ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​ក្លិប​វិញ​ធាក់​ម៉ូតូ​អត់​ឆេះ​បណ្តើរ បែរជា​ជួប​គ្រោះ​តាម​ផ្លូវ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​រង​របួសធ្ងន់ ចំណែក​ម្នាក់​ទៀត​រង​របួសស្រាល ខណៈ​ជន​រង​គ្រោះ​ទាំង​ពីរ​ចេញពី​ក្លិប​កម្សាន្ត​វិញ​ធាក់​ម៉ូតូ​អត់​ឆេះ រួច​ក៏​បណ្តើរ​បាន​ជិត​៥០​ម៉ែត្រ ក៏​ត្រូវ​យុវជន​២​នាក់​ផ្សេង​ទៀត​ព្រួត​វាយ រួច​ជន​បង្ក​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់ កាលពី​វេលា​ម៉ោង​៣​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែមករា…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​រង​របួសធ្ងន់ ចំណែក​ម្នាក់​ទៀត​រង​របួសស្រាល ខណៈ​ជន​រង​គ្រោះ​ទាំង​ពីរ​ចេញពី​ក្លិប​កម្សាន្ត​វិញ​ធាក់​ម៉ូតូ​អត់​ឆេះ រួច​ក៏​បណ្តើរ​បាន​ជិត​៥០​ម៉ែត្រ ក៏​ត្រូវ​យុវជន​២​នាក់​ផ្សេង​ទៀត​ព្រួត​វាយ រួច​ជន​បង្ក​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់ កាលពី​វេលា​ម៉ោង​៣​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ទល់មុខ​រេ​ន​ឌី​ស្កូ​ក្លិប តាម​ផ្លូវជាតិ​លេខ​២ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។

យុវជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ​នោះ មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ គ្រាន់តែ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ស៊ុ​យ​ហ្សុ៊យ​គី​វី​វ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១L-៦៨៩០ ។

តាម​សម្ដី​យុវជន​ម្នាក់​ដែល​រង​របួសស្រាល បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គាត់​ទាំង​២​នាក់​បាន​នាំ​ចូល​ផឹកស៊ី និង​រាំ​កម្សាន្ត​ក្នុង​ក្លិប​ខាងលើ លុះដល់​ពេល​ចប់​ម៉ោង ពួក​គាត់​ទាំង​ពីរ​នាក់​បាន​ចេញ​មក​វិញ ក្នុង​គោលបំណង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ តែ​ពេល​ចេញ​មក​វិញ ស្រាប់តែ​ម៉ូតូ​របស់​ពួក​គាត់​ធាក់​អត់​ឆេះ រួច​ក៍បាន​នាំ​គ្នា​បណ្តើរ​ម៉ូតូ​ចេញពី​ក្លិប​បាន​ជិត​៥០​ម៉ែត្រ ស្រាប់តែ​មាន​យុវជន​២​នាក់​ផ្សេង​ទៀត​បាន​ដេញ​វាយ​ពួក​គាត់ ដោយ​មាន​កាន់​ដុំ​ថ្ម​នៅ​ជាប់​នឹង​ដៃ​វាយ​មក​លើ​ពួក​គាត់​ទាំង​២​នាក់ ទាំង​មិន​មាន​មូលហេតុ និង​ធ្វើ​ឲ្យ​មិត្តភក្ដិ​របស់​គាត់​ម្នាក់​រង​របួស​បែក​មុខ​បែក​មាត់​សន្លប់​ស្ដូកស្ដឹង ចំណែក​គាត់​រង​របួសស្រាល ហើយ​ភ្លាម​ៗ​នោះ​ដែរ​ជន​បង្ក​ទាំងនោះ​ក៏​បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់​តែ
ម្ដង ។

បន្ទាប់​ពី​កើតហេតុ គេ​ឃើញ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ជា​អ្នកដំណើរ​តាម​ផ្លូវ ព្រមទាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើត រួច​ហើយ​ក៏​បាន​ទំនាក់ទំនង​ហៅ​រថយន្ត​សង្គ្រោះ​អោយមក​ដឹក​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន ។

ក្រោយ​ពេល​កើតហេតុ នៅ​សល់​តែ​ម៉ូតូ​របស់​ជន​រង​គ្រោះ ក៏ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​ក្រោម រង់ចាំ​ជន​រង​គ្រោះ​ចេញពី​មន្ទីរពេទ្យ​ទៅ​ដាក់​ពាក្យបណ្ដឹង ដើម្បី​ស្វែងរក​ជន​បង្ក​មក​ទទួល ខុស​ត្រូវ​ក្នុង​ករណី​នេះ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ