ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ជាង​ស្ទើរភ្លើង​ ស្ទូច​ផ្ទះ​ខុស​បច្ចេក​ទេស​

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ លំនៅ​ឋាន​ធំ​ទ្រនំ​ខ្ពស់​មួយ​ខ្នង​ធ្វើ​ពី​ឈើ ប្រក់​ក្បឿង មាន​ទំហំ​៨​ម៉ែត្រ​គុណ​នឹង​៩​ម៉ែត្រ បាន​បាក់​រលំ​ខ្ទេចខ្ទី​ដោយសារ​តែ​ក្រុម​ជាង​ស្ទូច​ខុស​លក្ខណៈ​បច្ចេកទេស​ដែល​គេ​ថា​ក្រុម​ជាង​ស្ទើរភ្លើង​បណ្តាល​ឱ្យ​រអិល​ហើយ​ក៏​រលំ​បាក់​ខ្ទេច​តែ​ម្តង ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៦ មក​រា ឆ្នាំ​២០២០…

ខេត្តកំពង់ចាម ៖ លំនៅ​ឋាន​ធំ​ទ្រនំ​ខ្ពស់​មួយ​ខ្នង​ធ្វើ​ពី​ឈើ ប្រក់​ក្បឿង មាន​ទំហំ​៨​ម៉ែត្រ​គុណ​នឹង​៩​ម៉ែត្រ បាន​បាក់​រលំ​ខ្ទេចខ្ទី​ដោយសារ​តែ​ក្រុម​ជាង​ស្ទូច​ខុស​លក្ខណៈ​បច្ចេកទេស​ដែល​គេ​ថា​ក្រុម​ជាង​ស្ទើរភ្លើង​បណ្តាល​ឱ្យ​រអិល​ហើយ​ក៏​រលំ​បាក់​ខ្ទេច​តែ​ម្តង ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៦ មក​រា ឆ្នាំ​២០២០ នៅ​ភូមិព្រែក​រំដេង​កើត ឃុំ​ពង្រ ស្រុក​កោះសូទិន ។

ផ្ទះ​១​ខ្នង​នេះ​របស់​ឈ្មោះ វ៉េ​ង សុ​វ៉ា​ន ភេទ​ស្រី អាយុ​៥៣​ឆ្នាំ ទោះបីជា​បែប​ណា នៅ​ក្នុង​ហេតុការណ៍​នេះ​មិន​មាន​អ្នក​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ទេ ដែល​អាច​ចាត់ទុកជា​សំណាងល្អ​ផង​ដែរ ទោះបី​ផ្ទះ​ត្រូវរ​លំបាក់​អស់​ក្តី ។

លោក​វរសេនីយ៍ឯក​អុ​ឹ​ម ខឿន អធិកា​នគរបាល​ស្រុក​កោះសូទិន​ប្រាប់​ឲ្យ​ដឹង​ថា ស្ត្រី​ជា​ម្ចាស់ផ្ទះ បាន​ជួល​ជាង​ឱ្យ​រុះរើ ដើម្បី​រំកិល​ចេញពី​កន្លែង​ចាស់​ថយ​ទៅ​ខាងក្រោយ និង​លើក​ឲ្យ​ខ្ពស់​ជាង​មុន ។ ក្រោយ​ពី​ក្រុម​ជាង​ស្ទូច​លើកដាក់​លើ​កំណល់​រួចរាល់​ក៏​បាន​ទៅ​សម្រាក​ហូប​បាយ​ត្រៀម​រំកិល​បន្តិច​ម្ដង​ៗ នាំ​យក​ទៅ​ដាក់​នៅ​កន្លែង​ថ្មី ។

លោក​អធិការ​បាន​ប្រាប់​បន្ត​ថា ស្រប​ពេល​ដែល​ម្ចាស់ផ្ទះ​និង​ក្រុម​ជាង​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ឈប់​សម្រាក​នោះ ចៃដន្យ​ស្រាប់តែ​រអិល​កំណល់​ដែល​ដាក់​កល់​ពីក្រោម ជា​ហេតុ​បណ្ដាល​ឲ្យ​ផ្ទះ​ឈើ​ដែល​មាន​ទំហំ​ធំ​និង​ដ៏​មាន​ទម្ងន់​នេះ​បានរ​លំបាក់​ខ្ទេចខ្ទី​អស់​តែ​ម្តង​គឺ​បាក់​រាប​ដូច​ត្រូវ​ខ្យល់ព្យុះ​វ៉ៃ​ផ្តួល ។ នេះ​អាច​ចាត់ទុកជា​សំណាង​មួយ ប្រ​សិន​ណា បើ​ក្រុម​ជាង​កំពុង​តែ​បំពេញ​ការ ងារ​ស្ទូច​លើក​ផ្ទះ​ហើយ​បាក់​ធ្លាក់​បែប​នេះ​នឹង​អាច​មាន​អ្នក​រងគ្រោះថ្នាក់​ធ្ងន់ ឬ​ក៏​ស្លាប់​បាត់បង់​ជីវិត​ក៏​មាន ។

បន្ទាប់​ពី​ទទួល​បាន​នូវ​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​បាន​ចុះ​ទៅ​ដល់​ផ្ទះ​កើតហេតុ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ គេ​មិន​ទាន់​ដឹង​ថា​ទំហំ​នៃ​ការ​ខូចខាត​នោះ​មាន​ទឹកប្រាក់​ចំនួន​ប៉ុន្មាន​នៅឡើយ​ទេ ។ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី ១៧​មក​រា ម្ចាស់ផ្ទះ​និង​ក្រុម​ជាង​រុញ​ផ្ទះ​កំពុង​តែ​ធ្វើការ​ចរចា​គ្នា ដើម្បី​រក​ដំណោះស្រាយ​មួយ​ចៀសវាង​កុំ​ឲ្យ​មានការ​ប្ដឹងប្តល់ ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ឃុំ​ពង្រ ស្រុក​កោះសូទិន នា​ពេល​កន្លង​មក​មិន​ដែល​មាន​ហេតុការណ៍​បាក់​រលំ​ផ្ទះ​ឈើ​ដោយសារ​តែ​ការ​ស្ទូច​រំកិល​ផ្ទះ​បែប​នេះ​ទេ ។ កម្រ​មាន​ដែល​រំកិល​ផ្ទះ​ក្លាយជា​មហន្តរាយ​បែប​នេះ ៕​

អត្ថបទសរសេរ ដោយ