ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយប៉ប្រិចភ្នែក ១ខ្នងខ្ទេចគ្មានសល់ ១​ខ្នង​ទៀតអស់​៥០% ម្ចាស់​យំលែង​ចេញ

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ លំនៅ​ដ្ឋា​ន​មួយ​ខ្នង រួម​នឹង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ទៀត​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់​គ្មាន​សល់ ចំណែក​លំនៅ​ដ្ឋា​ន​មួយ​ខ្នង​ទៀត​ត្រូវ​អគ្គិភ័យ​ឆាបឆេះ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​អស់​៥០​ភាគរយ ដែល​ករណី​នេះ​ត្រូវ​បាន​គេ​សង្ស័យ​ថា​អាច​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ។ ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៧​នាទី​រសៀល​ថ្ងៃ​ទី​១៨ ខែមករា…

ខេត្តឧត្តរមានជ័យ ៖ លំនៅ​ដ្ឋា​ន​មួយ​ខ្នង រួម​នឹង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ទៀត​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់​គ្មាន​សល់ ចំណែក​លំនៅ​ដ្ឋា​ន​មួយ​ខ្នង​ទៀត​ត្រូវ​អគ្គិភ័យ​ឆាបឆេះ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​អស់​៥០​ភាគរយ ដែល​ករណី​នេះ​ត្រូវ​បាន​គេ​សង្ស័យ​ថា​អាច​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៧​នាទី​រសៀល​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២០ នៅ​ត្រង់​ចំណុច​ខាងលិច​ផ្សារ​ត្រពាំង​ប្រាសាទ ស្ថិត​ក្នុងភូមិ​ត្រពាំង​ប្រាសាទ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ ។

សមត្ថកិច្ច​បានអោយ​ដឹង​ថា អគ្គី​ភ័យ​ដែល​កើតឡើង​ខាងលើ​នេះ មូលហេតុ​អាច​បណ្ដាល មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ។ ក្រោយ​ពី​ទទួល​បាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ភ្លាម កម្លាំង​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​បាន​ធ្វើការ​ចុះ​អន្តរាគមន៍​ដល់ទី​កន្លែង​កើតហេតុ ដោយ​ប្រើប្រាស់​អស់​ទឹក​ចំនួន​៦​រថយន្ត ក្នុង​នោះ​ក៏​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​អធិការដ្ឋាន នគរបាល​ស្រុក​អន្លង់​វែង ដោយ​ប្រើ​អស់​ទឹក​ចំនួន​២​រថយន្ត និង​អាជីវក​រដឹក​ទឹក​មួយ​ចំនួន ដោយ​ប្រើ​ទឹក​អស់​២០​ធុង​ទៀត ទើប​ពន្លត់​បាន​ទាំងស្រុង​នៅ​វេលា​ម៉ោង​១​និង​៥០​នាទី​រសៀល​ថ្ងៃ​ដដែល​។

តាម​របាយការណ៍​សមត្ថកិច្ច​បានអោយ​ដឹង​ថា គ្រោះ​អគ្គី​ភ័យ​ខាងលើ​ពុំ​មាន​ប៉ះពាល់​ដល់​អាយុជីវិត ឬ​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​រង​របួស​នោះ​ទេ ប៉ុន្តែ​បណ្តាល​ឱ្យ​ផ្ទះ​មួយ​ខ្នង និង​ទ្រព្យសម្បត្តិ​ជា​ច្រើន​ទៀត​ត្រូវ​ភ្លើង​ឆេះ​អស់ ចំណែក​ផ្ទះ​មួយ​ខ្នង​ទៀត​រង​ការ​ខូចខាត​អស់​៥០​ភាគរយ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ម្ចាស់ផ្ទះ​រង​គ្រោះ​ទី​១-​ឈ្មោះ អេ​ង ញ៉ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​អាត សុខ​ចាន់ អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​រង​ការ​ខូចខាត​ផ្ទះ​ទំហំ​៧​ម៉ែត្រ​គុណ​នឹង​៩​ម៉ែត្រ ធ្វើ​អំពី​ឈើ​លើ ថ្ម​ក្រោម ដំបូល​ប្រក់​ក្បឿង ត្រូវ​ភ្លើង​ឆាបឆេះ​អស់ទាំង​ស្រុង រួម​ជាមួយ​ទ្រព្យសម្បត្តិ និង​សម្ភារៈ​ដូច​ជា ទូ​ឆ្លាក់​មុខ​៤​ចំនួន​១, គ្រែ​ចំនួន​៤, តុ​ចំនួន​២ និង​លុយ​ទុក​ក្នុង​ទូ​ចំនួន​៦​ពាន់​ដុល្លារ រួម​ទាំង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ទៀត ក៏​ត្រូវ​ភ្លើង​ឆេះ​អស់ ។ ចំណែក​ម្ចាស់ផ្ទះ​រង​គ្រោះ​ទី​២-​ឈ្មោះ​អ៊ុ គ​ន្ធា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​លី ហ៊ួ​យ បាន​រង​ការ​ខូចខាត​ផ្ទះ​ទំហំ​៧,៥​ម៉ែត្រ​គុណ​នឹង​១២​ម៉ែត្រ ធ្វើ​អំពី​ឈើ​លើ ថ្ម​ក្រោម ដំបូល​ប្រក់​ក្បឿង ត្រូវ​ភ្លើង​ឆេះ​ខូចខាត​អស់​៥០% (​ដំបូល និង​ជញ្ជាំង​)​តែ​ប៉ុណ្ណោះ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ