ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​គេ កូន​យើង កំពុង​រៀន​សុខ​ៗ​ដួល​សន្លប់​១២​នាក់​បន្តបន្ទាប់​គ្នា​មិនដឹង​មូលហេតុ

4 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ​ ៖ មាន​ការ​ភ្ញាក់ផ្អើល​ដោយ​សិស្ស​ស្រី​ចំនួន​១២​នាក់​បាន​សន្លប់​ជា​បន្តបន្ទាប់ ក្នុង​ខណៈ​ពេល​ដែល​កំពុង​តែ​រៀននៅ​វិទ្យាល័យ​ក្រូចឆ្មារ ស្រុក​ក្រូចឆ្មារ​ ។ ​ហេតុការណ៍​បាន​កើតឡើង​ចាប់ពី​វេលា​ម៉ោង​១ រសៀល​រហូត​ដល់​វេលា​ម៉ោង​ជិត​៥​ល្ងាច ​ថ្ងៃ​ទី​១៧ ខែមក​រា…

ខេត្ត​ត្បូងឃ្មុំ​ ៖ មាន​ការ​ភ្ញាក់ផ្អើល​ដោយ​សិស្ស​ស្រី​ចំនួន​១២​នាក់​បាន​សន្លប់​ជា​បន្តបន្ទាប់ ក្នុង​ខណៈ​ពេល​ដែល​កំពុង​តែ​រៀននៅ​វិទ្យាល័យ​ក្រូចឆ្មារ ស្រុក​ក្រូចឆ្មារ​ ។ ​ហេតុការណ៍​បាន​កើតឡើង​ចាប់ពី​វេលា​ម៉ោង​១ រសៀល​រហូត​ដល់​វេលា​ម៉ោង​ជិត​៥​ល្ងាច ​ថ្ងៃ​ទី​១៧ ខែមក​រា ឆ្នាំ២០២០​។ ​សិស្ស​ទាំងនោះ​ត្រូវ​បាន​គេ​ដឹក​តាម​រថយន្ដ​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ក្រូចឆ្មារ ដោយ​ក្រុម​គ្រូពេទ្យ​បាន​សង្គ្រោះ​រួច​ផុត​ពី​គ្រោះថ្នាក់​ និង​មាន​កម្លាំង​ប្រសើរ​ឡើង​វិញ​។

លោក​វេជ្ជបណ្ឌិត​ កែវ វណ្ណៈ​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ ​ក្នុង​ពេល​ដំបូង​សិស្ស​ដែល​មក​រៀន​នៅ​វិទ្យាល័យ​ក្រូចឆ្មារ​បាន​សន្លប់​ចំនួន​ពីរ​នាក់​ហើយ​ត្រូវ​បាន​លោកគ្រូ​អ្នកគ្រូ​ប្រញាប់​ហើយ​រថយន្ត​សា​មុ​យ មក​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក​ ។

លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ សិស្ស​ស្រី​ចំនួន​២​នាក់​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ជួយ​បន្តោង​សេរ៉ូម​ឲ្យ​មាន​កម្លាំង​ជា​ធម្មតា​វិញ​ ​ហើយ​ក្រោយមក​ទៀត​ក៏​មាន​សិស្ស​ដទៃ​ទៀត​ចំនួន​១០​នាក់​បាន​រហិតរហៃ​អស់កម្លាំង​រួច​ក៏​សន្លប់​ត្រូវ​បាន​គេ​ដឹក​មក​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ដែរ​ ។ ​ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​សិស្ស​ទាំង​១២​នាក់​នោះ​ត្រូវ​បាន​បន្តោង​សេរ៉ូម​គ្រប់​គ្រប់​គ្នា​ហើយ​រហូត​មក​ដល់​យប់​ថ្ងៃ​ដដែល​សិស្ស​ទាំងនោះ​មាន​កម្លាំង​ប្រសើរ​ឡើង​វិញ​ ។

លោក​វេជ្ជបណ្ឌិត ​កែវ វណ្ណៈ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ​បាន​បញ្ជាក់​ថា​មូលហេតុ​ដែល​បណ្ដាល​ឱ្យ​សិស្ស​ស្រី​ទាំង​១២ នាក់​សន្លប់​ជា​បន្តបន្ទាប់​ដោយសារ​តែ​ពួក​គេ​ប្រឹងប្រែង​រៀនសូត្រ​និង​ខ្វះ​ជាតិ​ស្ករ លុះ​ពេល​ដែល​ឃើញ​មិត្ត​ភ​ក្កិ​របស់​ខ្លួន​ដួល​សន្លប់​អ្នក​ដទៃ​ក៏​មាន​អារម្មណ៍​មិន​ស្រួល​ហើយ​ក៏​សន្លប់​តាម​គ្នា​តែ​ម្ដង​ ។ ​ហើយ​ក្រោម​ការ​យកចិត្តទុកដាក់​ជួយ​សង្គ្រោះ​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​សិស្ស​ទាំង​១២​នាក់​នោះ​មាន​សុខភាព​ប្រសើរ​ឡើង​វិញ ហើយ​ដែរ​និង​ត្រៀម​ត្រឡប់​ទៅ​ផ្ទះ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ