ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រុមការងារ​​ប្រឹងជួយ​ជីវិត​កូន​ដំរី១​ក្បាល​ទើបកើតនេះ តែ​ឆ្លង​អត់​​ផុត

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ ជារឿងសោកស្តាយបំផុត ​កូនដំរី​១ក្បាល​ដែល​ដាច់ហ្វូង​ពីមេរបស់វា បានងាប់​កាលពី​វេលាទៀបភ្លឺ​ថ្ងៃទី២០ មករា ២០២០ ខណៈ​កម្លាំងជំនាញ​បាន​ខំ​ព្យាយាយសង្គ្រោះ​​ជីវិត​អស់ពីលទ្ធភាព​ហើយនោះ​ ។ សូូមរំលឹកថា កូន​ដំរីព្រៃ​មួយ​ក្បាល​ខាងលើ…

ខេត្តមណ្ឌលគិរី៖ ជារឿងសោកស្តាយបំផុត ​កូនដំរី​១ក្បាល​ដែល​ដាច់ហ្វូង​ពីមេរបស់វា បានងាប់​កាលពី​វេលាទៀបភ្លឺ​ថ្ងៃទី២០ មករា ២០២០ ខណៈ​កម្លាំងជំនាញ​បាន​ខំ​ព្យាយាយសង្គ្រោះ​​ជីវិត​អស់ពីលទ្ធភាព​ហើយនោះ​ ។

សូូមរំលឹកថា កូន​ដំរីព្រៃ​មួយ​ក្បាល​ខាងលើ ដែល​ទើប​កើត​បាន​បួនដប់​ថ្ងៃ ត្រូវ​បាន​ប្រទះ​ឃើញ​ដើរ​តែល​តោល​អនាថា​ ក្នុង​ដែន​ជម្រក​សត្វកាលពី​ថ្ងៃ​ទី​១៧ មក​រា ២០២០ ដោយ​សង្ស័យ​ថា វា​បាន​វង្វេង​ហ្វូង​មេ ក្រោយ​ពី​មាន​ហេតុ​ការ​ណ៏​ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់​នោះ​។ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ខណៈ​ក្រុម​ការងារ​របស់​មន្ទីរ​បរិស្ថាន ចុះ​ល្បាត​តាម​តំបន់​អភិរក្ស​ក្នុង​ដែន​ជម្រក​ការពារ​សត្វព្រៃ​ភ្នំ​ព្រេច ក៏​បាន​ប្រទះ​ឃើញ​កូន​ដំរី​មួយ​ក្បាល​នេះ ដោយ​មាន​អាកា​រៈ​ស្រេកឃ្លាន​និង​ក្នុង​សភាព​ស្គម​ស្គាំ​យ៉ាង​ខ្លាំង ។ នៅ​ពេល​នោះ​ក៏​មានការ​សង្គ្រោះ​បឋម​ដល់​ជីវិត​កូន​ដំរី ក្រុមការងារ​បាន​ផ្តល់​ទឹក​ឲ្យ​វា​ផឹក និង​ចំណី​ដល់​វា ដើម្បី​ស្តារ​សុខ​ភាព​របស់​វា​ឡើង​វិញ បើ​មិន​ដូច្នោះ​ទេវា​អាច​នឹង​បាត់បង់​ជីវិត​មិន​ខាន ។

បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជំនាញ​កូន​ដំរី​នេះ មាន​អាយុ​ត្រឹម​ប្រហែល​១០​ថ្ងៃ​ប៉ុណ្ណោះ ដោយ​បច្ចុប្បន្ន​ក្រុម​មន្ត្រី​ជំនាញ​កំពុង​យកចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ការ​ជួយ​សង្គ្រោះ ហើយ​មន្ត្រី​ជំនាញ​មិន​យក​វា​ចេញ​ឆ្ងាយ​ពី​កន្លែង​ដែល​បាន​ប្រទះ​ឃើញ​នេះ​ទេ ដោយ​ខ្លាច​មេ​របស់​វា​មក​រក​វិញ​មិនឃើញ ។ ប៉ុន្តែ​ប្រសិនបើ​មេ​របស់​វា​មិន​ត្រឡប់​មករ​កកូន​វិញ​ទេ មន្ទីរ​ជំនាញ​នឹង​មាន​វិធានការ​យក​វា​ទៅ​ទីកន្លែង​សុវត្ថិភាព ដើម្បី​ចិញ្ចឹម​ថែរក្សា​បន្ត។

ប្រភព​ក្រៅផ្លូវការ​បាន​និយាយ​ថា កូន​ដំរី​ដែល​វង្វេង​មេបា​របស់​វា​នេះ អាច​បណ្តាល​មក​ពី​មាន​ករណី​ភ្លើង​ឆេះ​ព្រៃ ធ្វើ​ឲ្យ​ហ្វូង​ដំរីព្រៃ​ត្រូវ​ចាក​ចេញពី​ទីតាំង​របស់​វា យ៉ាង​ប្រញាប់ប្រញាល់ ស្រប​ពេល​កូន​ដំរី​តូច​ទើប​កើត​មិន​អាច​ដើរ​ទាន់​ហ្វូង ក៏​វង្វេងគ្នា​តែ​ម្តង ។ ដោយឡែក​ប្រភព​ផ្សេង​ទៀត​បាន​ដាក់​ការ​សង្ស័យ​ថា ហ្វូង​ធំ​របស់​កូន​ដំរី​អាច​មានការ​រំខាន​ពី​ពពួក​ព្រានព្រៃ​ចង្រៃ ដែល​ចូល​ទៅ​បរបាញ់​សត្វ​ក្នុង​តំបន់​សត្វ​ដំរី​រស់នៅ បណ្តាល​ឲ្យ​ពួក​វា​មានការ​ភ័យ​ខ្លាច រត់គេច​ពី​ការ​យាយី​របស់​ព្រាន ទើប​កូន​ដំរី​នេះ​ត្រូវ​បែក​ចេញពី​ហ្វូង ។ ទោះជា​យ៉ាងណា​នេះ​គ្រាន់តែ​ជា​ការ​សន្និដ្ឋាន​ក្រៅផ្លូវការ​ប៉ុណ្ណោះ ចំពោះ​ព័ត៌មាន​លម្អិត​នៅ​មិន​ទាន់​មាន​មន្ត្រី​ជំនាញ​ណា​ម្នាក់​អះអាង​ជុំវិញ​ករណី​នេះ​នៅឡើយ​ទេ ។

គិត​ត្រឹម​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ មក​រា ២០២០ កោះសន្តិភាព​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​លោក​កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​ជុំវិញ​ការ​ប្រទះ​ឃើញ​កូន​ដំរី​នេះ​ទេ ហើយ​គេ​នៅ​មិន​ទាន់​ដឹង​ថា កូន​ដំរី​នេះ​កំពុង​ស្ថិត​នៅ​ទីតាំង​ដដែល ឬ​ត្រូវ​ជួយ​សង្គ្រោះ​ចេញពី​ក្នុង​ព្រៃ​យ៉ាងណា​ទៀត​នៅឡើយ ។

សូម​បញ្ជាក់​ថា យោង​តាម​របាយ​ការ​ណ៏​របស់​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី សត្វ​ដំរីព្រៃ​កំពុង​មាន​វត្តមាន​ប្រមាណ​ជាង​៣០០​ក្បាល នៅ​ទូ​ទាំង​ខេត្ត​នេះ ។ ដំរីព្រៃ​ទាំងនោះ ស្ថិត​ក្នុង​អំបូរ​ដំរី​អាស៊ី ។ ក្រៅពី​ដំរីព្រៃ ខេត្តមណ្ឌលគិរី​ក៏​មាន​ដំរី បម្រើ​ដល់​វិស័យ​ទេសចរណ៍​យ៉ាង​សកម្ម​ជាង​១០​ក្បាល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ