ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតទេ! អ្នកមាន​លុយ​ច្រើន​ត្រូវ​តែ​ពូកែ​ខាង​គណិត​វិទ្យា​

4 ឆ្នាំ មុន

លោក​មហាសេដ្ឋី វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffet) ដែល​ជា​វិនិយោគិន​ដែល​ទទួល​បានការ​គោរព​ស្រលាញ់​ពី​មនុស្ស​ជា​ច្រើន​បាន​ផ្តល់​យោបល់​ដល់​អ្នក​ដែល​ចង់​ក្លាយជា​វិនិយោគិន​ល្អ​មួយ​រូប​ឲ្យ​ចំណាយពេល​ច្រើន​លើ​ការ​អាន និង​ការ​សរសេរ ប៉ុន្តែ​មានចំណេះ​ដឹង​មួយ​ដែល​លោក​គិត​ថា​មនុស្ស​មិន​ត្រូវការ​ចាំបាច់​ឡើយ​ដើម្បី​ជោគជ័យ​ក្នុង​ផ្នែក​លុយ ។ កាលពី​ឆ្នាំ…

លោក​មហាសេដ្ឋី វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffet) ដែល​ជា​វិនិយោគិន​ដែល​ទទួល​បានការ​គោរព​ស្រលាញ់​ពី​មនុស្ស​ជា​ច្រើន​បាន​ផ្តល់​យោបល់​ដល់​អ្នក​ដែល​ចង់​ក្លាយជា​វិនិយោគិន​ល្អ​មួយ​រូប​ឲ្យ​ចំណាយពេល​ច្រើន​លើ​ការ​អាន និង​ការ​សរសេរ ប៉ុន្តែ​មានចំណេះ​ដឹង​មួយ​ដែល​លោក​គិត​ថា​មនុស្ស​មិន​ត្រូវការ​ចាំបាច់​ឡើយ​ដើម្បី​ជោគជ័យ​ក្នុង​ផ្នែក​លុយ ។

កាលពី​ឆ្នាំ ១៩៩៥ លោក​បាន​និយាយ​ក្នុង​ស​ន្និ​សិ​ទ​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន Berkshire Hathaway របស់​លោក​ថា អ្នក​ដែល​ពូកែ​គណិត​វិទ្យា​មិន​មានឱកាស​ច្រើន​ជាង​មនុស្ស​ទូទៅ​ក្នុង​ការ​ក្លាយជា​វិនិយោគិន​ដែល​ល្អ​មួយ​រូប​ទេ ។ លោក​បាន​និយាយ​ថា «​ខ្ញុំ​មិន​គិត​ថា​ចំណេះដឹង​ផ្នែក​គណិត​វិទ្យា​មាន​អត្ថប្រយោជន៍​ក្នុង​ការ​វិនិយោគ​ទេ ។ ការ​ដឹង​ពី​ទំនាក់ទំនង​គណិត​វិទ្យា និង​មាន​សមត្ថភាព​ក្នុង​ការ​គុណ​លេខ​អាច​ជួយ​ដល់​ការ​វិនិយោគ ព្រោះ​វា​ជួយ​ឲ្យ​អ្នកដឹង​ថា​អ្វីមួយ​សម​ហេតុ​សម​ផល ឬទេ​» ។ យ៉ាងណា​ក្តី លោក​គិត​ថា​មាន​ផ្នែក​មួយ​នៃ​គណិត​វិទ្យា​ដែល​អាច​ជួយ​ដល់​មនុស្ស​ក្នុង​ការ​វិនិយោគ និង​កសាង​ទ្រព្យសម្បត្តិ​បាន នោះ​គឺ​សមត្ថភាព​ក្នុង​ការ​ជ្រើសរើស​ជម្រើស​ដែល​ល្អ​បំផុត ។

ការ​វិនិយោគ​ដែល​ជោគជ័យ​មិន​អាស្រ័យ​តែ​លើ​ការ​ជ្រើសរើស​ជម្រើស​វិនិយោគ​ដែល​ល្អ​ទេ តែ​វា​អាស្រ័យ​លើ​ការ​ជ្រើសរើស​ឱកាស​ដែល​ល្អ​ក្នុង​ចំណោម​ជម្រើស​ដែល​ល្អ​ដទៃ​ទៀត​ព្រោះ​អ្នក​មិន​មាន​ធនធាន​គ្រប់គ្រាន់​ក្នុង​ការ​ជ្រើស​ជម្រើស​ច្រើន​ឡើយ ។ មាន​ន័យ​ថា​១​ពាន់​ដុល្លារ​ដែល​អ្នក​វិនិយោគ​លើ​អាជីវកម្ម​មួយ​មាន​ន័យ​ថា​អ្នក​បាត់បង់ ១​ពាន់​ដុល្លារ​សម្រាប់​វិនិយោគ​លើ​អាជីវកម្ម​មួយទៀត ។

ក្រៅពី​នេះ​ហើយ វា​មិនមែន​ជា​រឿង​ងាយ​ឡើយ​ក្នុង​ការ​ធ្វើការ​ប្រៀបធៀប​ជម្រើស​វិនិយោគ​ទាំងអស់​។ សម្រាប់​លោក បា​ហ្វេ​ត អ្វី​ដែល​អ្នក​ត្រូវ​ដឹង​ពី​លំហូរ​លុយ​របស់​ក្រុមហ៊ុន ឬ​អាជីវកម្ម​ទាំង​ពីរ​រួច​យក​វា​មក​ប្រៀបធៀប​គ្នា ។ ដោយហេតុ​ដូចនេះ វិនិយោគិន​ដែល​មាន​សមត្ថភាព​ខ្ពស់ គឺជា​បុគ្គល​ដែល​មាន​សមត្ថភាព​ក្នុង​ការ​ត្រិះ​រិះ​ពិចារណា​បាន​ដោយ​មាន​ប្រសិទ្ធិ​ភាព មិន​ត្រឹមតែ​ចំណេះដឹង​គណិត​វិទ្យា​មួយ​ឡើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ