ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណេះវិជ្ជា​អាច​ញុំាង​ដំណើរ​ជីវិត​ឱ្យ​ប្រព្រឹត្ត​ទៅ​ដោយ​ល្អ

4 ឆ្នាំ មុន

សិរី​សួស្តី សេចក្តីសុខ សេចក្តីចម្រើន​មិនមែន​បាន​មក​ដោយ​ការ​អុជ​ធូប​បួងសួង បន់ស្រន់​សុំ​ពី​ព្រះ​អាទិទេព ឬ​ព្រះពុទ្ធ​ឡើយ គឺ​បាន​មក​ពី​ចំណេះវិជ្ជា​ច្បាស់លាស់​ដើម្បី​ញុំាង​ដំណើរ​ជីវិត​ឱ្យ​ប្រព្រឹត្ត​ទៅ​ដោយ​ល្អ ។ ព្រះ​បរម​សាស្តា​ត្រាស់​ថា សេចក្តី​ឆ្លៀវឆ្លាត​ប៉ិន​ប្រសប់​ក្នុង​សិល្ប៍វិជ្ជា​គឺ​ការ​ចេះ​ដឹង​និង​ការ​ប៉ិន​ប្រសប់ ស្ទាត់ជំ​នា​ញ​ក្នុង​សិប្បកម្ម…

សិរី​សួស្តី សេចក្តីសុខ សេចក្តីចម្រើន​មិនមែន​បាន​មក​ដោយ​ការ​អុជ​ធូប​បួងសួង បន់ស្រន់​សុំ​ពី​ព្រះ​អាទិទេព ឬ​ព្រះពុទ្ធ​ឡើយ គឺ​បាន​មក​ពី​ចំណេះវិជ្ជា​ច្បាស់លាស់​ដើម្បី​ញុំាង​ដំណើរ​ជីវិត​ឱ្យ​ប្រព្រឹត្ត​ទៅ​ដោយ​ល្អ ។

ព្រះ​បរម​សាស្តា​ត្រាស់​ថា សេចក្តី​ឆ្លៀវឆ្លាត​ប៉ិន​ប្រសប់​ក្នុង​សិល្ប៍វិជ្ជា​គឺ​ការ​ចេះ​ដឹង​និង​ការ​ប៉ិន​ប្រសប់ ស្ទាត់ជំ​នា​ញ​ក្នុង​សិប្បកម្ម បច្ចេកទេស​ទាំងឡាយ​ស្រប​ទៅ​តាម​ទិដ្ឋភាព​ជាក់ស្តែង យ៉ាង​ហោច​ណាស់​ឱ្យ​ស្ទាត់ជំនាញ​នូវ​មុខ​វិជ្ជា​ណា​ដែល​ខ្លួន​បាន​សិក្សា ឬ​ប្រាកដប្រជា​នៅ​ក្នុង​មុខ​តំណែង​ដែល​ខ្លួន​កំពុង​ប្រកប​ធ្វើ ដែល​នាំ​មក​នូវ​ប្រយោជន៍​និង​សេចក្តីសុខ​ចម្រើន​ដល់​ខ្លួនឯង​និង​អ្នក​ដទៃ ។

ដូច​អ្នកប្រាជ្ញ​ពោល​ថា កិរិយា​ឆ្លៀវឆ្លាត ឆ្លាស​វៃ ប៉ិន​ប្រសប់​ក្នុង​សិប្បកម្ម ហត្ថកម្ម​ទាំងពួង ពោល​គឺជា​អ្នកមាន​សមត្ថភាព ចំណេះវិជ្ជា​ឈ្មោះ​ថា​ជា​ចម្រើន​ដោយ​សិរី​មង្គល ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ