ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​កឹ​ម សុខា ៖ មេដឹកនាំ​កម្ពុជា​បុរស​រដ្ឋ និង​មាន​បទ​ពិសោធ​គ្រប់គ្រាន់​ក្នុង​ការ​ផ្សះផ្សា​ជាតិ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ថា មេដឹកនាំ​កម្ពុជា​ជា​បុរស​រដ្ឋ និង​មានបទពិសោធន​គ្រាប់​គ្រាន់​ក្នុង​ការ​ផ្សះផ្សា​ជាតិ ។ នេះ​បើ​តាម​មនុស្ស​ជំនិត​លោក​បាន​ស្រង់​សម្តី​លោក​ផ្សាយ​ជា​សារ​ធារ​ណៈ ។…

រាជធានី​ភ្នំពេញ ៖ លោក​កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ថា មេដឹកនាំ​កម្ពុជា​ជា​បុរស​រដ្ឋ និង​មានបទពិសោធន​គ្រាប់​គ្រាន់​ក្នុង​ការ​ផ្សះផ្សា​ជាតិ ។ នេះ​បើ​តាម​មនុស្ស​ជំនិត​លោក​បាន​ស្រង់​សម្តី​លោក​ផ្សាយ​ជា​សារ​ធារ​ណៈ ។

លោក​មុត ច​ន្ថា មនុស្ស​ជំនិត​លោក កឹ​ម សុខា បាន​ស្រង់​សម្តី​លោក កឹ​ម សុខា សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ ៖ ទស្សនៈ​របស់​លោក​ប្រធាន កឹ​ម សុខា យុត្តិធម៌ និង​ការ​ផ្សះផ្សា​ជាតិ «​អយុត្តិធម៌ នាំ​មក​នូវ​ការ​បែកបាក់​ជាតិ ការ​ផ្សះផ្សា នាំ​មក​នូវ​អធិបតេយ្យភាព​ជាតិ​!» ។

លោក​ប្រធាន កឹ​ម សុខា មាន​ប្រសាសន៍​សង្កត់​ថា ៖ «​យើង​ជា​ខ្មែរ​ដែល​បាន​ឆ្លងកាត់​សោកនាដកម្ម​ជា​ច្រើន​ណាស់​មក​ហើយ សុទ្ធតែ​យល់​ដូច​គ្នា​ថា «​ភាព​អយុត្តិធម៌​នាំ​មក​នូវ​ការ​បែកបាក់​ជាតិ​» ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ឯកភាព​ជាតិ អធិបតេយ្យភាព បូរណភាព​ទឹកដី សន្តិភាព ជា​ពិសេស​កិត្យានុភាព​ជាតិ​» ។ លោក​ប្រធាន​បន្ត​សង្កត់​ទៀត​ថា «​ក៏​ប៉ុន្តែ​បើសិនជា​យើង​ត្រឹមតែ​មានការ​យល់​ដូច​គ្នា​ដូច​ខាងលើ​ប៉ុណ្ណឹង​មិន​ទាន់​គ្រប់គ្រាន់​ទេ ដោយ​លោក​បង្ហាញ​ពី​ការ​យល់​ឃើញ​ថា ជា​មេដឹកនាំ​ជា​រដ្ឋបុរស​ជា​អ្នកនយោបាយ​ដែល​អាច​ផ្សះផ្សា​ជាតិ​បាន​ជោគជ័យ គឺជា​កិត្តិយស​ណាស់​សម្រាប់​ខ្លួនឯង និង​ក្លាយជា​វីរៈបុរស​ជាតិ​ផង និង​នាំ​ប្រទេស​ជាតិ​ឲ្យ​គេ​គោរព​ស្ញប់ស្ញែង​ផង​» ។

លោក​បាន​បន្ថែម​ថា​៖ «​អ្នកដឹង​ហើយ​ថា មានការ​លំបាក​ក្នុង​ការ​ផ្សះផ្សា​ជាតិ ពីព្រោះ​មនុស្ស​មាន​ទស្សនៈ មតិ ឥរិយា​បទ អ​កប្ប​កិរិយា ពាក្យ​សម្តី និង​វោហារសាស្ត្រ មិន​ដូច​គ្នា​ទេ​» ។ ក៏​ប៉ុន្តែ​លោក កឹ​ម សុខា បាន​សង្កត់ធ្ងន់​ពី​គោលការណ៍​ជាក់​ថា «​បើ​អ្នក​ប្រកាន់​យក​នូវ​គោលការណ៍​អហិង្សា​គោរព​សេចក្តី​ថ្លៃថ្នូរ មិន​ជេរ​ប្រមាថ មិន​ចោទប្រកាន់​មួលបង្កាច់​គ្នា​ដោយ​អយុត្តិធម៌ មិន​បង្កើត​ឲ្យ​មានការ​ឈឺចាប់​នោះ​អ្នក​ពិតជា​អាច​អង្គុយ​និយាយ​ជាមួយ​គ្នា​បាន​នោះ​ហើយ​ទើប​នាំ​មក​នូវ​ជោគជ័យ​នៃ​ការ​ផ្សះផ្សា​ជាតិ ឯកភាព​ជាតិ ដែល​យើង​គ្រប់​គ្នា​ប្រាថ្នា​ចង់បាន​នោះ ។ លោក​កឹ​ម សុខា នៅ​តែ​មាន​ជំនឿ​ថា​«​ខ្មែរ​មាន​ពិសោធ​គ្រប់គ្រាន់​ក្នុង​ការ​ផ្សះផ្សា​ជាតិ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ