ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

RVI ចែក​មួក​សុវត្ថិភាព​ជូន​អតិថិជន​ក្រោម​ប្រធានបទ «​មួក​មួយ​ការពារ​ជីវិត​ម្នាក់​» !

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២០ នេះ​ក្រុមហ៊ុន H.I Micro Insurance Plc…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២០ នេះ​ក្រុមហ៊ុន H.I Micro Insurance Plc បាន​រៀបចំ​កម្ម​វិធីចែក​មួក​សុវត្ថិភាព​ជូន​អតិថិជន​របស់​ខ្លួន​ក្រោម​ប្រធានបទ «​មួក​មួយ​ការពារ​ជីវិត​ម្នាក់​» ។ កម្មវិធី​នេះ​មាន​គោលបំណង​ជំរុញ​អោយ​បងប្អូន​ជនរួមជាតិ​យល់​ដឹង​ពី​ផលប្រយោជន៍​នៃ​មួក​សុវត្ថិភាព និង​ការពារ​ជីវិត​ខ្លួន​ដោយ​ការ​ពាក់មួក​សុវត្ថិភាព​គ្រប់ពេល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា RVI គឺជា​ធានា​រ៉ាប់រង​គ្រោះថ្នាក់​ចរាចរណ៍ ដែល​គ្របដណ្តប់​លើ​ជន​រង​គ្រោះ​តាម​ដងផ្លូវ ។ លោក​អ្នក​នឹង​ទទួល​បាន​សំណង​យ៉ាង​រហ័ស​ពី RVI ដោយ​គ្រាន់តែ​ចំណាយ​ត្រឹម ១៧​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​សម្រាប់​ម៉ូតូ​, ២០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​សម្រាប់​រឺ​ម៉ក​មាន​សណ្តោង ៧០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​សម្រាប់​រថយន្ត ឬ​យានយន្ត​កង់ ៤ (​មាន​អ្នកដំណើរ​មិន​លើស​ពី ៥​នាក់​) ៨០​ដុល្លារ​សម្រាប់​រថយន្ត / យានយន្ត​កង់ ៤ (​អ្នកដំណើរ​ច្រើន​ជាង ៥​នាក់​) ៩០​ដុល្លារ​សម្រាប់​យានយន្ត​ផ្សេង​ៗ​ដែល​មាន​កង់​ច្រើន​ជាង ៤ និង​៩០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​សម្រាប់​យានយន្ត​កង់​ពិសេស ។
ចំពោះ​សំណង​ក្រុមហ៊ុន​ធ្វើការ​សង​ទៅ​លើ​ថ្លៃ​ពេទ្យ​ថ្នាំសង្កូវ និង​ការ​ព្យាបាល​របួស ការ​បាត់​បង់ជីវិត និង​ពិការ ដោយ​សំណង​ក្នុង​មួយ​ករណី​មិន​លើស​ពី ៥០០០​ដុល្លារ ។

នៅ​ក្នុង​ពិធី​ចែក​មួក​សុវត្ថិភាព​នេះ​លោក Chaiyapont Rojnukcarachotthi អគ្គនាយក​ក្រុមហ៊ុន H.I Micro Insurance Plc បានឱ្យ​ដឹង​ថា នេះ​ថ្ងៃ​យើង​បង្កើត​កម្ម​វិធីចែក​មួក​សុវត្ថិភាព​ដោយ​ឥត​គិតថ្លៃ​ជូន​ដល់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​អតិ​ថ​ដិ​ជន ដើម្បី​ឱ្យ​មាន​សុវត្ថិភាព​ទាំងអស់​គ្នា​នៅ​តាម​ដងផ្លូវ ។

គោលបំណង​សំខាន់ គឺ​ក្រុមហ៊ុន​ផ្តោត​ទៅ​លើ​សុវត្ថិភាព ដោយ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ពាក់មួក​សុវត្ថិភាព​ទាំងអស់​គ្នា ក៏​ដូច​ជា​គោលដៅ​ដែល​មាន​ស្រាប់​របស់​ក្រុមហ៊ុន H.I Micro Insurance Plc ដែល​ផ្តោត​ទៅ​លើ​សេវាកម្ម​ធានា​រ៉ាប់រង​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ ។ លោក​បានឱ្យ​ដឹង​ទៀត​ថា ការ​ចែក​មួក​សុ​វ​តិ្ថ​ភាព​នា​ពេល​នេះ គឺជា​លើក​ដំបូង ហើយ​ក្រុមហ៊ុន​នឹង​បន្ត​ចុះ​ទៅ​ចែក​មួក​សុវត្ថិភាព​នេះ​នៅ​តាម​បណ្តា​សាខា​របស់​ក្រុមហ៊ុន​នៅ​តាម​ខេត្ត​នានា​ផង​ដែរ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​កាន់​ក្រុមហ៊ុន H.I Micro Insurance Plc ដែល​មាន​អាសយដ្ឋាន​ផ្ទះ​លេខ #33 ផ្លូវ ៣៣៧ សង្កាត់​បឹង​កក់ ១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ឬ តាម​រយៈ​លេខ​ទូរស័ព្ទ ១៨០០ ២០៨ ៨៧៧, ០២៣ ៨៨៨ ៧៧៧ ឬ​ចូល​ទៅ​កាន់​សាយ www.rvikh.com និង​តាម​រយៈ Facebook rvi.cam ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ