា​ទេ រួច​ក៏​ទទួលយក​ទៅ​រក្សា​ទុក​ទៅ ។ ចំណែក​មន្ត្រី​នគរបាល​មូលដ្ឋាន​បាន​បញ្ជាក់​ថា មាន​ក្មេង​២​ទៅ​៣​នាក់ បាន​រើស​គ្រាប់បែកដៃ​នោះ​នៅ​ចំណុច​សូ​រ៉ា​ប៉ា ស្ថិត​នៅ​ក្នុងភូមិ​ស្រែ​ព្រីង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ហើយ​ក៏​ត្រូវ​បាន​មនុស្ស​ចាស់​ដណ្ដើម​យក​ទៅ​ប្រគល់​ឲ្យ​សមត្ថកិច្ច ខណៈ​ដែល​ក្មេង​ទាំងនោះ​កំពុង​តែ​បោះ​លេង ។

ដោយឡែក​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែមករា​នេះ មន្ត្រី​ស៊ី​ម៉ាក់​ក្រោយ​ពី​យក​ទៅ​ពិនិត្យ និង​លាង​សម្អាត​រួចរាល់​ហើយ ទើប​ដឹង​ថា មិនមែន​ជា​គ្រាប់បែកដៃ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ គឺជា​ដែកកេះ​ទៅ​វិញ ។ វា​ពិតជា​ហួសចិត្ត​ណាស់ ប៉ុន្តែ​យ៉ាងនេះ​ក្តី​មន្ត្រី​ស៊ី​ម៉ាក់ ដែល​បាន​ផ្ដល់​ព័ត៌មាន កាលពី​ថ្ងៃ​ទី​១៩ ខែមករា នៅ​តែ​អះអាង​ថា គឺ​ដើម្បី​សុវត្ថិភាព បញ្ចៀស​គ្រោះថ្នាក់​ណាមួយ​ជាយថាហេតុ ព្រោះ​គ្រាប់បែកដៃ​រូបរាង​បែប​នេះ​មើលទៅ​ដូច​ជា គ្រាប់បែក​ពិត​ៗ និង​ស្គាល់​ច្បាស់​ទៀត​ផង ។ ហេតុនេះ​ហើយ ត្រូវ​តែ​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន ប៉ុន្តែ​ក្រោយ​ពេល​ពិនិត្យ​រួចរាល់​ហើយ​ក៏​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​បញ្ជាក់ ពី​អត្ដសញ្ញាណ​ដែកកេះ​មាន​រូបរាង​ដូច​គ្រាប់បែក​នេះ ដើម្បី​កុំ​ឲ្យ​មានការ​ភាន់ច្រឡំ​តទៅ​ទៀត ។

ពិតជា​ហួសចិត្ត​មែន ខណៈ​ដែល​សមត្ថកិច្ច​នគរបាល​កំពុង​តែ​ស្រាវជ្រាវ​រក​ម្ចាស់​គ្រាប់បែក​បែរជា​ថ្ងៃនេះ​មន្ត្រី​របស់​ស៊ី​ម៉ាក់​បាន​បង្ហាញ​ថា វា​មិនមែន​ជា​គ្រាប់បែក​ទេ គឺជា​ដែកកេះ​ទៅ​វិញ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

បញ្ជាក់ ៖ ប្រទះ​ឃើញ​គ្រាប់បែកដៃ ក្មេង​ៗ​​រើស​​មក​​​​​​​​​​​​​​​​​​​​​​​បោះ​លេង តែ​ចាស់​ៗ​ឃើញ​ទាន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ