ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញឹកញយ​តាម​រថយន្តក្រុង​ពេក​វៀតណាម​៧​នាក់​នេះ​ត្រូវ​អស់លក្ខណ

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ ​រថយន្តក្រុង​គោលដៅ​ទៅ​មក​ស្ទឹង​ត្រែង​-​វៀតណាមត្រូវ​កម្លាំង​នគរបាល​នៃ​កា​រិ​យាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ស្នងការដ្ឋាន​នក​របាល​ខេត្ត​ស្ទឹងត្រែង​បង្ក្រាប​ក្រោយ​ត្រួតពិនិត្យ​ប្រទះ​ឃើញ​ឈើប្រណិត​ប្រភេទ​ធ្នង់រាប់​សិប​ដុំ និង​បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​៧​នាក់​ផង​ដែរ​ ។ ការ​ចាប់​បង្ក្រាប​រថយន្តក្រុង​វៀតណា​ម បង្កប់​ដោយ​ឈើប្រណិត​ល្មើសច្បាប់​ខាងលើ​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៨ និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មក​រា​ ឆ្នាំ២០២០…

ខេត្តស្ទឹងត្រែង​ ៖ ​រថយន្តក្រុង​គោលដៅ​ទៅ​មក​ស្ទឹង​ត្រែង​-​វៀតណាមត្រូវ​កម្លាំង​នគរបាល​នៃ​កា​រិ​យាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ស្នងការដ្ឋាន​នក​របាល​ខេត្ត​ស្ទឹងត្រែង​បង្ក្រាប​ក្រោយ​ត្រួតពិនិត្យ​ប្រទះ​ឃើញ​ឈើប្រណិត​ប្រភេទ​ធ្នង់រាប់​សិប​ដុំ និង​បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​៧​នាក់​ផង​ដែរ​ ។

ការ​ចាប់​បង្ក្រាប​រថយន្តក្រុង​វៀតណា​ម បង្កប់​ដោយ​ឈើប្រណិត​ល្មើសច្បាប់​ខាងលើ​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៨ និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មក​រា​ ឆ្នាំ២០២០ ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​លេខ៧៨ ត្រង់​ចំណុច​គោលដៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ចរាចរណ៍​ជើង​គោក ជិត​ផ្លូវ​ចូល​ទៅ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន្ត​ក្រោម​២ ស្ថិត​ក្នុង​ឃុំ​ភ្លុក ស្រុក​សេ​សាន្ត ខេត្តស្ទឹងត្រែង​។

ទាក់ទិន​ការ​បង្ក្រាប​នេះ​សមត្ថកិច្ច​បាន​បង្ហើប​អោយ​ដឹង​ជំហាន​ដំបូង​ថា រថយន្តក្រុង​នេះបាន​ផ្ទុក​ឈើប្រណិតដោយ​ដឹក​ចេញពី​ខេត្តស្ទឹងត្រែង ឆ្លងកាត់​ខេត្ត​រតនគិរី ឆ្ពោះទៅ​ព្រំដែន​ចូល​ប្រទេស​វៀត​ណាម តាម​ច្រក​ទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ខេត្តរតនគិរី​ ។ ​សមត្ថកិច្ចបន្ត​ថា បន្ទាប់​មានការ​សង្ស័យ​ក​ម្លាំង​ប្រចាំការ​គោលដៅ ក៏​បាន​ឃាត់​រថយន្តក្រុង​នេះ​ត្រួតពិនិត្យ ហើយ​បាន​រក​ឃើញ​មាន​ផ្ទុក​សុទ្ធតែ​ឈើប្រណិត ។ ​ក្រោយ​ប្រទះ​ឃើញ​បទល្មើស​ជាក់ស្តែងនៅ​ក្នុង​ពេល​នោះក៏​បាន​ឃាត់​រថយន្តក្រុង​នោះរួម​ទាំង​ជនជាតិ​វៀតណាម​ចំនួន​៧នាក់​ផង​ដែរ​។

ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា​ ទម្រាំ​សមត្ថកិច្ច​ចាប់​រថយន្តក្រុង​លើ​នេះ​ជា​ប្រចាំ​រៀងរាល់ថ្ងៃ​នៅពេល​រថយន្ត​នោះ​លែង​ចេញពី​ខេត្តស្ទឹងត្រែង​ដោយ​មានការ​ផ្លាស់​ប្តូរ​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត​វិលជុំតែ​ដឹក​ភ្ញៀវ​ជនជាតិ​វៀតណាម៦​ទៅ​៧​នាក់​ប៉ុណ្ណោះ​ ។

លោក សុខ ស៊ី​ដា មន្ត្រី​ខណ្ឌរដ្ឋបាល​ព្រៃឈើ​បាន​បញ្ជាក់​ថា​ឈើប្រណិត​ដែល​បាន​រឹបអូស​មានចំនួន​៩៧​ដុំ​ស្មើ​០,៥៥៣​ម៉ែត្រគូប​ហើយ​បច្ចុប្បន្ន​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ចំណែក​រថយន្ត​រក្សា​ទុក​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ ។ ​លោក​បន្ត​ថា ដោយឡែក​ជនជាតិ​វៀតណាម​សមត្ថកិច្ច​សាកសួរ​ទៅ​ថា​ជា​អ្នកដំណើរ​ដូច្នេះ​គេ​ក៍​អោយ​ត្រឡប់​ទៅផ្ទះ​វិញ​ដែរ​៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ