ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​កូន​ដំរីព្រៃ​មួយ​ក្បាល​ទើបនឹង​កើត​ថ្មី​ៗ សង្ស័យ​វង្វេង​ហ្វូង​របស់​វា

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មន្ត្រី​បរិស្ថាន​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​ប្រទះ​ឃើញ​កូន​ដំរីព្រៃ​មួយ​ក្បាល​ដែល​ទើបនឹង​កើត​ថ្មី​ៗ ហើយសង្ស័យថា ​វង្វេង​ហ្វូង​របស់​វា នេះ​បើ​តាម​បញ្ជាក់​ពី​មន្ត្រី​ជំនាញ​កូន​ដំរី​នេះ មាន​អាយុ​ត្រឹម​ប្រហែល​១០​ថ្ងៃ​ប៉ុណ្ណោះ ។ លោក…

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មន្ត្រី​បរិស្ថាន​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​ប្រទះ​ឃើញ​កូន​ដំរីព្រៃ​មួយ​ក្បាល​ដែល​ទើបនឹង​កើត​ថ្មី​ៗ ហើយសង្ស័យថា ​វង្វេង​ហ្វូង​របស់​វា នេះ​បើ​តាម​បញ្ជាក់​ពី​មន្ត្រី​ជំនាញ​កូន​ដំរី​នេះ មាន​អាយុ​ត្រឹម​ប្រហែល​១០​ថ្ងៃ​ប៉ុណ្ណោះ ។

លោក កែវ សុភ​ក៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​ឲ្យ​ដឹង​ថា មន្ត្រី​ជំនាញ​បាន​ប្រទះ​ឃើញ​កូន​សត្វ​ដំរីព្រៃ​នេះ​កាលពី​ថ្ងៃ​១៧ មក​រា ឆ្នាំ​២០២០ ខណៈ​ដែល​មន្ត្រី​បរិស្ថាន​ដើរ​ល្បាត​ក្នុង​ព្រៃ ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច លោក​បញ្ជាក់​ថា ពី​ដំបូង​កូន​សត្វ​ដំរី​នេះ មាន​សភាព​ដុនដាប​យ៉ាង​ខ្លាំង ហើយ​មក​ដល់​ល្ងាច​ថ្ងៃ​ទី​១៨ មក​រា​នេះ សុខភាព​របស់​វា​មាន​សភាព​ប្រសើរ​បន្តិច​វិញ​ហើយ ។

លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ក៏​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​ក្រុម​មន្ត្រី​ជំនាញ​កំពុង​យកចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ការ​ជួយ​សង្គ្រោះ​កូន​សត្វ​ដំរី​មួយ​ក្បាល​នេះ ហើយ​មន្ត្រី​ជំនាញ​មិន​យក​វា​ចេញ​ឆ្ងាយ​ពី​កន្លែង​កើតហេតុ​ទេ ដោយ​ខ្លាច​មេ​របស់​វា​មក​រក​មិនឃើញ ហើយ​ប្រ​សិន​មេ​របស់​វា​មិន​ត្រឡប់​មករ​កកូន​វា​វិញ​ទេ មន្ទីរ​ជំនាញ និង​មាន​វិធានការ​ជួយ​សង្គ្រោះ​វា​ទៅ​ទីកន្លែង​សុវត្ថិភាព ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ