ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Zidane បោះពាក្យ​ខ្លះ​ៗ​ទៅ​លើ​ការ​បណ្តេញ​គ្រូបង្វឹក Barcelona

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា គ្រូបង្វឹក Real Madrid លោក Zinedine Zidane…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា គ្រូបង្វឹក Real Madrid លោក Zinedine Zidane បាន​ចែករំលែក​ទស្សនៈ​របស់​លោក​ទៅ​លើ​ការ​បណ្តេញ​លោក Ernesto Valverde ចេញពី​តំណែង​គ្រូបង្វឹក​នៅ​ក្លិប​ល្បី Barcelona កាលពី​ស​ប្តា​ហ៍​មុន​។

ទោះបីជា​អង្គុយ​នៅ​លើ​កំពូល​តារាង LaLiga ក៏​ដោយ​ក៏​លោក Valverde ត្រូវ​បាន​ក្លិប Barcelona បណ្តេញ​ចេញពី​តួនាទី នៅ​យប់​ថ្ងៃ​អង្គារ ទាំង​មាន​កុងត្រា​នៅ​សល់​៦​ខែ​ទៀត​ ។ លោក Zidane គ្រូបង្វឹក​របស់​ក្លិប​អធិរាជ​ស Real Madrid ទទូច​ថា គាត់​មាន​អារម្មណ៍​សោកស្តាយ​ចំពោះ Valverde ហើយ​និយាយ​ថា​គ្រូបង្វឹក​នៅ Los Blancos និង Barcelona ប្រឈម​មុខ​នឹង​សម្ពាធ​ខុស​គ្នា​។

លោក Zidane ត្រូវ​បាន​ស្រង់​សម្តី​ដោយសារ​ព័ត៌មាន AS ថា​៖«​ខ្ញុំ​មិន​ចង់​លូកដៃ​ចូល ឬ ក៏​បាន​យល់​ពី​រឿង​នេះ​ទេ​។ ខ្ញុំ​មាន​អារម្មណ៍​សោកស្តាយ​ចំពោះ​រូប​គាត់​។ គាត់​ជា​គ្រូបង្វឹក​ម្នាក់​ដែល​បាន​បង្ហាញ​ថា គាត់​ពូកែ ហើយ​ខ្ញុំ​គោរព​គាត់​ណាស់​»​។

លោក​បាន​បន្ត​ថា​៖«​ក្នុង​នាម​ជា​គ្រូបង្វឹក​នៅ​ក្លិប​ដូច​ជា Real Madrid និង Barcelona យើង​ដឹង​ថា យើង​នៅ​ទីណា ហើយ​វា​នឹង​មិន​ផ្លាស់​ប្តូរ​ទេ​។ ប្រសិនបើ​ខ្ញុំ​ចាញ់​ពីរ​បី​ប្រកួត ខ្ញុំ​នឹង​ទទួល​ការ​រិះគន់​ដូច​ខ្ញុំ​បាន​ធ្វើ​កាលពី​មួយ​ខែ​មុន​។ ខ្ញុំ​សោកស្តាយ​ចំពោះ​លោក Valverde»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ