រាជធានីភ្នំពេញ ៖ បទចម្រៀងជំនាន់ដើមមួយបទដែលមានចំណងជើងថា «ព្រោះតែអូន» គឺជាសំនៀងដើមរបស់អធិរាជសំឡេងមាសលោក ស៊ីន ស៊ីសាមុត មានចង្វាក់បែបរន្ថើនពោលសរសើរពីសម្រស់ស្រីល្អ ដែលសូម្បីតែបុប្ផារីកស្រស់ក្នុងសួន មិនស្មើនឹងខ្លួនស្រី ព្រោះអូនល្អផុតស្រីក្នុងលោកា ធ្វើឲ្យបុរសយើងប៉ងប្រាថ្នាចាប់ចិត្តស្នេហាលើស្រីថ្លៃ ។
ស្រាប់តែថ្មីៗនេះដោយសារក្តីស្រលាញ់ចម្រៀងមួយបទនេះជាពន់ពេក ម្ចាស់ហាងពេជ្រ ដាណា បានសម្រេចចិត្តយកមកជំនាន់ដើមខាងលើមក Cover ជាបទស្រី ហើយហៅបុគ្គលិកមករាំជុំគ្នាថតលេងយ៉ាងសប្បាយរីករាយ ប៉ុន្តែក្រោយពេលបង្ហោះស្រាប់តែផ្អើលអ្នកគាំទ្រចុចមើល និងចែករំលែករាប់ម៉ឺននាក់តែម្តង ។ អ្នកស្រី ទ្រី ដាណា ដែលជាស្ត្រីមានរូបសម្រស់ស្រស់ផូរផង់ និងជាម្ចាស់ហាងពេជ្រ ដាណា នៅព្រែកព្នៅបានមានប្រសាសន៍ឲ្យដឹងថា និយាយថា រូបអ្នកស្រីក៏នឹកស្មានមិនដល់ថា ក្រោយថតបទចម្រៀងនេះបង្ហោះបានប៉ុន្មានថ្ងៃប៉ុណ្ណោះ ស្រាប់តែមានអ្នកចែករំលែក ២ម៉ឺនដង និងអ្នកចុចមើលជិតមួយលានដង ។
អ្នកស្រី បានបញ្ជាក់បន្ថែមថា «ដោយមាននិស្ស័យស្រលាញ់ចូលចិត្តសិល្បៈ ជាពិសេសការច្រៀងទើបតែងតែយកបទចម្រៀងជាច្រើនមក Cover ហើយតែងតែទទួលបាននូវការគាំទ្រយ៉ាងខ្លាំង» ។ អ្នកស្រី ទ្រី ដាណាបន្តថា «ការថតបទចម្រៀងនេះ គឺគ្រាន់ធ្វើឡើងដើម្បីការកម្សាន្តប៉ុណ្ណោះ គ្មានបំណងធ្វើអាជីវកម្មណាមួយឡើយ» ។
សូមបញ្ជាក់ថា អ្នកស្រី ទ្រី ដាណា គឺជាម្ចាស់ហាងពេជ្រនៅព្រែកព្នៅ និងជាអគ្គនាយិកា ក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី ដែលនាំចូល និងចែកចាយផ្ដាច់មុខនូវផលិតផល NNP ។ អ្វីដែលពិសេសបំផុត គឺអ្នកស្រី មានចំណូលចិត្តធ្វើអ្វីប្លែកៗ ដើម្បីក្ដីស្រមៃរបស់ខ្លួនឯងដែលមានតាំងពីតូចមកដែលក្នុងនោះមានទាំងការច្រៀង និងសម្ដែងផងដែរ ។
យ៉ាងណាមិញ នេះមិនមែនជាលើកទី១ទេ ដែលអ្នកស្រីបានយកបទចម្រៀងតារាចម្រៀផងល្បីជាច្រើនមក Cover នោះ ។ អ្នកស្រីបានរម្លឹកថា ដំបូងឡើយអ្នកស្រីបានឆ្លៀតពេលមក Cover ចម្រៀង២បទ របស់លោក កែវ វាសនា គឺបទ «អ្នកចាស់ចាំបង» និង «ចិត្តស្មោះកាយវិការក្បត់» ដោយគិតថា ច្រៀងគ្រាន់ទុកស្ដាប់លេងប៉ុណ្ណោះ ។ ប៉ុន្តែក្រោយពេលបង្ហោះលើ Facebook ផ្ទាល់ខ្លួនរបស់អ្នកស្រី ស្រាប់តែមានអ្នកចែករំលែករាប់ម៉ឺនដង និងអ្នកចុចស្ដាប់ខ្ទង់លានដងឯណោះ ។
បន្ទាប់មកអ្នកស្រីក៏សម្រេចចិត្ត Cover ២បទបន្ថែមទៀត គឺ «ស្គាល់រសជាតិស្នេហ៍» និង «នៅតែចាំនៅតែនឹក» ដោយថតជា MV ទៀតផងហើយបទទាំងនេះក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ ។ ដោយសារអ្នកស្ដាប់នៅតែមានច្រើន អ្នកស្រី ទ្រី ដាណា បានសម្រេចចិត្តថត Original Song ដោយខ្លួនឯង ហើយបទថ្មីដែលទើបបង្ហោះគឺ «ទឹកភ្នែកសំរាម» និងនៅមានបទចម្រៀងជាច្រើនបន្តបន្ទាប់ទៀត។
បញ្ជាក់ថា អ្នកស្រី ទ្រី ដាណា ធ្លាប់មានប្រវត្តិក្រលំបាកលក់ខោអាវជជុះក្រោមឆត្រ មុខរោងចក្រ ។ ម្ដាយឪពុកអ្នកស្រី បានស្លាប់ចោលតាំងពីជាង១០ឆ្នាំមុន គឺនៅពេលដែលអ្នកស្រី គ្មានលុយកាក់ជួយព្យាបាលលោកទាំង២ឱ្យបានដិតដល់ ។ បន្ទាប់មកអ្នកស្រីបានតស៊ូក្នុងនាមជាក្មេងកំព្រាសុំចែកឥវ៉ាន់ពីគេលក់ ហើយក៏ដឹងប្រភពបន្តបន្ទាប់ ដោយយកប្រាក់សន្សំទៅនាំចូលគ្រឿងសម្អាងនៅប៉ុន្មានឆ្នាំក្រោយមក ។ សម្ដីរួសរាយការតស៊ូ អំណត់ព្យាយាមបានធ្វើឱ្យអ្នកស្រីទទួលបានជោគជ័យរហូតបើកជាក្រុមហ៊ុននៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ និងបន្តបើកហាងពេជ្រ នៅឆ្នាំ២០១៩ នេះ ។
បើទោះបីជាការងារកំពុងមមាញឹកមែន តែអ្នកស្រីក៏មិនភ្លេចបំពេញក្ដីស្រមៃនោះ គឺការដើរធ្វើសកម្មភាពមនុស្សធម៌ ការចែករំលែកដល់អ្នកខ្សត់ជាង ហើយនិងការច្រៀងចម្រៀងដើម្បីការកម្សាន្តបែបនេះ ។ ម្ចាស់ហាងពេជ្រ ដាណា ដែលគ្រប់គ្នាបានស្គាល់ច្បាស់ថាមានប្រវត្តិតស៊ូពីបាតដៃទទេររហូតក្លាយជាម្ចាស់ហាងពេជ្រ និងម្ចាស់អាជីវកម្មគ្រឿងក្រអូបដ៏ល្បីបាន Cover បទជំនាន់ដើមខាងលើ ហើយហៅបុគ្គលិកមករាំជុំគ្នាថតលេងយ៉ាងសប្បាយរីករាយ ស្រាប់តែទទួលបានការគាំទ្រយ៉ាងខ្លាំងពេលអ្នកស្រីយកទៅបង្ហោះក្នុងបណ្តាញសង្គមដោយមានអ្នកគាំទ្រ ចុចមើល និងចែករំលែករាប់ម៉ឺននាក់ ។
អ្នកស្រី ទ្រី ដាណា បានឲ្យដឹងថា អ្នកស្រីក៏នឹកស្មានមិនដល់ថា ក្រោយថតបទចម្រៀងនេះ បង្ហោះបានប៉ុន្មានថ្ងៃប៉ុណ្ណោះ ស្រាប់តែមានអ្នកចែករំលែក២ម៉ឺនដង និងអ្នកចុចមើលជិតមួយលានដង ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ