ស្របពេលដែលអាជីពចម្រៀងរបស់បញ្ញា សិទ្ធិហាក់នៅត្រដែតបានធ្វើអោយតារារូបនេះហាក់បង្ហាញទស្សនៈថ្មីដោយចង់ប្តូរអោយច្រើនមកលើការសម្តែង ។ ការងាកមកកាន់វិថីបញ្ចូលតួអោយបានញឹកបែបនេះ ដោយសារតែលោកទើបទទួលបនតំណែងតួអង្គនៃខ្សែភាពយន្តភាគមួយហាក់ធ្វើអោយលោកចង់យកស្នាដៃសម្តែងភាពយន្តអោយច្រើន វាយលុកការងារក្នុងឆ្នាំ២០២០តែម្តង ។
ចំពោះវិស័យថតភាពយន្តវិញត្រូវបានលោកបញ្ញា សិទ្ធិ មានការថតសម្តែងបានជាច្រើនរឿងអស់ពេលយូរមកហើយ តាំងពីលោកនៅវ័យក្មេង ។ ជំនាញសម្តែងបញ្ញា សិទ្ធិ ចេះចាំយ៉ាងស្ទាត់លើការបង្ហាញនូវទឹកមុខលេងសម្តែង តាមការបង្គាប់របស់លោកដឹកនាំ បញ្ជាធ្វើអោយក្រុមការងារមិនលំបាកប៉ុន្មានឡើយ ក្នុងការពន្យល់ណែនាំ ។ អ៊ីចឹងហើយ ទើបជំរុញអោយទីផ្សារការងាររបស់កម្លោះសាច់សរូបនេះនៅតែជម្រុញបានភាពទៅមុខផលិតករនានាមើលមិនរំលងឡើយ ។
បញ្ញា សិទ្ធិ បានអោយដឹងថា លោកទើបតែគ្រងបានតំណែងតួសំខាន់មួយរឿងទៀតជាប្រភេទរឿងភាគ របស់ស្ថានីយទូរទស្សន៍មួយ ។ ជាទូទៅការសម្តែងលោកមិនដែលចោលនោះទេ អោយតែមានពេលវេលាគ្រប់គ្រាន់ គឺសម្រេចចិត្តចូលថតសម្តែងតាមការស្នើសុំផងដែរ ។ ភាពយន្តបើទោះជាមានការលំបាកជាងអាជីពចម្រៀងក៏ពិតមែន តែលោកនូវតែបំពេញចំពោះចំណូលចិត្តនេះតាមនិស្ស័យដែលអាចទៅបាន ។
មូលហេតុលនេះហើយទើបឆ្នាំ២០២០នេះ ផែនការថតសម្តែងចង់ចូលរួមសម្តែងអោយបានទៅតាមលទ្ធភាព ។ លោកចង់ចាប់ឱកាសអោយបានច្រើន ដើម្បីទីផ្សារការងារកាន់តែសម្បូរបែប ។ ម្យ៉ាងទៀតចង់រៀបផែនការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់គ្រួសារអោយនឹងន៎បន្ត ព្រោះសិល្បៈបើយើងអត់យើងមានបញ្ហាអីខ្វះខាតគេថា យើងភ្លើតភ្លើនមិនចេះទុក ដាក់ពេលមានបាន។ កត្តានេះហើយទើបលោកកាន់តែយល់ច្រើនទើបខំជម្រះបើទោះពេលខ្លះហត់នឿយ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ