ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះហ្មត់ អគារ​ថ្ម​​របស់​ក្រុម​ហ៊ុន​វិនិយោគ​រ៉ែ​​មាស​​​​​ចិ​​ន​​ កំពុងសង្ស័យ​​គេលួចដុត

4 ឆ្នាំ មុន
  • ក្រចេះ

​ខេត្តក្រចេះ​ ៖ សេចក្តីរាយ​ការណ៍ឱ្យដឹងថា អគារបេតុង​មួយ​ខ្នង ​មាន​ទំហំ​៨​គុណ​៣០​ម៉ែត្រ​​ប្រក់​ដែក ដែល​ជា​របស់​ក្រុមហ៊ុនចិន​វិនិយោគ​រ៉ែ​មាស មា​នទី​តាំងនៅ​ចំណុចអូរ​ត្រូ​ន ភូមិ​ស្រែ​ត្រែង ឃុំ​ក្បាលដំរី ស្រុក​សំបូរ…

​ខេត្តក្រចេះ​ ៖ សេចក្តីរាយ​ការណ៍ឱ្យដឹងថា អគារបេតុង​មួយ​ខ្នង ​មាន​ទំហំ​៨​គុណ​៣០​ម៉ែត្រ​​ប្រក់​ដែក ដែល​ជា​របស់​ក្រុមហ៊ុនចិន​វិនិយោគ​រ៉ែ​មាស មា​នទី​តាំងនៅ​ចំណុចអូរ​ត្រូ​ន ភូមិ​ស្រែ​ត្រែង ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខណៈ​ក្រុម​ហ៊ុន​នេះ​ត្រូវដឹងថា គឺ​តែងតែ​មានរឿង​ចម្រូង​ចម្រាស់​ជាមួយ​និង​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ក្បែរ នោះ​ជ ុំវិញ​ការ​ដណ្តើម​រណ្តៅ​រ៉ែ​មាស ហើយពេលនេះ ​ត្រូវភ្លើង​ឆាបឆេះ​អស់​គ្មាន​សល់​។

ទោះបីជាយ៉ាងណា គេនៅ​មិន​ទាន់​មាន​សេចក្តី​រាយ​ការណ៍​ជាក់លាក់​ណាមួយ​ថា អគ្គិភ័យ​ដែល​បាន​ឆេះ​អគារ​​ក្រុមហ៊ុន​ចិន​ ​«ស៊ី យាន» ​កើតឡើង​យប់​ឈាន​ចូល​ថ្ងៃ​ទី​២០ មករា នេះ ផ្តើម​ចេញពី​អ្វី​ឲ្យ​ប្រាកដ នៅឡើយ​ទេ ​។ ​ប្រភព​ខ្លះ​ថា​ អាចបណ្តាល​មក​ពី​ទុ​ស្សេ​ចរន្តអគ្គិសនី និង​ខ្លះ​ថា​ បណ្តាល​មកពី​ភ្លើង​ឆេះ​ព្រៃ​និង​ក៏​មាន​ប្រភព​ខ្លះ​ថា​អគ្គី​ភ័យ​នេះ ​អាច​ផ្តើម​ដោយ​មាន​គេ​លួច​ដុត​ ។

​នគរបាល​មូលដ្ឋាន​ស្រុក​សំបូរ​បាន​ឲ្យ​ដឹង​ថា ក្នុង​គ្រោះ​អគ្គិភ័យ​​​ឆាបឆេះ​យ៉ាង​ស​ន្ធោសន្ធៅនេះ ​​មិន​បាន​បង្ក​ឱ្យ​​មនុស្ស​រង​របួស​នោះ​ទេ ​។​ ​គ្រាន់តែ​មាន​សម្ភារៈ​ជា​ច្រើន សុទ្ធជា​ឧបករណ៍​សម្រាប់​កែ​ច្នៃ​រ៉ែ​មាស​ ភ្លើងឆេះ ខូចខាតទាំងស្រុង​។ បើតាម​​អាជ្ញាធរ​​​អះអាង​ថា ករណី​នេះ ​នៅ​មិន​ទាន់​បាន​កំណត់​ពី​មូលហេតុ​នៅឡើយ​
ទេ​។ ហើយ​ក្រោយ​កើត​ហា​តុ​មួយ​ថ្ងៃ គឺ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​រ៉ែ សហការ​ជាមួយ​នគរបាល​មូលដ្ឋាន ចុះ​ទៅ​ពិនិត្យ​មើល​ដល់ទី​តាំង​ក្រុមហ៊ុន ដើម្បី​រក​មូលហេតុ​ដែល​បង្ក​ឲ្យ​ឃើញ​ពិតប្រាកដ​។

​ប្រភព​ព័ត៌មាន​ពី​តំបន់​រ៉ែ​មាស​ថា កន្លង​មក ​ក្រុមហ៊ុន​ចិន​មួយ​នេះ តែងតែមានរឿង​ចម្រូងចម្រាស់​ជាមួយ​​ពលរដ្ឋ​នៅ​ក្នុងភូមិ​តំបន់​ជុំវិញ​ក្រុមហ៊ុន ដោយសារ​តែ​ទំនាស់​ដណ្តើម រណ្តៅ​រ៉ែ​មាស​។ ដោយសារ​ពលរដ្ឋ​នៅ​តំបន់​នោះ ​សព្វថ្ងៃ​ភាគច្រើន​ពួក​គាត់​មាន​របរ​រុករក​រ៉ែ​ជាលក្ខ​ណៈ​គ្រួសា រ​និង​ធ្វើ​ទៅ​តាម​គ្រប់​រូបភាព​

​ការ​ធ្វើ​រ៉ែ​របស់​ពលរដ្ឋ គឺ​ត្រូវ​បាន​ក្រុមហ៊ុនតែងតែ​ប្តឹង​មក​អាជ្ញាធរ​ឲ្យ​ចុះ​ទៅ​រារាំង ដោយ​សំអាង​ថា ការ​ធ្វើ​រ៉ែ​របស់​ពលរដ្ឋ​នៅ​ក្នុង​ដី បរិវេណ​របស់​ក្រុមហ៊ុន ឬ​ប្តឹង​ថា ពលរដ្ឋ​បាន​ចូល​លួច​រ៉ែ​របស់​ក្រុមហ៊ុន​។ ​

អត្ថបទសរសេរ ដោយ