ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

McGregor ចាយ​ពេល​ត្រឹម​៤០​វិនាទី​ដើម្បី​ផ្តួល​រៀមច្បង Donald Cerrone

4 ឆ្នាំ មុន

Conor McGregor បាន​ផ្តួល​រៀមច្បង​គឺ​កីឡាករ​អា​មេ​រិ​ក Donald Cerrone ដែល​មាន​វ័យ​៣៦​ឆ្នាំ ដោយ​ចាយ​ពេល​ត្រឹមតែ ៤០​វិនាទី​ក្នុង​ការ​ប្រកួត​គុន​ចម្រុះ​ក្នុង​ទ្រុង UFC ដែល​ធ្វើ​ឡើង​ក្នុង​ទីក្រុង…

Conor McGregor បាន​ផ្តួល​រៀមច្បង​គឺ​កីឡាករ​អា​មេ​រិ​ក Donald Cerrone ដែល​មាន​វ័យ​៣៦​ឆ្នាំ ដោយ​ចាយ​ពេល​ត្រឹមតែ ៤០​វិនាទី​ក្នុង​ការ​ប្រកួត​គុន​ចម្រុះ​ក្នុង​ទ្រុង UFC ដែល​ធ្វើ​ឡើង​ក្នុង​ទីក្រុង Las Vegas សហរដ្ឋ​អាម​រិ​ក​។

ក្រោយ​បញ្ចប់​ការ​ប្រកួត​នេះ កីឡាករ​សញ្ជាតិ​អៀរ​ឡង់​វ័យ​៣១​ឆ្នាំ បាន​និយាយ​ថា «​ខ្ញុំ​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​នៅ​យប់​នេះ​។ ខ្ញុំ​បាន​បង្កើត​កំណត់​ត្រា​ថ្មី​មួយ​។ ខ្ញុំ​ជា​អ្នក​ប្រយុទ្ធ​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ UFC ដែល​ទទួល​បាន​ជ័យជម្នះ​ក្នុង​ប្រភេទ​៣​ផ្សេង​គ្នា ខ្ញុំ​ពិតជា​មាន​មោទនភាព​ណាស់ »​។

នេះ​គឺជា​ជ័យជម្នះ​លើក​ដំបូង​សម្រាប់ McGregor បន្ទាប់​ពី​ការ​វិល​ត្រឡប់​មក​កាន់ការ​ប្រកួត UFC របស់​ខ្លួន​វិញ ក្រោយ​ពី​ការ​ប្រកាស​ចូល​និវត្តន៍​កាលពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៩ កន្លង​ទៅ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ