រាជធានីភ្នំពេញ ៖ នៅក្នុងពិធីប្រគល់រង្វាន់រថយន្តទំនើ Porsche Macan ជូនអ្នកឈ្នះដំបូងពីស្រាបៀរកម្ពុជា កាលពីល្ងាចថ្ងៃទី១៨ មករា ២០២០ នៅកោះពេជ្រ ស្រាប់តែអ្នកឈ្នះទី២ បានកាន់ក្រវិលកំប៉ុងដែលខ្លួនបានគាស់ឈ្នះមកបង្ហាញអគ្គនាយកលោកឧកញ៉ា ភីធើរ លាង ដែលកំពុងបង្ហាញវត្តមាននៅក្នុងពិធីប្រគល់រថយន្តជូនអ្នកទី១ ។ ក្នុងព្រឹត្តិការណ៍នោះមហាជនជាច្រើនបានបង្ហាញនូវក្ដីរំភើប និងច្រណែនដល់អ្នកឈ្នះរង្វាន់ទាំងពីររូបដែលទទួលបានរថយន្តស៊េរីទំនើប Porsche Macan ពីស្រាបៀរកម្ពុជា ។
លោកឧកញ៉ា ភីធើរ លាង អគ្គនាយកក្រុមហ៊ុន Khmer Beverages បានមានប្រសាសន៍ថា ខ្ញុំសូមចូលរួមអបអរសាទដល់លោក ណុយ សុខណេម ដែលមានសំណាងឈ្នះបានរង្វាន់ធំដំបូងគេបង្អស់ពីក្រវិលកំប៉ុងស្រាបៀរកម្ពុជា ហើយសង្ឃឹមថា រង្វាន់ឡានទំនើបដែលមានតម្លៃរាប់សិបម៉ឺនដុល្លារនេះ នឹងនាំមកនូវការផ្លាស់ប្តូរវិជ្ជមានក្នុងជីវិតរបស់លោក និងក្រុមគ្រួសារផងដែរ ។
ជាមួយគ្នានេះដែរ លោកអគ្គនាយកក៏បានធ្វើការប្រកាសភ្លាមៗនាឱកាសសំណេះសំណាលរបស់លោកផងដែរនូវព័ត៌មានអំពីអ្នកឈ្នះរង្វាន់ឡានទំនើបទី២ តែម្តងថា ខ្ញុំពិតជាមានការភ្ញាក់ផ្អើលដែលទទួលបានដំណឹងពីក្រុមការងារថា មានអ្នកឈ្នះទី២ នូវរង្វាន់ឡានទំនើបនេះកាលពីរសៀលថ្ងៃទី១៨ មករា នេះមួយទៀត ។ លោកក៏បានណែនាំអ្នកឈ្នះរង្វាន់ទី២នេះ អោយមហាជនបានស្គាល់មុខភា្លមៗតែម្តង ស្របពេលអ្នកឈ្នះរង្វាន់ទី១ ទើបតែទទួលបានឡានទំនើប ។ ដោយឡែកព័ត៌មានលម្អិតបន្ថែមអំពីអ្នកឈ្នះរង្វាន់ទី២នេះនឹងលាតត្រដាងនៅពេលឆាប់ៗនេះ ។
លោក ណុយ សុខណេម ដែលជាអ្នកឈ្នះរង្វាន់ទី១វិញ បានបង្ហាញអារម្មណ៍ជាមួយនឹងឡានថ្មីនេះថា ៖ ខ្ញុំមិនដែលប៉ង់ទាល់តែសោះថា មានសំណាងជិះឡានទំនើបតម្លៃរាប់ម៉ឺនដុល្លារអញ្ចឹងសោះ វាសឹងតែជាការយល់សប្តិទៅហើយ សម្រាប់ខ្ញុំជាមួយរង្វាន់នេះ ហើយខ្ញុំតែងគិតថា រង្វាន់ធំគេទុកអោយតែគ្នាគេតែប៉ុណ្ណោះ តែពេលខ្ញុំពិតជាជឿ និងសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន ស្រាបៀរកម្ពុជាដែលបានដាស់ខ្ញុំអោយភ្ញាក់ដឹងខ្លួនថា នេះវាមិនមែនជាការយល់សប្តិនោះទេ ហើយការគិតរបស់ខ្ញុំក៏មិនត្រូវដែរ ។
គួររម្លឹកថា លោក ណុយ សុខណេម បច្ចុប្បន្នស្នាក់នៅសង្កាត់ទួលពង្រ ខណ្ឌដង្កោរ រាជធានីភ្នំពេញ ជាអតិថិជនមានសំណាងដំបូងគេបង្អស់ដែលគាស់ត្រូវរង្វាន់រថយន្តដ៏ទំនើប Porsche Macan នាយប់ឆ្លងឆ្នាំសកលកន្លងទៅនេះ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ