ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លោចចិត្ត​ពន់ពេក​! កូន​ជួប​គ្រោះ ឪពុក​ម្តាយ​អស់​លទ្ធភាព​មាន​តែ​លើកដៃ​សំពះ​​អង្វរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​ជំទង់​ម្នាក់​ជួប​គ្រោះ​ថ្នាក់​​ចរាចរណ៍​ដោយ​ត្រូវ​រថយន្ត​បើក​កៀរ​ដួល​រង​របួសធ្ងន់ ចំណែក​រថយន្ត​បង្ក​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល បន្សល់​ទុក​តែ​ជន​រង​គ្រោះ​របួសធ្ងន់ ហើយ​ឪពុក​ម្តាយ​ជន​រង​គ្រោះជា​អ្នក​ដើរ​រើស​អេ​ត​ចាយ អត់​មាន​លុយ​សម្រាប់​ព្យាបាល​របួស​កូន​នោះ​ទេ មាន​តែ​លើកដៃ​សំពះ​សូម​សប្បុរស​ជន​ជួយ​ជា​ថវិកា​សម្រាប់​ព្យាបាល​របួស​កូន​ផង ។…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​ជំទង់​ម្នាក់​ជួប​គ្រោះ​ថ្នាក់​​ចរាចរណ៍​ដោយ​ត្រូវ​រថយន្ត​បើក​កៀរ​ដួល​រង​របួសធ្ងន់ ចំណែក​រថយន្ត​បង្ក​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល បន្សល់​ទុក​តែ​ជន​រង​គ្រោះ​របួសធ្ងន់ ហើយ​ឪពុក​ម្តាយ​ជន​រង​គ្រោះជា​អ្នក​ដើរ​រើស​អេ​ត​ចាយ អត់​មាន​លុយ​សម្រាប់​ព្យាបាល​របួស​កូន​នោះ​ទេ មាន​តែ​លើកដៃ​សំពះ​សូម​សប្បុរស​ជន​ជួយ​ជា​ថវិកា​សម្រាប់​ព្យាបាល​របួស​កូន​ផង ។

សេចក្តីរាយការណ៍​បន្ត​ថា ក្មេង​ប្រុស​រង​គ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ មានឈ្មោះ ឆាន តារា​ឆៃ អាយុ​១៤​ឆ្នាំ ជា​កូន​ទី​២​ក្នុង​គ្រួសារ មាន​ឪពុក​ឈ្មោះ ឃិ​ន ឆៃ​យ៉ា អាយុ​៤៣​ឆ្នាំ និង​ម្ដាយ​ឈ្មោះ វឿ​ន សុ​ឡា អាយុ​៣៥​ឆ្នាំ ប្រកប​មុខរបរ​រើស​អេ​ត​ចាយ ស្នាក់​នៅ​ដី​ឡូ​តិ៍​ជួល​គេ ស្ថិត​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

តាម​ការ​រៀបរាប់​របស់​ឪពុក​ម្ដាយ​ក្មេង​ប្រុស​ខាងលើ បាន​ប្រាប់​ទាំង​ទឹកភ្នែក​ថា កូនប្រុស​របស់​គាត់​បាន​ខ្ចី​ម៉ូតូ​អ្នក​ជិតខាង​ជិះ​ជាមួយ​មិត្តភក្តិ ស្រាប់តែ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ត្រូវ​រថយន្ត​បើក​កៀរ​ម៉ូតូ បណ្តាល​ឲ្យ​ដួល​រង​របួសធ្ងន់ ចំណែក​មិត្តភក្តិ​រង​របួសស្រាល​កាលពី​ថ្ងៃ​២៥ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​ស្ពានដែក​ចំការ​ដូង ក្នុង​សង្កាត់​ដង្កោ ។ ក្រោយ​ពេល​កើតហេតុ រថយន្ត​បង្ក​បាន​បើក​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង បន្សល់​ទុក​កូនប្រុស​គាត់​រង​របួស​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​អស់​រយៈពេល​ជាង​១០​ថ្ងៃ​មក​ហើយ ក៏​ត្រូវ​គ្រូពេទ្យ​ឱ្យ​ចេញ​មក​ផ្ទះ​វិញ ទាំង​ស្ថានភាព​មិន​ទាន់​ធូរស្រាល​នៅឡើយ​ទេ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ដោយសារ​តែ​ស្ថានភាព​គ្រួសារ​របស់​ពួក​គាត់​មានការ​ខ្វះខាត ណាមួយ​ជិត​ដល់​ថ្ងៃ​ពេទ្យ​ណាត់​ទៅ​ជួប​ទៀត ដូច្នេះ​ហើយ​រូប​គាត់​ជា​ឪពុក​ម្ដាយ​អត់​មាន​លុយ​សម្រាប់​ព្យា​បាល​កូន​ទៀត​ទេ មាន​តែ​លើកដៃ​សំពះ​ទទូច​សុំ​រក​ជំនួយ​ពី​សប្បុរសជន ទាំង​ក្នុង និង​ក្រៅ​ស្រុក ជួយ​ជា​ថវិកា​ខ្លះ ដើម្បី​យក​ទៅ​ព្យាបាល​កូនប្រុស​បន្ត​ទៀត ព្រោះ​គាត់​អត់​មាន​លទ្ធភាព​ដោះ​ស្រាយ​​បន្ត​ទៀត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ