ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មាន​បន្ថែម​ ជុំវិញ​ការ​បែកធ្លាយ​វី​ដេ​អូ​ឃ្លី​ប​សិស្ស​ស្រី​វាយ​គ្នា​យ៉ាង​សាហា.វ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​ខណ្ឌ​ចំការមន បាន​សម្រេច​បន្ត​នីតិវិធី​ដោយ​បញ្ជូន​ក្រុម​សិស្ស​ស្រី​វិទ្យាល័យ​ផ្សារ​ដើម​ថ្កូវ​ចំនួន​៤​នាក់ ទៅកាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ។ សិស្ស​ស្រី​ជំទង់​ទាំង​៤​នាក់​នេះ គឺជា​ក្រុម​ព្រួត​គ្នា​វាយ​ទាត់​ធាក់​សិស្ស​ស្រី​ម្នាក់​ក្នុង​ថ្នាក់រៀន​យ៉ាង​អមនុស្សធម៌ ។ ក្រោយ​ពី​លេច​ធ្លាយ​វី​ដេ​អូ​ឃ្លី​ប​វាយ​សិស្ស​ស្រី​ម្នាក់…

រាជធានី​ភ្នំពេញ ៖ នគរបាល​ខណ្ឌ​ចំការមន បាន​សម្រេច​បន្ត​នីតិវិធី​ដោយ​បញ្ជូន​ក្រុម​សិស្ស​ស្រី​វិទ្យាល័យ​ផ្សារ​ដើម​ថ្កូវ​ចំនួន​៤​នាក់ ទៅកាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ។ សិស្ស​ស្រី​ជំទង់​ទាំង​៤​នាក់​នេះ គឺជា​ក្រុម​ព្រួត​គ្នា​វាយ​ទាត់​ធាក់​សិស្ស​ស្រី​ម្នាក់​ក្នុង​ថ្នាក់រៀន​យ៉ាង​អមនុស្សធម៌ ។
ក្រោយ​ពី​លេច​ធ្លាយ​វី​ដេ​អូ​ឃ្លី​ប​វាយ​សិស្ស​ស្រី​ម្នាក់ កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ២០២០ កម្លាំង​នគរបាល​ខណ្ឌចំការមន បាន​ឃាត់ខ្លួន​សិស្ស​ស្រី​ជា​បងធំ​ក្នុង​វិទ្យាល័យ ហ៊ុន សែន ប៊ុ​ន រ៉ា​នី ផ្សារ​ដើម​ថ្កូវ​ចំនួន​៤​នាក់ ដែល​នាំ​គ្នា​វាយ​ទាត់​ធាក់​ក្មេង​ស្រី​ជា​សិស្ស​ថ្នាក់​ទី​៨​ម្នាក់​កាលពី​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៩ និង​ទើប​បែកធ្លាយ​នៅ​ថ្ងៃ​ទី​១៦ ខែមករា ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា សិស្ស​រង​គ្រោះ​ឈ្មោះ ស្រ៊ុ​ន កែវ​មរកត រៀន​ថ្នាក់​ទី​៨ នៃ​វិទ្យាល័យ​ខាងលើ និង​មា​ា​នទី​លំនៅ​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។ ក្រុម​សិស្ស​ស្រី​ដែល​បង្ក​ហិង្សា​មាន​គ្នា​៤​នាក់​ជា​សិស្ស​រៀន​ថ្នាក់​ទី​៩ ហើយ​ក្នុង​ចំណោម​នេះ​មាន​៣​នាក់​រៀន​នៅ​វិទ្យាល័យ​ផ្សេង​ទេ តែ​ត្រូវ​បាន​ហៅ​ឲ្យ​មក​ជួយ​វាយ​ដែរ ។

យោង​តាម​ក្រុម​គ្រួសារ​សិស្ស​រង​គ្រោះ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ករណី​ហិង្សា​នេះ កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ក្នុង​ច្នា​ក់រៀន​នៃ​វិទ្យាល័យ​ផ្សារ​ដើម​ថ្កូវ ។ បន្ទាប់​ពី​វាយដំ​លើ​រាង​កាយ ដោយ​ធាក់​ខ្លួន ទាត់ក្បាល​និង​ជេរ​ប្រមាថ​រួច​មក ក្រុម​សិស្ស​ទាំងនោះ បាន​គំរាម​ជន​រង​គ្រោះ​ថែម​ទៀត​ផង​ធ្វើឲ្យ​ជន​រង​គ្រោះ​មិន​បាន​ទៅ​រៀន​ទេ ព្រោះ​ខ្លួនប្រាណ​ជាំ​ពេញ​ទាំងអស់ តែ​បាន លាក់ លៀម​មិន​ហ៊ាន​ប្រាប់​ឪពុក​ម្តាយ ។

លុះ​មក​ដល់​រសៀល​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ២០២០ ឃើញ​មាន​វី​ដេ​អូ​ឃ្លី​ប​បង្ហោះ​ក្នុង​សង្គមហ្វេ​ស​ប៊ុ​ក ទើប​ឪពុក​ម្តាយ​បានដឹង​ថា​កូន​គាត់មាន​សិស្ស​ស្រី​ដូច​គ្នា​ចោមរោម​វាយ​យ៉ាង​ចាស់ដៃ​ក៏​បាន​ហៅ​កូនស្រី​មក​សួរនាំ​ថា​ជា​រឿង​ពិតប្រាកដ​មែន ។ ឪពុក​ម្តាយ​បាន​នាំ​កូនស្រី​ទៅ​កាន់​ប៉ុស្តិ៍នគរបាល​ផ្សារ​ដើម​ថ្កូវ​ឲ្យ​ជួយ​អន្តរា គមន៍​និងស្វែងរក​ចាប់​ជន​បង្ក​ហិង្សា​នៅ​ក្នុង​វី​ដេ​អូ​ឃ្លី​បខាងលើ ។

បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ក្មេង​ស្រី​ចំ​នួ​៤​នាក់​នាំ​យក​មក​សាកសួរ​នៅ​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ ហើយ​បញ្ជូន​ទៅអធិការ ដ្ឋាន​នគរបាល​ខណ្ឌចំការមន​សាកសួរ​បន្ត រហូត​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៦ខែមករា ឆ្នាំ​២០២០ បាន​បញ្ចប់​ការ​សាកសួរ និង​បញ្ជូន​សិស្ស​ស្រី​ទាំង​៤​នាក់​នោះ​ទៅ​ស្នងការដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ។

ចំណែក​យុវតី​រង​គ្រោះ ក៏​ត្រូវ​បាន​សមត្ថកិច្ចហៅ​មក​សួរនាំ​បន្ថែម​ទៀត​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រក​យុត្តិធម៌​ជូន​នាង ក៏​ដូច​ជា​សាច់ញាតិ​ផង​ដែរ ។បន្ទាប់​ពី​បញ្ចប់​ការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ម្តាយ​យុវតី​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា គាត់​នឹង​ដាក់​ពាក្យបណ្ដឹង ជុំវិញ​ករណី​ហិង្សា​ខាងលើ​នេះ និង​ប្រគល់​តួនាទី​ទៅ​ឱ្យ​សមត្ថកិច្ច​ជំនាញ​ចាត់ការ​បន្ត​តាម​នីតិវិធី ។

ចំពោះ​មូលហេតុ​ដែល​ឈាន​ដល់​កើត​មាន​ទំនាស់​និង​ប្រើ​ហិង្សា​វាយ​ទាត់​ធាក់​ទៅ​លើ​កូនស្រី​គាត់ ពី​សំណាក់​យុវតី​ទំនើង​ទាំង​៤​នាក់​នោះគឺ​គាត់​មិន​បានឱ្យ​ដឹង​នោះ​ទេ ។ ឯ​ដំណោះស្រាយយ៉ាងណា​គឺ​មិន​ទាន់​មាន​ប្រភព​ច្បាស់​ការណ៍​ណាមួយ ​អាច​បញ្ជាក់​ឱ្យ​ដឹង​នៅឡើយ​ទេ នៅ​យប់​ថ្ងៃ​ទី​១៦ ខែមករា ។

ជាក់ស្តែង ក្រុម​យុវតី​ទំនើង​ទាំង​៤​នាក់​នោះត្រូវ​បាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន នាំ​ទៅ​កាន់​ស្នងការដ្ឋាន​នគរ បាល​រាជធានី​ភ្នំពេញ រង់ចាំ​ចាត់ការ​បន្ត​តាម​ច្បាប់ ។ ជាមួយនឹង​ការ​បន្ត​នីតិវិធី​នេះ​ស្រាប់តែ​វី​ដេ​អូ​ឃ្លី​ប​មួយ ទៀត​ត្រូវ​បាន​គេ​បង្ហោះ​គឺ​ក្រុម​ដដែល​និង​អ្នក​រង​គ្រោះ ត្រូវ​បាន​វាយដំ​ក្នុង​ថ្នាក់​ដែរ តែ​កាលបរិច្ឆេទ​ពេល​ណា​នោះ​ នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ ។តាម​ប្រភព​ព័ត៌មាន​ចុង​ក្រោយ​ថា ក្មេង​ស្រី​ទាំង​៤​នាក់​ដែល​បាន​
ធ្វើ​នូវ​ទ​ង្វើ​ឆ្គាំឆ្គង​នេះ ត្រូវ​បាន​សម្រេច​ឱ្យធ្វើ​ការ​សុំ​ទោស​ចំពោះ​ឪពុក​ម្ដាយ​និង​ក្មេង​ស្រី​រង​គ្រោះជា​សា​ធា រណៈ​៕

អត្ថបទសរសេរ ដោយ