ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​នាង ខ្ញុង ពពោះ​៣​ខែ​ជាង ស្រាប់តែ​ពោល​ពាក្យ​ថាឱ្យ​ប្តី​ពេញ​ឆាក​តែ​ម្តង​!

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចាប់តាំងពី​អ្នក​នាង ខ្ញុង មានគ្រួសារ​ថ្មី​មក​ឃើញ​ថា ក្តី​សុខ​ស្នេហា​របស់​អ្នក​នាង និង​ស្វាមី កាន់តែ​សមប្រកប​ដោយ​សេចក្តីសុខ ហើយ​ផែនការ​ជំនួញ​ជួញដូរ​ក៏​កាន់តែ​អណ្តែត​ឡើង​។ យ៉ាងណាមិញ…

រាជធានី​ភ្នំពេញ ៖ ចាប់តាំងពី​អ្នក​នាង ខ្ញុង មានគ្រួសារ​ថ្មី​មក​ឃើញ​ថា ក្តី​សុខ​ស្នេហា​របស់​អ្នក​នាង និង​ស្វាមី កាន់តែ​សមប្រកប​ដោយ​សេចក្តីសុខ ហើយ​ផែនការ​ជំនួញ​ជួញដូរ​ក៏​កាន់តែ​អណ្តែត​ឡើង​។ យ៉ាងណាមិញ ចំណង​មង្គល​របស់​អ្នក​ទាំង​២ បាន​ឈាន​ដល់​កម្រិត​លើស​ជាតិ​ស្ករ ព្រោះ​ពួក​គេ​ធ្វើ​ឱ្យ​គេ​ភ្ញាក់ផ្អើល ដោយសារ​អ្នក​នាង​ពពោះ​បង្ហាញ​វត្តមាន​កម្មវិធី​អ្នកសិល្បៈ​ថ្មី​ៗ​នេះ​។

អ្នក​នាង ស្រេង សុ​កាន់​ដា ហៅ​ខ្ញុង មាន​ផ្ទៃពោះ​ជាង​៣​ខែ​ហើយ ដែល​ជា​តំណក់ឈាម​របស់​ស្វាមី​ថ្មី​លោក​អ៊ុំ ក្សត្រា ហៅ​នាយ​កៃ​ដ​។ ក្នុង​ជំហាន​ដើរ​មួយ​ៗ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ អ្នក​នាង​ខ្ញុង បាន​ទៅ​ចូលរួម​ពិធី​ឡើងផ្ទះ​របស់​នាយ​ចឺម នៅ​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​០៩ ខែមករា ហើយ​ធ្វើ​ឱ្យ​ភ្ញៀវ​ជា​ច្រើន​ចាប់អារម្មណ៍ ព្រោះតែ​ស្វាមី​របស់​នាង គឺ​នាយ​កៃ​ដ ថ្នាក់ថ្នម​តារា​កំប្លែង​រូប​នេះ​ខ្លាំង​ណាស់​តាំងពី​ចុះ​ពីលើ​រថយន្ត រហូត​ដល់​តុ​ពិធី​។

អ្នក​នាង ខ្ញុង បាន​និយាយ​នៅ​លើ​ឆាក​ថា «​អត់​មាន​ពេល​យក​កូនចៅ​តាម​ផែនការ​នោះ​ទេ បើ​មិន​ទំនេរ​ពន្យា​ពេល​ទៀត​។ តែ​ប៉ា​វា​ចេះ​តែ​ជាន់​ៗ​ពេក​ទាល់តែ​ប៉ោង​ស្ទុ​ល ទៅ​ជា​អ​ញ្ចឹ​ង​តែ​ម្តង (សើច)។ ពេល​នេះ មាន​តែ​ព្យាយាម​មើលថែ​ទាំ​កូន​ថ្មី​នេះ​ឱ្យ​ល្អ ដើម្បី​ឱ្យ​ប៉ា​កូន បង​ជួយ​មើល និង​គេឯង​បាន​២​គ្រាប់​ដែរ​»​។

អ្នក​នាង ខ្ញុង បាន​បន្ថែម​ថា រវល់​នោះ​រវល់ បើ​ការ​វិញ ប្តី​ប្រពន្ធ​ខ្ញុំ​ខុស​គេ​ៗ ការ​សុទ្ធតែ​ខែប្រាំង ឯង​ការ​ខែវស្សា សប្បាយ​អ៊ុត​មេឃ​ឡើង​បាតជើង​ស​ព្រាត​។

យ៉ាងណា​ក៏​ដោយ នាង​ខ្ញុង កាន់តែ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​សរសើរ​ពី​ភ័​ព្ទ​សំណាង ដែល​ជីវិត​ស្នេហា​កាន់​តែ​ពោរពេញ​ដោយ​សុភមង្គល​។ ហើយ​អ្នកគាំទ្រ​ក៏​បាន​ជូនពរ​នាង​មាន សុខភាព​ល្អជា​មួយ​កូន​ក្នុង​ផ្ទៃ ហើយ​កាន់តែ​ទទួល​បាន​នូវ​ភាព​យកចិត្ត យក​ថ្លើម​ពី​ស្វាមី​ជា​រៀង​រហូត​។

សូម​រំលឹក​ថា អ្នក​មេម៉ាយ​កូន​២ ស្រេង សុ​កាន់​ដា ហៅ​ខ្ញុង បាន​រៀប​ការ​ជាមួយ​លោក អ៊ុំ ក្សត្រា ហៅ​នាយ​កៃ​ដ កាលពី​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០១៩ ហើយ​ក្រោយ​ក្លាយជា​ប្តី​ប្រពន្ធ​គ្នា​ស្របច្បាប់​មក ប្តី​ប្រពន្ធ​តារា​កំប្លែង​១​គូ​នេះ បាន​ពង្រីក​មុខរបរ​ក្រៅ​សិល្បៈ ដូច​ជា ពួក​គេ​រកស៊ី​លក់​ដី​ឡូ​តិ៍​, លក់​សាច់ក្រក និង​លក់​ឡេ​តាម​អន​ឡាញ ជាដើម​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ