ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា និង​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេ​ង បាន​បញ្ចប់​សិក្ខាសាលា​ទូ​ទាំង​ខេត្ត​ក្រុង​នៃ​ប្រទេស​កម្ពុជា​ប្រកបដោយ​ភាព​ជោគជ័យ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា (​គ​.​ម​.​ក​) និង​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេ​ង​(CDX) បាន​បញ្ចប់​សិក្ខាសាលា​ទូ​ទាំង​ខេត្ត​ក្រុង​នៃ​ប្រទេស​កម្ពុជា​ប្រកបដោយ​ជោគជ័យ​ក៏​បាន​អប់​រំជា​ចម្បង​ដល់​សិក្ខាកាម​ជាង​មួយ​ពាន់​នាក់ ពាក់ព័ន្ធ​នឹង​សារៈសំខាន់​នៃ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ ។…

រាជធានី​ភ្នំពេញ ៖ គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា (​គ​.​ម​.​ក​) និង​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេ​ង​(CDX) បាន​បញ្ចប់​សិក្ខាសាលា​ទូ​ទាំង​ខេត្ត​ក្រុង​នៃ​ប្រទេស​កម្ពុជា​ប្រកបដោយ​ជោគជ័យ​ក៏​បាន​អប់​រំជា​ចម្បង​ដល់​សិក្ខាកាម​ជាង​មួយ​ពាន់​នាក់ ពាក់ព័ន្ធ​នឹង​សារៈសំខាន់​នៃ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ ។

ការ​បញ្ចប់​នេះ បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេ​ង ក្លាយជា​ក្រុមហ៊ុន​មួយ និង​ដំបូង​គេ​បង្អស់​ដែល​បង្កើត​ដំណើរ​ដ៏​អស្ចារ្យ​នេះ ហើយ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​បាន​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​នេះ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​វិស័យ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ មិន​ត្រឹមតែ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ព្រមទាំង​នៅ​ទូ​ទាំង​សកលលោក​ទៀត​ផង ។ នៅ​ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ស៊ូ សុ​ជាតិ អគ្គនាយក​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ដែល​បាន​ចូលរួម​សិក្ខាសាលា​តាម​បណ្ដាល​ខេត្ត​នានា​បាន​ធ្វើ​ឲ្យ​ដំណើរ​របស់​យើង​កាន់តែ​មាន​ភាព​រលូន​យ៉ាង​ល្អ​ប្រសើរ ។

លោក​ថែម​ទាំង​លើកទឹកចិត្ត​ឱ្យ​សាធារណជន​ត្រៀមខ្លួន​សម្រាប់​ការ​វិនិយោគ​លើ​វិស័យ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ ដោយសារ​វិស័យ​នេះ​មានគុណ​ប្រយោជន៍​ជា​លក្ខណៈ​បុគ្គល និង​ជា​សមូហភាព ។ លោក​មាន​ប្រសាសន៍​ថា ៖ នៅ​ក្នុង​វិស័យ​នេះ​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ទោះបីជា​មាន​លក្ខណៈ​ប្រភេទ​តូច​ក្ដី តែ​អាច​ផ្ដល់​ជូន​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន​ដូច​ជា ឱកាស​ការងារ , ឱកាស​វិនិយោគ និង​ជម្រើស​ផ្សេង​ៗ​ទៀត​,​ក៏​មានការ​វិនិយោគ​ពី​បរទេស និង​កំណើន​ប្រាក់​ចំណូល​ជាតិ​តាម​រយៈ​ការ​ទទួល​ពន្ធ​នេះ​ផង​ដែរ ។

ក្នុង​នាម​ជា​តំណាង​គណៈ​ធិ​បតី​នៅ​ក្នុង​សិក្ខាសាលា​តាម​បណ្ដាល​ខេត្ត​នានា ឯកឧត្តម សុខ ដា​រ៉ា អគ្គនាយករង​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បាន​សម្តែង​នូវ​សេចក្តី​រីករាយ​ដែល​បាន​សហការ​ជាមួយ​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេ​ង និង​ការ​ទទួល​បាន​នូវ​លទ្ធផល​គួរ​ជាទី​មោ​ទ​នៈ​នេះ ។ លោក​ក៏​បាន​លើក​ឡើង​ដែរ​ថា (​គ​.​ម​.​ក​) នឹង​មិន​បញ្ឈប់​នៅ​ត្រង់នេះ​ទេ​នឹង​បន្ត​ការ​កសាង​សមិទ្ធិ​ផល​ផ្សេង​ៗ​ទៀត ។ លោក​បន្ថែម​ថា ៖ ការ​អប់រំ និង​ការ​បំពេញ​នូវ​តម្រូវការ​នៃ​ការ​វិនិយោគ​របស់​សាធារណជន គឺជា​គន្លឹះ​ដ៏​សំខាន់​នៃ​ការ​ចាប់ផ្ដើម​ក្នុង​ទីផ្សារ​ឧ​បក​ណ៍​និ​ស្ស​ន្ទ ។ ក្នុង​នាម​ជា​និយ័ត​ករ (​គ​.​ម​.​ក​) ប្តេជ្ញា​អនុវត្ត​បេសកកម្ម​របស់​ខ្លួន ដើម្បី​អភិវឌ្ឍ​បន្ថែម​ទៀត​ដោយ​មាន​តម្លាភាព និង​ប្រសិទ្ធភាព​ខ្ពស់ ។

មិន​មាន​នរណា​គួរ​សប្បាយចិត្ត​ជាង​លោក Lawrence Kook ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេ​ង​ឡើយ ។ ព្រោះ​គាត់ គឺជា​វាគ្មិន​តែ​ម្នាក់​គត់ ដែល​មាន​វត្តមាន និង​បង្កើត​សមិទ្ធិ​ផល​ទាំងនេះ ឲ្យ​កើត​មាន​ឡើង​គ្រប់​សិក្ខាសាលា​ទូ​ទាំង​បណ្ដាល​ខេត្ត ហើយ​គាត់​បាន​សម្រេច​គោលបំណង​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ និង​បង្កើន​គុណភាព​នៃ​ការ​អប់រំ​ទាក់ទង​នឹង​ឧបករណ៍​ហិរញ្ញវត្ថុ​សូ​ម្បី​តែ​នៅ​តាម​បណ្តាល​ខេត្ត​ឆ្ងាយ​ៗ​ក៏​ដោយ ។ លោក​មាន​ប្រសាសន៍​ទៀត​ថា ៖ ខ្ញុំ​ពិតជា​រំភើប​ណាស់ នៅ​ពេល​ដែល​យើង​បាន​បញ្ចប់​ការ​ធ្វើ​ដំណើរ​ដ៏​ស្រស់បំព្រង​ប្រកបដោយ​ផ្លែផ្កា​នេះ​វា គឺជា​ដំណើរ​ដែល​មនុស្ស​គ្រប់​ៗ​គ្នា​សុបិន ។

ដូច្នេះ​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​(​គ​.​ម​.​ក​) និង​រដ្ឋបាល​ខេត្ត​សម្រាប់​ការ​ណែនាំ និង​ចូលរួម​ជា​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ពិសេស​នេះ ។ ការ​បង្កើន​ការ​យល់​ដឹង​អំពី​បទ​ប្បញ្ញត្តិ និង​វិធីសាស្ត្រ​វិនិយោគ​អាច​ធ្វើ​ឱ្យ​អ្នកចូលរួម​រាប់​ពាន់​នាក់​មាន​សមត្ថ​ភាពល្អ​ប្រសើរ​ជាង​មុន ក្នុង​ការ​វិនិយោគ​លើ​ផលិតផល​ឧបករណ៍​និ​ស្ស​ន្ទ សម្រាប់​កំណើន​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន និង​ជា​ការ​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ផង​ដែរ ។ ក្នុង​ខណៈ​នេះ​ក៏​បង្ហាញ​ថា ទីផ្សារ​ឧ​បក​ណ៍​និ​ស្ស​ន្ទ គឺ​ស្ថិត​នៅ​ក្នុង​ទីតាំង​ដែល​មាន​សុវត្ថិភាព ហើយនឹង​បន្ត​ជំរុញ​ឆ្ពោះទៅ​រក​អនាគត​ដែល​កាន់តែ​មាន​សក្តានុពល ។

លោក Lawrence Kook បាន​បន្ថែម​ថា ៖ ការ​ជួយ​មនុស្ស​រាប់​ពាន់​នាក់​អោយ​យល់​ពី​ទីផ្សារ​ឧ​ប​និ​ស្ស​ន្ទ​កាន់តែ​ប្រសើរ​ឡើង និង​បង្ហាញ​ពួក​គេ​នូវ​ជំនាញ​ចាំបាច់​ក្នុង​ការ​វិនិយោគ​លើ​ឧបករណ៍​និ​ស្ស​ន្ទ ។ ក្នុង​នាម​ជា​អ្នកផ្សា​ភ្ជាប់​នៃ​ទីផ្សារ​ឧ​បក​ណ៍​និ​ស្ស​ន្ទ​នៃ​ប្រទេស​កម្ពុជា​ក៏​ដូច​ជា ឯកអគ្គរដ្ឋទូត​ឧ​បក​ណ៍​និ​ស្ស​ន្ទ​ពិភពលោក​យើង​មាន​មោទនភាព​ក្នុង​ការ​បន្ត​ចូលរួម​ចំណែក​ដោយ​ផ្ទាល់ និង​បន្ថែម​ដោយ​ប្រយោល​ដល់​ការ​អភិវឌ្ឍ​វិស័យ​ផ្សេង​ទៀត​របស់​ប្រទេស​កម្ពុជា ។ យើង​កំពុង​ពង្រឹង​ឫសគល់​របស់​យើង​លើ​ខ្នាត​អន្តរជាតិ ជា​ពិសេស​តាម​រយៈ​ការ​តាំង​ពិ​ព័រ​ណ៌​ខ្នាត​ធំ​ផ្សេង​ៗ​គ្នា ។ ខ្ញុំ​គិត​ថា អ្វី​ៗ​គឺ​ស្ថិត​នៅ​លើ​គម្រោង​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ​នេះ ៕ អត្ថបទ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ