ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ដៃដល់​បង្ហាញ​សារ​សោកស្ដាយ​នូវ​កំហុស​របស់​ខ្លួន​គ្រប់យ៉ាង​ដែល​បាន​ប្រព្រឹត្ត​ទៅ​លើ​នាង​ដែល​អ​ជិត​ចូល​រោងការ​ទៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​រហូត​មក​ដល់​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២០ មាន​រយៈពេល​៣​ថ្ងៃ​ហើយ ដែល​ជា​ដៃដល់​ជា​មន្ត្រី​យោធា​បាញ់​សម្លាប់​ស្ត្រី​ទើប​បញ្ចប់​ការ​សិក្សា​និស្សិត​ពេទ្យ​ដែល​ជា​គូ​ដណ្ដឹង​ជិត​រៀប​ការ​របស់​ខ្លួន​បណ្ដាល​ឲ្យ​បាត់បង់​ជីវិត ។ ការ​បាញ់​សម្លាប់​នោះ​ត្រូវ​បាន​សង្ស័យ​ថា ផ្ដើម​ចេញពី​ការ​ប្រច័ណ្ឌ…

រាជធានី​ភ្នំពេញ ៖ គិត​រហូត​មក​ដល់​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២០ មាន​រយៈពេល​៣​ថ្ងៃ​ហើយ ដែល​ជា​ដៃដល់​ជា​មន្ត្រី​យោធា​បាញ់​សម្លាប់​ស្ត្រី​ទើប​បញ្ចប់​ការ​សិក្សា​និស្សិត​ពេទ្យ​ដែល​ជា​គូ​ដណ្ដឹង​ជិត​រៀប​ការ​របស់​ខ្លួន​បណ្ដាល​ឲ្យ​បាត់បង់​ជីវិត ។

ការ​បាញ់​សម្លាប់​នោះ​ត្រូវ​បាន​សង្ស័យ​ថា ផ្ដើម​ចេញពី​ការ​ប្រច័ណ្ឌ ហើយ​ជន​ដៃដល់​រូប​នោះ កំពុង​តែ​បន្ត​រត់គេច​ខ្លួន​មិន​ទាន់​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​នៅឡើយ ហើយ​ក៏​ពុំ​ទាន់​មាន​តម្រុយ​ណាមួយ​បញ្ជាក់​ថា ជន​នេះ​កំពុង​តែ​រត់គេច​ទៅ​លាក់ខ្លួន​នៅ​ទីណា​នៅឡើយ​ដែរ ។ ប៉ុន្តែ​ខណៈ​ដែល​ព្រះ​អគ្គី​កំពុង​តែ​លេប​ត្របាក់​រូប​កាយ​នាង​ជា​គូ​ដណ្ដឹង ក្រោម​ការ​ទួញ​សោក និង​អាឡោះអាល័យ​ពន់ពេក​រក​អ្វី​ប្រៀបផ្ទឹម​ពុំ​បាន​ពី​ក្រុម​គ្រួសារ​សាច់ញាតិ​នាង ។ ស្រាប់តែ​នៅ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្មាន់កាំភ្លើង​រូប​នោះ​បាន​បង្ហោះ​សារ​មួយ​បង្ហាញ​ពី​ការ​សោកស្ដាយ​នូវ​កំហុស​របស់​ខ្លួន​គ្រប់យ៉ាង​ដែល​បាន​ប្រព្រឹត្ត​ទៅ​លើ​នាង​រហូត​ដល់​បាត់​បង់ជីវិត ។ មិនតែប៉ុណ្ណោះ​មុន​ពេល​បាញ់ប្រហារ​សម្លាប់​គូ​ដណ្ដឹង​ជាង​១​ម៉ោង​ជន​នេះ​ក៏​បាន​បង្ហោះ​មួយ​ផង​ដែរ​ដោយ​បាន​រៀបរាប់​ពី​ការ​ខិតខំ​ធ្វើ​ការងារ​រកស៊ី​ត្រុ​ក​ៗ ប៉ុន្តែ​គ្មាន​អ្នក​ឲ្យ​តម្លៃ​មាន​តែ​អ្នក​ជាន់ពន្លិច ដែល​ពុំ​ដឹង​ថា ជន​នេះ​ចង់​និយាយ​សំដៅ​ទៅ​លើ​បុគ្គល​ណាមួយ​នោះ​ឡើយ ។

ជន​ដៃ​ឆៅ​ខាងលើ​នេះ​ឈ្មោះ យឺន វ៉ា​ន់​ដេ​ត អាយុ​២៤​ឆ្នាំ មុខរបរ​ជា​មន្ត្រី​យោធា​អង្គភាព​កងពលតូច​លេខ​៧០ មាន​ឋានន្តរស័ក្តិ​អនុសេនីយ៍ឯក និង​មានមុខ​របរ​ក្រៅ​២​ទៀត គឺជា​អ្នកលេង​ភ្លេង និង​ជា​ថៅកែ​វង់ភ្លេង​តន្ត្រីសម័យ​ឈ្មោះ «​តន្ត្រី​ហង្ស​នាគ »​ព្រមទាំង​លក់​ថ្នាំពេទ្យ​ផង​ដែរ ។ ជន​នេះ​មាន​ទីលំនៅ​ក្នុងភូមិ​នៅ​ព្រះ​ម្លប់ ឃុំ​គី​រី​មាន​ជ័យ ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ ប្រើប្រាស់​កាំភ្លើងខ្លី​ម៉ាក NP42 បាញ់​គូ​ដណ្ដឹង​១​គ្រាប់​ត្រូវ​ចំ​ក​ញ្ចឹ​ង​.​ក​ធ្លាយ​ទៅ​ថ្ពាល់​ខាងឆ្វេង ហើយ​កាំភ្លើង​នេះ​ត្រូវ​បាន​រក​ឃើញ​នៅ​កន្លែង​កើតហេតុ ។

រីឯ​ឈ្មោះ​ជន ឌី​ណា អាយុ​២៥​ឆ្នាំ រៀន​ចប់​និស្សិត​ពេទ្យ ហើយ​នាង​ត្រៀមប្រឡង​ចូល​ក្រប​ខណ្ឌ មិនតែប៉ុណ្ណោះ​នាង​មានមុខ​របរ​មួយទៀត គឺជា​អ្នកលក់​ផលិតផល​តាម​អន​ឡាញ ជា​នេះ​មុខរបរ​មួយ​នេះ​បាន​ធ្វើ​ឲ្យ​ជន​ដៃដល់​មិនសូវ​ពេញចិត្ត និង​តែងតែ​ប្រច័ណ្ឌ​នាង ហើយ​បាន​ឈ្លោះប្រកែក​គ្នា​ជា​រឿយ​ៗ​ផង​ដែរ ។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នារី​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រ​សារ​សាច់ញាតិ​ធ្វើបុណ្យ​បូជា​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២០ នៅ​ឯ​ស្រុក​កំណើត​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​រំដួល ឃុំ​ផុង ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ ។ ក្រោម​សម្រែក​ទ្រហោ​យំទួញសោក​ស្ដាយស្រណោះ​អាឡោះអាល័យ​ពន់ពេក ហើយ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​នៅ​វេលា​យប់​ថ្ងៃ​បូជាសព​នាង នោះ​ជន​ដៃដល់​ដែល​កំពុង​រត់គេច​ខ្លួន​ដែល​ពុំ​ដឹង​ថា ដល់​ទីណា​នោះ​ក៏​បាន​បង្ហោះ​សារ​មួយ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ដែល​មាន​ខ្លឹមសារ​ថា «​មួយ​ជាតិ​នេះ​បងខុស​ធ្ងន់​ណាស់ សូ​ម្បី​តែ​មនុស្ស​ខ្ញុំ​ស្រលាញ់​ក៏​ថែរក្សា​មិន​បាន បើ​បង​នៅ​មានជីវិត បង​នឹង​ខំ​ធ្វើ​បុណ្យឧទ្ទិសកុសល​ជូន​អូន បើ​មាន​ជាតិ​ក្រោយ​ពិត​បង​ព្រម​តាម​អូន​គ្រប់យ៉ាង ។ សន្យា​ឈប់​រករឿង​ច្រើន ឈ​ប់ងក់ងរ តាម​អូន​គ្រប់យ៉ាង​កំហុស​បង​ធ្ងន់​ណាស់​ដោយ​អត់ឱន​មិន​បាន » ។

សូម​រម្លឹក​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​វេលា​៨​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែមករា ស្ថិត​នៅ​ក្នុង​បុរី​រំចេក​អូ​ឌឹ​ម ភូមិ​កន្ទោក​ខាងជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ