ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀមកម្លាំង​ការពារ​សុវត្ថិភាព និង​​សណ្តាប់​ធ្នាប់​ថ្ងៃ​ចូល​ឆ្នាំ​ចិន​នៅ​មាត់សមុទ្រ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​លោក​ឧត្តម​សេនី​ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​បង្ហោះ​ជា​សាធារណៈ កាលពី​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២០…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​លោក​ឧត្តម​សេនី​ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​បង្ហោះ​ជា​សាធារណៈ កាលពី​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២០ នេះ​បានឱ្យ​ដឹង​ថា នៅ​សល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ ដល់​ថ្ងៃ​ចូល​ឆ្នាំ​ចិន វៀតណាម កូរ៉េ​ហើយ ក្នុង​នាម​ខ្ញុំបាទ​ស្នងការ​នគរបាល​ខេត្ត សូម​គោរព​អញ្ជើញ​បងប្អូន​ប្រជា​ល​រដ្ឋ ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ មក​ទេសចរណ៍ និង​លេង​កម្សាន្ត​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ដែល​មាន​ឆ្នេរសមុទ្រ​ស្រស់​ស្អាត និង​តាម​បណ្តា​កោះ​នានា ។ យើង​មានផ្ទះ​សំណាក់ បឹង​កា​ឡូ រី​ស៊​ត សណ្ឋាគារ និង​ភោជនីយដ្ឋាន រង់ចាំ​បម្រើ​ជូន​គ្រប់ពេលវេលា ជា​ពិសេស​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ទាំងមូល មាន​សេវា​សុវត្ថិភាព សន្តិសុខ និង​សណ្តាប់ធ្នាប់​គ្រប់​ទីកន្លែង ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា គណៈ​បញ្ជាការ​ឯកភាព​បាន​ត្រៀមខ្លួន បម្រើ​ជូន​រួចរាល់​ហើយ ជា​ពិសេស​កងកម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ត្រៀម​ទាំង​មធ្យោបាយ និង​សម្ភារៈ និង​លេខ​ទូរស័ព្ទ​ចំនួន​៩​ខ្សែ សម្រាប់​បម្រើ​ជូន​២៤​ម៉ោង​លើ​២៤​ម៉ោង ដើម្បី​ភាព​ងាយស្រួល​ដល់​បងប្អូន​ក្នុង​ការ​ទំនាក់ទំនង ។

លេខ​ទូរស័ព្ទ​ស្នងការដ្ឋាន ៖ ០៩៧ ៧៧៨ ០០០៨, ០៣១ ៣៧៤ ៩៨៤៨, ០១១ ៥០៦ ៦៧៧,៥១៦ ៦៧៧,៥២៦ ៦៧៧ ។ ក្រុងព្រះសីហនុ ៖ ០៩៧ ៧៧៨ ០០៩៣ ។ ស្រុក​ព្រៃ​នប់ ៖ ០៩៧ ៧៧៨ ០០៩៤ ។
ស្រុក​ស្ទឹង​ហាវ ៖ ០៩៧ ៧៧៨ ០០៨៥ ។ ក្រុង​កំពង់​សីលា ៖ ០៩៧ ៧៧៨ ០០៨៦ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ