ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្តី​-ប្រពន្ធ​២គូ​ មកចាប់​សហាយ​ស្មន់ក្នុង​ផ្ទះសំណាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រឿងរ៉ាវ​ដ៏ហួសចិត្ត និងបង្កការភ្ញាក់​ផ្អើល​ផងដែរនៅក្នុងផ្ទះ រវាង​គ្រួសារ​ប្តី​-ប្រពន្ធ​២​គូសហការ​គ្នា ​មកចាប់​ប្តី​និងប្រពន្ធ​របស់ខ្លួន​ លប​លួច​មាន​សាហា​យ​ស្មន់​ ។ ​ទីបំផុត ក៏ចាប់ទាន់​ជាក់ស្តែង​…

រាជធានី​ភ្នំពេញ ៖ រឿងរ៉ាវ​ដ៏ហួសចិត្ត និងបង្កការភ្ញាក់​ផ្អើល​ផងដែរនៅក្នុងផ្ទះ រវាង​គ្រួសារ​ប្តី​-ប្រពន្ធ​២​គូសហការ​គ្នា ​មកចាប់​ប្តី​និងប្រពន្ធ​របស់ខ្លួន​ លប​លួច​មាន​សាហា​យ​ស្មន់​ ។ ​ទីបំផុត ក៏ចាប់ទាន់​ជាក់ស្តែង​ នៅក្នុង​ផ្ទះ​សំណាក់​មួយ​កន្លែង ក្នុង​សង្កាត់​ទូល​ទំពូង​២ ខណ្ឌចំការមន កាលពីវេលា​​ម៉ោង​១០​ព្រឹក​១៧ ​មករា ឆ្នាំ​២០២០ ធ្វើឱ្យគូសហាយទាំង២បានបើក​រថយន្ត​បំបុក​រត់ចេញទៅ​​យ៉ាងលឿន ។

​តាម​បុរស​ជា​ប្តី​ដែល​ទាន់​ប្រពន្ធ​ខ្លួន​មាន​សហា​យ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ខ្លួន​មានការ​សង្ស័យ​ប្រពន្ធ​ជា​យូរ​មក​ហើយ តាំងពី​នៅ​ជា​គូ​ដណ្តឹង​និឹងគ្នា​រហូត​ដល់​បាន​រៀប​ការ​​ ។ រយ​ៈពេល​២-៣​ខែ​ក្រោយ​នេះ​ គាត់មាន​ការ​សង្ស័យ​ប្រពន្ធក៏​ឈាន​ដល់​ការ​តាមដាននាង រហូតឃើញ​ទ​ង្វើ​អស់​ទាំងនេះ​ ។

ដោយឡែក ​ស្ត្រីជា​​ប្រពន្ធ​វិញ ដែល​​​ទាន់ប្តីក៏បាន​ប្រាប់ដែរ​ថា ប្តី​គាត់នេះគឺជា​សាស្ត្រាចារ្យ​បង្រៀន​និស្សិត​ឆ្នាំ3​និង​ទី​4នៅ​សាកល​វិទ្យាល័យ​​មួយ ។ គាត់បន្តថា គាត់​ដឹង​​ស្ត្រីជា​សហា​យនេះ ​មក​​ស្នាក់​នៅផ្ទះសំណាក់​ខាងលើ​តាំងពី​ម៉ោង១១ និង២៥​នាទី​យប់ថ្ងៃ​ទី​១៦ មករា ម្សិលមិញ​ម្ល៉េះ ។

គាត់បន្តថា ហើយរហូត​ដល់​ម៉ោង​១០​ព្រឹក​ថ្ងៃទី១៧ មករា ​ខ្លួន​​រួមនិង​ក្រុម​គ្រួសារ​ចូលទៅ​ចាប់​សហាយ​ស្មន់​ទាំង​២ ។ ប៉ុន្តែត្រូវពួកគេ​រត់​ចេញពីផ្ទះសំណាក់ ហើយ​បើករថយន្ត​​​រំដោះខ្លួន​ចេញ​ទៅ​​ ។ រហូត​ដល់​ម៉ោង​ជាង​៩​យប់ថ្ងៃដដែល ទើបលេចចេញពួកគេ​​ទាំង​២ ​​បាន​មកធ្វើការ​សុំ​ទោស​​លើ​បុរស​ជា​ប្តី ដើម្បី​សុំ​បញ្ចប់​រឿង និង​បាន​គេចខ្លួន​បាត់​ពី​កន្លែង​កើតហេតុតែម្តង​ ។

ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ