ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ប្រើ​ពេល​មួយ​យប់​បំបែក​ហើយ​ក្រុម​ខ្លាំង​ប្រចាំ​ក្រុង​តា​ខ្មៅ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល​ ៖ ​ក្នុង​ប្រតិបត្តិការ​ដ៏ក្តៅ​គគុកអស់​រយៈ​ពេល​១​យប់នគរបាល​ក្រុង​តា​ខ្មៅ​ធ្វើការ​បង្ក្រាប និង​បំបែកសម្បុក​ឆក់​យ៉ាង​សកម្ម​នៅ​ក្រុង​តា​ខ្មៅក្របួចបានជនសង្ស័យ​៣​នាក់ ។ ហេតុ​ការ​ណ៍ចុះ​បង្ក្រាប​នេះ​ធ្វើ​ឡើង​នៅ​យប់​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២០ នៅ​សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ…

ខេត្តកណ្តាល​ ៖ ​ក្នុង​ប្រតិបត្តិការ​ដ៏ក្តៅ​គគុកអស់​រយៈ​ពេល​១​យប់នគរបាល​ក្រុង​តា​ខ្មៅ​ធ្វើការ​បង្ក្រាប និង​បំបែកសម្បុក​ឆក់​យ៉ាង​សកម្ម​នៅ​ក្រុង​តា​ខ្មៅក្របួចបានជនសង្ស័យ​៣​នាក់ ។ ហេតុ​ការ​ណ៍ចុះ​បង្ក្រាប​នេះ​ធ្វើ​ឡើង​នៅ​យប់​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២០ នៅ​សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ។ ដោយឡែក​ថ្ងៃ​ហេតុ​ការ​ណ៌​ដំបូង​នៅ​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង​១២​និង​៥២​នាទី ចំណុច​ផ្លូវ​លេខ​២១A​ភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។ ជន​រង​គ្រោះ​ឈ្មោះ តិច សុ​ជា ភេទ​ស្រី អាយុ​៥៨​ឆ្នាំ មុខរប​រវេ​លុយ មាន​ទីលំនៅ​ភូមិ​ព្រែក​សំរោង​២ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

ជនសង្ស័យ​ទី​១​ឈ្មោះ ម៉ែ​ន ម៉ា​នូ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​សំរោង​២ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​កម្មករ​ទឹក​សុទ្ធ​, ទី​២-​ឈ្មោះ សោ ភារ​ម្យ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ​ ​មុខសញ្ញា​ចាស់​ទើប​ចេញពី​ពន្ធនាគារ​ករណី​ឆក់​កាបូប​ ​(ឃាត់ខ្លួន​) និង​ទី​៣-​ឈ្មោះ រី ណា​ង​ហួ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​សំរោង​២ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ​ ។

លោក​វរ​សេនី​យ៌​ទោ យី វណ្ណ​ដា អធិការ​នគរបាល​ក្រុង​តា​ខ្មៅ​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​វេលា ​និង​ទីកន្លែង​កើតហេតុ​ខាងលើ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​គុប​មូល​ចេញពីផ្ទះ​ដើម្បី​ដឹក​ចៅ​ទៅ​រៀន​នៅ​សាលា​សុវណ្ណ​ភូមិ​ដូច​សព្វដង ​។​ លុះ​ជិះ​មក​ដល់​ចំណុច​ផ្លូវកែង​លាង​រថយន្ត ភូមិ​ព្រែក​សំរោង ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ខាងលើ បាន​ជិះ​ម៉ូតូ​ដេញ​តាម រួច​ឆក់​កាបូប​ពី​ជន​រង​គ្រោះ​បណ្តាល​​អោយ​ជន​រង​គ្រោះ​ដួល​ម៉ូតូ​បាក់ជើង​ខាងឆ្វេង​ ។ ចំណែក​ជនសង្ស័យ​ពេល​ធ្វើ​សកម្ម​ភាព​រួច ក៏​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ទៅចំណែក​ជន​រង​គ្រោះ​វិញ​ត្រូវ​បានកូន​ដឹក​យក​ទៅ​ស​ង្គ្រោះព្យាបាល​នៅ​មន្ទី​ពេទ្យ​កាល់​ម៉ែត្រ​តែ​ម្តង​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​យើង​បាន​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ រហូត​កំណត់​បាន​អត្ត​សញ្ញា​ជនសង្ស័យ​៣​នាក់​ខាងលើ នៅ​យប់​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង​២​និង​៣០​នាទី​យប់ ក៏​បាន​ឃាត់ខ្លួន​យក​មក​សាកសួរ​នៅ​អធិការដ្ឋាន​។

តាម​ចំលើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ ​សោ ភារ​ម្យ ខ្លួន​និង​បក្ខពួក​២​នាក់​ទៀត​ឈ្មោះ ​ម៉ែ​ន ម៉ា​នូ និង​ឈ្មោះ ​រី​ណា​ង​ ហួ ពិតជា​បាន​នាំ​គ្នា​ធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​ជន​រង​គ្រោះ​ខាងលើ​ប្រាកដ​មែនដោយ​ខ្លួន​ជា​អ្នក​បើក​ម៉ូតូ​ ។ ឈ្មោះ​ ម៉ែ​ន ​ម៉ា​នូ ជា​អ្នក​ធ្វើ​សកម្មភាព​ឆក់ រីឯ​ឈ្មោះ ​រី​ណា​ង​ ហួ ជា​អ្នក​ផ្តល់​មធ្យោបាយ​អោយ​ជិះ​ឆក់​(​ម៉ូតូ​ Honda C110 ​ផ្លា​ក​លេខ ​ភ្នំពេញ ​1BD-5383) ហើយ​នៅ​ពេល​ឆក់​កាបូប​បាន​ហើយ​ចែក​លុយ​គ្នា​បាន​ម្នាក់​ជាង​៥០​ម៉ឺន​រៀល​ ។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ