ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េចហើយ? ស្រែអំបិលខេត្តកំពត​រលំ​រលាយ​មែនអត់?

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ​ខេត្តកំពត​ គឺជា​ខេត្ត​មួយ​ជាប់​នៅ​មាត់សមុទ្រ​មាន​ភាព​ល្បីល្បាញ​តាំងពី​យូ​រលង់​ណាស់​មក​ហើយ ​ខាង​ផ​លិត​អំបិល​បាន​រាប់​មឺ​ុ​ន​តោន​ក្នុង​មួយ​រដូវ​ៗ ។ ប៉ុន្តែ​ប៉ុន្មាន​ឆាំ្ន​ចុង​ក្រោយ​នេះ​ សហគមន៍​អ្នក​ផ​លិតអំបិល​ត្រូវ​​ផ​លិត​លែង​បាន ។ ​លោក​អុំ​…

ខេត្តកំពត ៖ ​ខេត្តកំពត​ គឺជា​ខេត្ត​មួយ​ជាប់​នៅ​មាត់សមុទ្រ​មាន​ភាព​ល្បីល្បាញ​តាំងពី​យូ​រលង់​ណាស់​មក​ហើយ ​ខាង​ផ​លិត​អំបិល​បាន​រាប់​មឺ​ុ​ន​តោន​ក្នុង​មួយ​រដូវ​ៗ ។ ប៉ុន្តែ​ប៉ុន្មាន​ឆាំ្ន​ចុង​ក្រោយ​នេះ​ សហគមន៍​អ្នក​
ផ​លិតអំបិល​ត្រូវ​​ផ​លិត​លែង​បាន ។

​លោក​អុំ​ ឈុ​ន​ នាយក​រដ្ឋបាល​សហគមន​៍អ្នក​ផ​លិត​អំបិល​ បាន​ថ្លែងប្រាប់​អោយ​ដឹង​ កាលពី​ពេល​ថ្មី​ៗ​នេះ ​
ថា​ សហគមន៍​អ្នក​ផ​លិត​អំបិល​ ត្រូវ​បាន​រំសាយ​អស់ហើយ ​។ ​លោក​អុំ​ ឈុ​ន​ បាន​និយាយ​ប្រាប់​បន្ត​ថា​ ការ​រំសាយ​របស់​អ្នក​ផ​លិត​អំបិល​នេះ​ ដោយសា​តែ​ផ​លិត​​អំបិល​លែង​បាន​ មូលហេតុ​ការ​ផលិត​អំបិល​មិន​បាន​មក​ពី​អាកាសធាតុ​មិនល្អ​។

​លោក​អុំ​ ឈុ​ន​ និយាយ​ថា​ ក្នុង​ឆាំ្ន​2018​ឆាំ្ន​2019​នេះ​ រដូវប្រាំង​ផ​លិតបាន​ បែ​រជា​ភ្លៀងរលឹម​ធ្វើ​ឱ្យ​សហ​គមន​៍អ្នក​ផ​លិត​អំបិល​ខាតបង់ ​រហូត​ដល់​រំសាយ​អ្នកធ្វើការ​ទាំងអស់ ​។​ លោក​អុំ​ ឈុ​ន​ និយាយ​ថា​ ខេត្ត​កែប​និង​ខេត្តកំពត​ មាន​ផ្ទៃដី​សម្រាប់​ផ​លិតអំបល​ចំនួន​4​ពាន់​5​រយ​ហិ​កតា ​។ ​លោក​អុំ​ ឈុ​ន​ និយាយ​ប្រាប់​បន្ត​ថា​ដី​ជាង​4​ពាន់​ហិ​កតា​នោះ ​ត្រូវ​បាន​ចែក​ភាគហ៊ុន​គ្នា​អស់ហើយ​។​ប៉ុន្តែ​ដី​ភាគហ៊ុន​ឯកជន​ខ្លះ​ គេ​កំពុង​​តែ​ផលិត​​អំបិល​ឡើង​វិញ​។​

លោកនាយក​រដ្ឋបាល​រូប​នោះ​ មិន​បាន​និយាយ​រឿង​គេ​លក់​ដីស្រែ​អំបិល​ទេ​ ។ គេ​បាន​មើលឃើញ​ថា ​ដីស្រែ​អំបិល​បច្ចុប្បន្ន​ កំពុង​មាន​លក់​ទៅ​អោយ​ចិន ខណៈពេល​សហគមន៍​អ្នក​ផ​លិត​អំបិល​បាន​បិទទ្វា​របស់​ខ្លួន​ ។​ លោក​អ៊ុ​ក ​សុខ​ អាយុ៨៩ឆាំ្ន​ ធ្លាប់​បាន​បំរើ​ការ​រាជការ​បាន​និយាយ​ថា ​ខេត្ត​កំពត​ធ្លាប់​មានឈ្មោះ​បោះ​សំឡេង​​ជា​យូរ​ឆាំ្ន​ រឿង​ផ​លិត​អំបិល​ ប៉ុន្តែ​សម្រាប់​រូប​លោក​មាន​វ័យ​ចំណាស់​ដែរ ​នៅ​តែ​ស្ដាយ​គេ​ឈ្មោះ​ខេត្តកំពត​ផលិត​អំបិល​លែង​បាន​។

នៅ​ចង​ចាំ​កាលពី​ជាង​10​មុន​ថា ​​លោកខូ​យ​ ឃុន​ហួរ ​អភិបាល​ខេត្តកំពត​ និង​លោកហាស់​ សា​រ៉េ​ត​ អភិ​បាល​ខេត្ត​កែប​បាន​ថ្លែង​ថា​ ស្របពេល​ជាមួយ​គ្នា​សម្ពោ​ធ​អគារ​សហគមន​៍អ្នក​ផ​លិត​អំបិល​ គឺ​មិន​អាច​យក​ដី​
ផ​លិត​អំបិល​លក់ដូរ ​ក្រៅពី​ផ​លិតអំបិល​បាន​ទេ​ ។

អត្ថបទសរសេរ ដោយ