កូន​ដែល​ចិញ្ចឹម​ឪពុក​ម្តាយ​តែង​ចម្រើន​ជា​និច្ច


នា​កណ្តាលអធ្រាត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​តប​ពាក្យ​ទេវតា​ដោយ​ពុទ្ធភាសិត​ជា​គាថា​យ៉ាងនេះ​ថា មាតា​បិ​តុ ឧ​ប​ដ្ឋា​នំ កិរិយា​បម្រើ ឬ​ទំនុកបម្រុង​មាតា​និង​បិតា​ជា​ហេតុ​នាំ​មក​នូវ​សិរី​សួស្តី ។

បុត្រ​ធីតា​ទាំងឡាយ​មាន​កាតព្វកិច្ច​ត្រូវ​ចិញ្ចឹម​មាតាបិតា ធ្វើ​ការងារ​ជំនួស​គាត់​ដោយ​ឃ្មាតខ្មី រក្សា​វង្ស​ត្រកូល​ឱ្យ​គង់វង្ស និង​លើក​វង្ស​ត្រកូល​ឱ្យ​ខ្ពង់ខ្ពស់ ធ្វើខ្លួន​ឱ្យ​សមរម្យ​ជា​អ្នក​ទទួល​មរតក​ពី​ឪពុក​ម្តាយ លុះ​នៅ​ពេល​លោ​ក​ទាំង​ពីរ​ធ្វើ​កាល​មរណៈ​ទៅ ត្រូវធ្វើ​បុណ្យ​ជូន​គាត់​ដោយ​គោរព ។

តាម​ធម្មតា កូន​ទាំងឡាយ​ណា​ដែល​ដឹងគុណ​មាតាបិតា ហើយ​ប្រព្រឹត្ត​ប្រតិបត្តិ គោរព​មាតាបិតា​ដូច​ពោល​មកនេះ កូន​ទាំងឡាយ​នោះ​រមែង​មិន​ច្យុត​ឡើយ និង​តែង​ចម្រុងចម្រើន​ជា​និច្ច ។ សាន សារិន

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ