ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គល​ជា​បណ្ឌិត​តែង​ប្រកបដោយ​គុណធម៌​២​យ៉ាង

4 ឆ្នាំ មុន

អ្នកប្រាជ្ញ​គឺ​លោក​អ្នក​ដែល​មានចំណេះ​វិជ្ជា​ខ្ពង់ខ្ពស់ ហើយ​មានគុណ​ធម៌​ល្អ និង​សីលធម៌​ថ្លៃថ្នូរ មិន​បំផ្លាញ​ប្រយោជន៍ និង​សេចក្តីសុខ​របស់​ខ្លួន និង​មិន​ធ្វើ​ឱ្យ​អ្នក​ដទៃ​ខូចប្រយោជន៍ ឬ​ខូច​សេចក្តីសុខ​ឡើយ និង​មិន​ធ្វើ​ឱ្យ​គេ​ឈឺចាប់​ទាំង​ផ្លូវ​កាយ​និង​ផ្លូវចិត្ត​ដោយសារ​ខ្លួន​ឡើយ ។ បុគ្គល​ជា​បណ្ឌិត​តែង​ប្រកបដោយ​គុណធម៌​ពីរ​យ៉ាង​គឺ…

អ្នកប្រាជ្ញ​គឺ​លោក​អ្នក​ដែល​មានចំណេះ​វិជ្ជា​ខ្ពង់ខ្ពស់ ហើយ​មានគុណ​ធម៌​ល្អ និង​សីលធម៌​ថ្លៃថ្នូរ មិន​បំផ្លាញ​ប្រយោជន៍ និង​សេចក្តីសុខ​របស់​ខ្លួន និង​មិន​ធ្វើ​ឱ្យ​អ្នក​ដទៃ​ខូចប្រយោជន៍ ឬ​ខូច​សេចក្តីសុខ​ឡើយ និង​មិន​ធ្វើ​ឱ្យ​គេ​ឈឺចាប់​ទាំង​ផ្លូវ​កាយ​និង​ផ្លូវចិត្ត​ដោយសារ​ខ្លួន​ឡើយ ។

បុគ្គល​ជា​បណ្ឌិត​តែង​ប្រកបដោយ​គុណធម៌​ពីរ​យ៉ាង​គឺ ជា​បុគ្គល​ខ្មាស​អៀន​មិន​ហ៊ាន​ធ្វើអំពើ​អាក្រក់ ហិរិ និង​ខ្លាច​សេចក្តី​អាក្រក់ មិន​ហ៊ាន​ធ្វើអំពើ​អាក្រក់​ទាំងឡាយ​ទាំង​ក្នុង​ទី​កំបាំង​និង​ទី​ចំហ ឱត្តប្បៈ​។

ហេតុនេះ​ទើប​លោក​ពោល​ថា ដើម្បី​បាន​ចម្រើន​ទាំង​គំនិត ប្រាជ្ញា និង​ដើម្បី​បានជា​ប្រយោជន៍​ទាំងឡាយ បុគ្គល​គប្បី​ខ្នះខ្នែង​ស្វែងរក​ការ​សេពគប់​ជាមួយ​លោក​អ្នកប្រាជ្ញ​បណ្ឌិត​ចុះ នោះ​សុខ​ចម្រើន​នឹង​កើត​មាន​ប្រាកដ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ