ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​ថ្មី មី​ជាតិ ចេញ​ប្រម៉ូសិន​ថ្មី ៣​រសជាតិ​ក្នុង​កេស​តែ​មួយ !

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ មី​ជាតិចេញ​ប្រ​ម៉ូ​សិន​ថ្មី ៣រសជាតិ​ក្នុង​កេស​តែ​មួយ ជាមួយ​តម្លៃ​ប្រ​ម៉ូ​សិន ដើម្បី​អប​អរ​សាទរ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី ឆ្នាំ២០២០ និង​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន នៅ​ចុង​ខែមករាខាង​មុខ​នេះ ។…

​រាជធានី​ភ្នំពេញ ​៖ មី​ជាតិចេញ​ប្រ​ម៉ូ​សិន​ថ្មី ៣រសជាតិ​ក្នុង​កេស​តែ​មួយ ជាមួយ​តម្លៃ​ប្រ​ម៉ូ​សិន ដើម្បី​អប​អរ​សាទរ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី ឆ្នាំ២០២០ និង​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន នៅ​ចុង​ខែមករាខាង​មុខ​នេះ ។

កេសមី​ជាតិ សម្រាប់​ប្រ​ម៉ូ​សិន​ថ្មី​នេះ ​ត្រូវ​បាន​ឌី​ហ្សា​ញ​ដោយ​ប្រើ​ពណ៌​ការ៉ុត​ឆើត ដែល​ងាយស្រួល​ចំណា និង​​រក​មើល​នៅ​លើ​ទីផ្សារ ដោយ​ក្នុង​មួយ​កេស មានមី​ជាតិ រសជាតិ​សាច់​ជ្រូក​ចិញ្ច្រាំ១០កញ្ចប់ រសជាតិ​ស៊ុប​មាន់១០កញ្ចប់ និងរសជាតិ​ខ​គោ១០កញ្ចប់ ។ លោក ជុន​ហៀ​ង ថាវ​សិទ្ធិ ប្រធាន​ផ្នែក​ទីផ្សារ​របស់ មី​ជាតិបាន​លើក​ឡើង​ថា «​ប្រូ​ម៉ូ​សិន ៣​រសជាតិ​ក្នុង​កេស​តែ​មួយ​នេះ ធ្វើ​ឡើង​ដើម្បី​ផ្តល់​ភាព​ស្រួល ដល់​អ្នក​ដែល​ចង់​ភ្លក់ មី​ជាតិ និង​គ្រួសារ​ដែល​មាន​សមាជិក មាន​ចំណង់​ចំណូលចិត្ត​ផ្សេង​ៗ​គ្នា ពីព្រោះ​ទិញ​តែ​មួយ​កេស​ទេ តែ​អាច​តម្រូវ​ចិត្តបាន​គ្រប់​គ្នា​» ។

តម្លៃ​របស់ មី​ជាតិ ៣ រសជាតិ​ក្នុង​កេស​តែ​មួយ​នេះ ក៏​ជា​តម្លៃ​ប្រ​ម៉ូ​សិន​ផង​ដែរ ។ លោក​ពន្យល់​ថា «​ធម្មតា​បើ​គិត​ជា​កេស មី​ជាតិ រសជាតិ​ខ​គោ មាន​តម្លៃ​ថ្លៃ​ជាង រសជាតិ​ស៊ុប​មាន់ និង​សាច់​ជ្រូក​ចិញ្ច្រាំ​បន្តិច ប៉ុន្តែ​តម្លៃ​ជា​កេស សម្រាប់​ប្រ​ម៉ូ​សិន​ថ្មី​នេះ គឺ​ស្មើ​នឹង​តម្លៃមី​ជាតិ រសជាតិ​ស៊ុប​មាន់ និង​សាច់​ជ្រូក​ចិញ្ច្រាំ ដែល​ធ្វើ​ឲ្យ​ចំណេញ​សម្រាប់​អ្នកទិញ​ទៅ​បរិភោគ​ខ្លូ​ន​ឯង និង​ទៅ​លក់រាយ​បន្ត​» ។

លោក​បន្ត​ថា ស្តុក​សម្រាប់​ប្រ​ម៉ូ​សិន​នេះ​ក៏​មាន​កំណត់​ផង​ដែរ ដូច្នេះ ​គួរ​រួសរាន់​ឡើង​មុន​ពេល មី​ជាតិ ប្រម៉ូ​សិន​នេះ មុន​អស់ពី​ស្តុក ។ គួរ​បញ្ជាក់​ផង​ដែរ​ថា មី​ជាតិ ជា​ផលិតផល​មី​កញ្ចប់​របស់​ខ្មែរ ដែល​មាន​រសជាតិ​បែប​ខ្មែរ ដំបូង​គេ​បង្អស់​នៅ​ប្រទេស​កម្ពុជា និង​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ជប៉ុន និង​បច្ចេកវិទ្យា​ជប៉ុន ដើម្បី​ធានា​ឲ្យ​បាន​គុណភាព​ខ្ពស់​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ ។ មី​ជាតិមាន​បី​រសជាតិ គឺ​សាច់​ជ្រូក​ចិញ្ច្រាំ ស៊ុប​មាន់ និង​ខ​គោ ។ មី​ជាតិស្នាដៃ​ខ្មែរ រសជាតិ​ខ្មែរ ៕

អត្ថបទសរសេរ ដោយ