កំណើន​ការ​ជាវ​ទំនិញ​តាម​អន​ឡាញ​ក្រុមហ៊ុន​អា​មេ​រិ​កមួយ​ប្រកាស​បិទ​ហាង​១១៩​កន្លែង​នៅ​ប្រទេស​ចំនួន​៤


សហរដ្ឋអាមេរិក​៖ ក្រុមហ៊ុន Bose បាន​ប្រកាស​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​គ្រោង​នឹង​បិទ​ទីតាំង​លក់រាយ​ទាំងមូល​របស់​ខ្លួន​នៅ​អា​មេ​រិ​ក​ខាងជើង អឺរ៉ុប ជប៉ុន និង​អូស្ត្រាលី ដែល​មានហាង​សរុប​ដល់​ទៅ ១១៩ ទីតាំង ដែល​ធ្វើ​ឲ្យ​បុគ្គលិក​រាប់រយ​នាក់​ប្រឈម​មុខ​នឹង​ការ​បាត់បង់​ការងារ​ធ្វើ ។ ​ក្រុមហ៊ុន​បាន​ប្រកាស​ពី​ការ​សម្រេចចិត្ត​នៅ​ព្រឹក​ថ្ងៃ​ទី ១៦ ខែមករា ហើយ​ចង្អុលបង្ហាញ​អំពី​ការ​ពិត​ដែល​ថា​កាស​ឧបករណ៍​បំពង​សម្លេង និង​ផលិតផល​ផ្សេង​ទៀត​ត្រូវ​បាន​គេ​ទិញ​កាន់តែ​ច្រើន​តាម​រយៈ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​ដែល​ជា​ហេតុផល​ឈាន​ដល់​គ្រោងការ​បិទ​ហាង​លក់រាយ ហើយ​ជា​លទ្ធផល​នៃ​គ្រោងការ​បិទ​ហាង​ទាំង ១១៩ កន្លែង​នៅ​ប្រទេស​ចំនួន​៤​នេះ​នឹង​ធ្វើ​ឲ្យ​និ​យោ​ជិ​ករាប់​រយ​នាក់​នឹង​ត្រូវ​បញ្ឈប់​ពី​ការងារ​។

​ក្រុមហ៊ុន Bose បាន​បើកហាង​លក់រាយ​រាង​កាយ​ដំបូង​របស់​ខ្លួន​ក្នុង​ឆ្នាំ ១៩៩៣ ហើយ​បច្ចុប្បន្ន​មា​នទី​តាំងនៅ​តាម​មជ្ឈមណ្ឌល​លក់ទំនិញ​ជា​ច្រើន​និង​ផ្សារ​ពាសពេញសហរដ្ឋអាមេរិក​។ ហាង​ទាំងនេះ​ត្រូវ​បាន​ប្រើ​ដើម្បី​បង្ហាញ​ត្រកូល​ផលិតផល​របស់​ក្រុមហ៊ុន​ដែល​បាន​រីក​ចម្រើន​ជា​បន្តបន្ទាប់​លើ​ផលិតផល​កាស​ស្តាប់​សំលេង និង​ឧបករណ៍​បំពងសម្លេង​និង​វ៉ែនតា​ដែល​មាន​ត្រចៀក​ពីរ​ ។ ​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Framingham រដ្ឋ Massachusetts សហរដ្ឋអាមេរិក​ត្រូវ​បាន​កាន់កាប់​ជា​លក្ខណៈ​ឯកជន​ហើយ​ក្រុមហ៊ុន​មិន​បាន​បង្ហាញ​ពី​ចំនួន​កម្មករ​ជាក់លាក់​ដែល​ត្រូវ​បាន​រង​ផល​ប៉ះពាល់​ដោយ​ការ​សម្រេចចិត្ត​ដកខ្លួន​និង​សម្រេច​បិទ​ហាង​លក់រាយ ។

​លោក Colette Burke អនុប្រធាន​ផ្នែក​លក់​សកល​របស់ Bose មាន​ប្រសាសន៍ថា «​ដើម​ឡើយ​ហាង​លក់រាយ​របស់​យើង​បាន​ផ្តល់​ឱ្យ​ប្រជាជន​នូវ​វិធី​ដើម្បី​ទទួល​បាន​បទ​ពិសោធន៍​សាកល្បង​និង​និយាយ​ជាមួយ​ពួក​យើង​អំពី​ប្រព័ន្ធ​កម្សាន្ត​តាម​ផ្ទះ​ជា​ច្រើន​ដូច​ជា ស៊ី​ឌី និង​ឌី​វី​ឌី​។ នៅ​ពេល​នោះ​វា​ជា​គំនិត​រ៉ា​ឌី​កាល់​មួយ ប៉ុន្តែ​យើង​បាន​ផ្តោត​លើ​អ្វី​ដែល​អតិថិជន​របស់​យើង​ត្រូវការ​និង​កន្លែង​ដែល​ពួក​គេ​ត្រូវការ​ហើយ​យើង​ក៏​កំពុង​ធ្វើ​ដូច​គ្នា​ដែរ​ឥឡូវនេះ​» ។

​យោង​តាម​អ្នកនាំពាក្យ​ម្នាក់​បាន​ប្រាប់ The Verge តាម​រយៈ​អ៊ី​ម៉ែ​ល​ថា Bose កំពុង​តែ​បិទ​វត្តមាន​លក់រាយ​របស់​ខ្លួន​នៅ​អា​មេ​រិ​ក​ខាងជើង អឺរ៉ុប ជប៉ុន និង​អូស្ត្រាលី​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​។ នៅ​ក្នុង​តំបន់​ផ្សេង​ទៀត​នៃ​ពិភពលោក ហាង Bose នឹង​នៅ​តែ​បើក​ដំណើរការ​រួម​មាន​ហាង​ប្រហែល ១៣០ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ប្រទេស​ចិន និង​អា​រ៉ាប់​រួម និង​ហាង​មួយ​ចំនួន​ទៀត​នៅ ឥណ្ឌា អាស៊ី​អាគ្នេយ៍ និង​កូរ៉េ​ខាងត្បូង ក៏​មិន​មាន​ក្នុង​ផែនការ​គ្រោង​បិទ​នោះ​ទេ​» ។​ក្រុមហ៊ុន​បាន​និយាយ​ថា​ខ្លួន​កំពុង​ផ្តល់​ជំនួយ​ក្រៅ​ម៉ោង​និង​គិតគូរ​នូវ​ប្រាក់​បំណាច​ការងារ​និង​អតីតភាព​ការងារ​ដល់​បុគ្គលិក​ដែល​នឹង​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ ៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០៣:២៤ | ក្នុងស្រុក

ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន និង អ៊ូ​រី ហ្វា​យ​នែ​ន បាន​គួប​បញ្ចូល​គ្នា​ដោយ​ជោគ​ជ័យ​ទៅ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​​ប្រាក់​បញ្ញើ​មួយ​កាន់តែ​ធំ និង​រឹង​មាំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ