ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិន័យ​មិនមែន​សម្រាប់​តែ​អ្នកបួស​ទេ

4 ឆ្នាំ មុន

លទ្ធិ​ព្រះពុទ្ធ​សាសនា​យក​វិន័យ​ជា​គោល​អាងយ៉ាង​សំខាន់​សម្រាប់​ទល់​ទ្រ​ជ្រោង​សាសនា​ឱ្យ​ខ្ពស់​ឡើង ។ វិន័យ​នេះ​មិនមែន​សម្រាប់​តែ​អ្នកបួស​ទេ គ្រហស្ថ​ក៏​មាន​វិន័យ​សម្រាប់​ទ្រទ្រង់​ជីវិត​ឱ្យ​មាន​សីលធម៌​ដែរ ។ វិ​ន័យ​សម្រាប់​គ្រហស្ថ​បាន​ដល់​រក្សាសីល​៥ សីល​៨​ឱ្យ​បាន​ខ្ជាប់ខ្ជួន ចំណែក​បព្វជិត​បាន​ដល់​សីល​៤ អាបត្តិ​៧ និង​សិក្ខាបទ​២២៧…

លទ្ធិ​ព្រះពុទ្ធ​សាសនា​យក​វិន័យ​ជា​គោល​អាងយ៉ាង​សំខាន់​សម្រាប់​ទល់​ទ្រ​ជ្រោង​សាសនា​ឱ្យ​ខ្ពស់​ឡើង ។ វិន័យ​នេះ​មិនមែន​សម្រាប់​តែ​អ្នកបួស​ទេ គ្រហស្ថ​ក៏​មាន​វិន័យ​សម្រាប់​ទ្រទ្រង់​ជីវិត​ឱ្យ​មាន​សីលធម៌​ដែរ ។ វិ​ន័យ​សម្រាប់​គ្រហស្ថ​បាន​ដល់​រក្សាសីល​៥ សីល​៨​ឱ្យ​បាន​ខ្ជាប់ខ្ជួន ចំណែក​បព្វជិត​បាន​ដល់​សីល​៤ អាបត្តិ​៧ និង​សិក្ខាបទ​២២៧ ដែល​ចាត់​ថា​ជា​វិន័យ​របស់​អ្នកបួស​ត្រូវ​ប្រព្រឹត្ត​ប្រតិបត្តិ​យ៉ាង​តឹងរ៉ឹង​បំផុត ។

ព្រះ​បរម​សាស្តា​ត្រាស់​សម្តែង​ថា បុគ្គល​ដែល​មានចំណេះ​វិជ្ជា មានទ្រព្យ​សម្បត្តិ យសស័ក្តិ មានត្រកូល​ខ្ពង់​ខ្ព​ស់​យ៉ាងណា​ក៏​ដោយ ប្រសិនបើ​គេ​ជា​បុគ្គល​អនាចារ គ្មាន​វិន័យ គ្មាន​សីលធម៌ គ្មាន​សុជីវធម៌ រស់នៅ​ដោយ​ការ​​បំពាន​លើ​ច្បាប់​នោះ គេ​នឹង​មិន​ទទួល​បានការ​គោរព​កោតសរសើរ​ឡើយ ។

ចំណែក​អ្នកបួស​បើ​មិន​គោរព​វិន័យ ហើយ​ចេះ​តែ​សម្ងំ​រស់នៅ​ក្នុង​ព្រះពុទ្ធ​សាសនា នោះ​នឹង​បាន​ឈ្មោះ​ថា​ជា​អ្នកបួស​អលជ្ជី ឬ​ជា​ចោរ​ចាំ​លួច​អាហារ​របស់​សង្ឃ ។

ព្រោះតែ​មើលឃើញ​នូវ​តម្លៃ​នៃ​ព្រះ​វិន័យ​យ៉ាងនេះ​ហើយ ទើប​អ្នកប្រាជ្ញ​ពោល​ថា កិរិយា​រៀន​នូវ​វិន័យ និង​ព្យាយាម​ប្រព្រឹត្ត​ប្រតិបត្តិ​ឱ្យ​បាន​ត្រឹមត្រូវ ជា​បុគ្គល​ដ៏​ប្រសើរ​ក្នុង​លោក ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ