ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញបែកផ្កាភ្លើងនៅមុខផ្ទះ ប្រជាពលរដ្ឋ​ស្រែកឆោឡោ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រអប់​​ឌីសង់ទ័រ​​នៅ​ជាប់​មុខ​ផ្ទះ​មួយ​ល្វែង​ទល់មុខ​ផ្សារ​ឃ្លាំង​រំសេវ ស្រាប់តែ​ឆ្លង​ចរន្តអគ្គិសនី​ទុ​ស្សេ​បែក​ផ្កាភ្លើង​ឆាបឆេះ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ម្ចាស់ផ្ទះ​និង​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ខាង​នាំ​គ្នា​ទាញ​យក​បំពង់​ពន្លត់​អគ្គិភ័យ​ជួយ​អន្តរាគមន៍​បាញ់​ទប់ស្កាត់​ភ្លាម​ៗ​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៩ ខែមករា នៅ​ចំណុច​ផ្ទះ​លេខ​២៤៥ ទល់មុខ​ផ្សារ​ឃ្លាំង​រំសេវ តាម​បណ្តោយ​ផ្លូវ​៤២៨ (​មហាវិថី​ម៉ៅ​សេ​ទុង​)…

រាជធានី​ភ្នំពេញ ៖ ប្រអប់​​ឌីសង់ទ័រ​​នៅ​ជាប់​មុខ​ផ្ទះ​មួយ​ល្វែង​ទល់មុខ​ផ្សារ​ឃ្លាំង​រំសេវ ស្រាប់តែ​ឆ្លង​ចរន្តអគ្គិសនី​ទុ​ស្សេ​បែក​ផ្កាភ្លើង​ឆាបឆេះ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ម្ចាស់ផ្ទះ​និង​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ខាង​នាំ​គ្នា​ទាញ​យក​បំពង់​ពន្លត់​អគ្គិភ័យ​ជួយ​អន្តរាគមន៍​បាញ់​ទប់ស្កាត់​ភ្លាម​ៗ​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៩ ខែមករា នៅ​ចំណុច​ផ្ទះ​លេខ​២៤៥ ទល់មុខ​ផ្សារ​ឃ្លាំង​រំសេវ តាម​បណ្តោយ​ផ្លូវ​៤២៨ (​មហាវិថី​ម៉ៅ​សេ​ទុង​) ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ។

តាម​ប្រភព​ព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីតាំង​កន្លែង​កើតហេតុ បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​មានការ​ឆ្លង​ចរន្ត​អគ្គី​ស​នី​ទុ​ស្សេ​បែក​ផ្កាភ្លើង​បង្ក​ជា​អណ្ដាតភ្លើង​ឆាបឆេះ​នៅ​ទីតាំង​ផ្ទះ​កើតហេតុ​ខាងលើ​នោះ ហើយ​ពួក​គាត់​ក៏​ស្រែក​ឆោឡោ​ផ្អើល​ដល់​ម្ចាស់ផ្ទះ​ដឹង ក៏​បើកទ្វារ​ទាំង​ភ័យ​ស្លន់ស្លោ​ចេញ​មក និង​ផ្អើល​ទាំង​អ្នក​រស់នៅ​ជិតខាង​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់​ទប់ស្កាត់​ភ្លាម​ៗ មិន​អោយ​ឆ្លង​រាលដាល រួច​ក៏​បាន​ទាក់ទង​ទៅ​ខាង​សមត្ថកិច្ច​មូលដ្ឋាន​ចេញ​រថយន្ត​ពន្លត់អគ្គីភ័យ​នៃ​អធិការ​រ​ដ្ឋា​ន​មក​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ តែ​មិន​បាន​បាញ់​ទឹក​ពន្លត់​ទេ ព្រោះ​នៅ​ទីតាំង​កើតហេតុ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ពន្លត់​ជិត​រលត់​អស់​ទៅ​ហើយ ។

តាម​ប្រ​ភ​ព​​ដដែល​បាន​បន្ត​ថា បន្ទាប់​មក​គេ​ឃើញ​មាន​វត្តមាន​ក្រុមការងារ​អគ្គិសនី​ចុះ​មក​ពិនិត្យ​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ ព្រមទាំង​បាន​ធ្វើការ​កាត់​ផ្តាច់​ចរន្តអគ្គិសនី​ភ្លាម​ៗ រួច​យក​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​បន្ថែម ហើយ​ភ្លើង​ក៏​រលត់​ទៅ​វិញ ដោយ​មិន​បាន​ឆ្លង​រាលដាល​ដល់​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ ហើយ​ក៏​មិន​មាន​រង​ការ​ខូចខាត​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ឡើយ​។

តាម​សម្តី​ម្ចាស់ផ្ទះ​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ប្រអប់​​ឌីសង់ទ័រ​​ដែល​ឆ្លង​ចរន្តអគ្គិសនី​ទុ​ស្សេ​ឆាបឆេះ​ខាងលើ​នេះ គឺ​មិន​មាន​ឌីសង់ទ័រ​របស់​ផ្ទះ​គាត់​នៅ​ក្នុង​ប្រអប់​​ឌីសង់ទ័រ​​នោះ​ទេ ។ ម្ចាស់ផ្ទះ​ដដែល​បាន​ប្រាប់​ទៀត​ថា តាំងពី​គាត់​ចូល​មក​រស់នៅ​ផ្ទះ​ខាងលើ គឺ​ឌីសង់ទ័រ​របស់​ផ្ទះ​គាត់​នៅ​ប្រអប់​​ឌីសង់ទ័រ​ផ្ទះ​គេ​ផ្សេង​ទៅ​វិញ គឺ​រំលង​ពីរ​បី​ផ្ទះ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ គឺ​ប្រអប់​​ឌីសង់ទ័រ​នៅ​មុខ​ផ្ទះ​គាត់​មានការ​ឆ្លង​ចរន្តអគ្គិសនី​ទុ​ស្សេ​បែក​ផ្កាភ្លើង​ពេញ​មុខ​ផ្ទះ​របស់​គាត់ ពេល​នោះ​ក៏​មាន​អ្នក​ឃើញ​ហេតុការណ៍​បាន​ស្រែក​ផ្អើល​ឆោឡោ និង​គោះ​ទ្វារ​ហៅ​ពួក​គាត់​ចេញ​មក​មើលឃើញ​ប្រអប់​​ឌីសង់ទ័រ​​នោះ​ត្រូវ​ភ្លើង​ឆេះ​បាត់​ទៅ​ហើយ ។ ភ្លាម​ៗ​នោះ​ពួក​គាត់​ក៏​បាន​យក​បំពង់​ពន្លត់អគ្គីភ័យ​បាញ់​ពន្លត់​អស់​ជា​ច្រើន​គ្រឿង ទើប​ភ្លើង​រលត់​ទៅ​វិញ ដោយ​មិន​បាន​ឆេះ​រាលដាល​ចូល​ផ្ទះ​គាត់ ឬ​ខូចខាត​ទ្រព្យសម្បត្តិ​មាន​តម្លៃ​អ្វី​នោះ​ទេ គឺ​គ្រាន់តែ​មាន​ផ្សែងហុយ​ខ្មៅ​រោល​ប្រឡាក់​ពេញ​ពិតាន​នៅ​មុខ​ផ្ទះ​គាត់​តែ​ប៉ុណ្ណោះ​។ ភ្លាម​ៗ​ពេល​កើតហេតុ ពួក​គាត់​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​សុំ​រថយន្ត​ពន្លត់​អគ្គិភ័យ​ឱ្យ​ចុះ​មក​ជួយ​អន្តរាគមន៍​ដែរ តែ​មិន​បាន​បាញ់​ទឹក​ទេ​។

ក្រោយ​កើតហេតុ ដើម្បី​ធានា​នូវ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ក្រុមការងារ​អគ្គី​ស​នី​បាន​កាត់​ផ្ដាច់​ប្រព័ន្ធ​ភ្លើង​នៅ​ម្តុំ​ជួរ​ផ្ទះ​កើតហេតុ​ខាងលើ​មួយ​យប់​សិន រង់ចាំ​ព្រឹក​ទើប​រៀបចំ​ប្រអប់​​ឌីសង់ទ័រ​​ថ្មី និង​ត​ប្រព័ន្ធ​ភ្លើង​ថ្មី ដើម្បី​​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ជា​ធម្មតា​ឡើង​វិញ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ