ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្ងន់ធ្ងរ​ពេក Rashford ត្រូវ​ដេក​ផ្ទះ​មិន​អាច​ជួយ​ក្រុម​៦​ស​ប្តា​ហ៍

4 ឆ្នាំ មុន

លោក Ole Gunnar Solskjaer បានបញ្ជាក់ពីស្ថានភាពរបួសរបស់ Marcus Rashford​ ដែលរូបគេនឹងត្រូវអវត្តមានយ៉ាងហោចណាស់ ៦សប្តាហ៍ដើម្បីព្យាបាល បន្ទាប់ពីការបាក់ឆ្អឹងខ្នងរបស់គេ…

លោក Ole Gunnar Solskjaer បានបញ្ជាក់ពីស្ថានភាពរបួសរបស់ Marcus Rashford​ ដែលរូបគេនឹងត្រូវអវត្តមានយ៉ាងហោចណាស់ ៦សប្តាហ៍ដើម្បីព្យាបាល បន្ទាប់ពីការបាក់ឆ្អឹងខ្នងរបស់គេ ។

Rashford បានខកខានទល់នឹងក្រុម Liverpool កាលពីយប់មិញ ដោយក្រុមបិសាចក្រហមបានបរាជ័យដោយលទ្ធ ២-០ បន្ទាប់ពីការរងរបួសរបស់គេអំឡុងពេលការប្រកួតក្នុងពានរង្វាន់ FA Cup ជាមួយក្រុមចចកខ្មៅ  Wolves កាលពីកណ្តលសប្តាហ៍មុន។

លោក Solskjaer បានបង្ហើបក្រោយចប់ការប្រកួតថា «ស្ថានភាពរបួសគឺអាក្រក់។  វាគឺជាការបាក់ឆ្អឹង វាបានកើតឡើងអំឡុងការប្រកួតទល់នឹងក្រុម Wolves។ ជាធម្មតាវាត្រូវការរយៈពេល ៦សប្តាហ៍ ដើម្បីឱ្យជាសះស្បើយ ប៉ុន្តែខ្ញុំមិនមែនជាវេជ្ជបណ្ឌិតទេ ។

ប្រកួតបន្ទាប់សម្រាប់ក្រុម Man United គឺនឹងត្រូវជួបក្រុម Burnley ជាជំនួបសប្តាហ៍ទី២៤ នៃក្របខ័ណ្ឌ Premier League ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ