ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងបរិស្ថាន ៖ មក​ដល់​ពេល​នេះ​ខ្យល់​នៅ​កម្ពុជា​មានគុណ​ភាពល្អ​ប្រសើរ​ឡើង​វិញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន​បាន​អះអាង​ថា មក​ដល់​ពេល​នេះ​បរិយាកាស​ខ្យល់​នៅ​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង​វិញ​ហើយ ។ យោង​តាម​ការ​លើក​ឡើង​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា តាម​ការ​អង្កេត​គុណភាព​ខ្យល់​ពី​ស្ថានីយ​ត្រួតពិនិត្យ​គុណភាព​ខ្យល់​នៅ​ទូ​ទាំង​ប្រទេស ស្ថានភាព គុណភាព​ខ្យល់​នៅ​កម្ពុជា​មានគុណ​ភាពល្អ​ប្រសើរ​ឡើង​វិញ​ដោយ​ប៉ារ៉ាម៉ែត្រ កំហាប់​ភាគល្អិត​និចល…

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន​បាន​អះអាង​ថា មក​ដល់​ពេល​នេះ​បរិយាកាស​ខ្យល់​នៅ​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង​វិញ​ហើយ ។ យោង​តាម​ការ​លើក​ឡើង​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា តាម​ការ​អង្កេត​គុណភាព​ខ្យល់​ពី​ស្ថានីយ​ត្រួតពិនិត្យ​គុណភាព​ខ្យល់​នៅ​ទូ​ទាំង​ប្រទេស ស្ថានភាព គុណភាព​ខ្យល់​នៅ​កម្ពុជា​មានគុណ​ភាពល្អ​ប្រសើរ​ឡើង​វិញ​ដោយ​ប៉ារ៉ាម៉ែត្រ កំហាប់​ភាគល្អិត​និចល PM2.5 បាន​ស្ថិត​នៅ​ក្រោម​កម្រិតស្តង់ដា​កំណត់ ។

គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួងបរិស្ថាន នៅ​ថ្ងៃ​ទី​២០ ខែមករា​នេះ បាន​បញ្ជាក់​ថា «​តាម​លទ្ធផល​នៃ​ការ​អង្កេត​តាមដាន​គុណភាព​ខ្យល់ ពី​ស្ថានីយ​ត្រួតពិនិត្យ​គុណភាព​ខ្យល់​នៅ​ទូ​ទាំង​ប្រទេស​ស្ថានភាព​គុណភាព​ខ្យល់​នៅ​រាជធានី​ភ្នំពេញ​មានគុណ​ភាពល្អ​ប្រសើរ​ឡើង​វិញ​ហើយ ដោយ​ប៉ារ៉ាម៉ែត្រ​កំហាប់​ភាគល្អិត​និចល PM2.5 បាន​ស្ថិត​នៅ​ក្រោម​កម្រិតស្តង់ដារ​កំណត់ ។ ចំណែក​ស្ថានភាព គុណភាព​ខ្យល់ នៅ​តាម​បណ្តា​ខេត្ត​នានា​ក៏​មានគុណ​ភាពល្អ​ផង​ដែរ​»​។

ក្រសួង​បន្ត​ថា មន្ត្រី​ជំនាញ​ក្រសួងបរិស្ថាន​នៅ​តែ​តាមដាន​បន្ត​ទៀត លើ​ស្ថានភាព​គុណភាព​ខ្យល់​នៅ​កម្ពុជា ។ ប្រសិនបើ​មាន​អ្វី​ប្រែប្រួល ក្រសួងបរិស្ថាន​នឹង​ជម្រាប​ជូនដំណឹង​ភ្លាម​ៗ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ