ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេខ្លោង​ទើប​ចេញពី​គុកមក​ជួញ​វិញ​ដដែល

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ចំនួន​៤​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀន​ជាង​៥​គីឡូក្រាម ហើយ​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ពុធ​ទី​១៥ ខែមករា​កន្លង​ទៅ ត្រូវមន្ត្រី​ការិយាល័យ​ជំនាញ​បញ្ជូន​ទៅ​ប្រគល់​ឲ្យ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត នា​រសៀល​ថ្ងៃ​ទី​១៧ ខែមករា ក្រោយ​ពី​បញ្ចប់​នីតិវិធី​សួរនាំ​។…

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ចំនួន​៤​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀន​ជាង​៥​គីឡូក្រាម ហើយ​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ពុធ​ទី​១៥ ខែមករា​កន្លង​ទៅ ត្រូវមន្ត្រី​ការិយាល័យ​ជំនាញ​បញ្ជូន​ទៅ​ប្រគល់​ឲ្យ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត នា​រសៀល​ថ្ងៃ​ទី​១៧ ខែមករា ក្រោយ​ពី​បញ្ចប់​នីតិវិធី​សួរនាំ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង ពី​មន្ត្រី​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត ។

យោង​តាម​របាយការណ៍​របស់​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តឲ្យ​ដឹង​ថា ជន​ទាំង​៤​នាក់​ដែល​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរគ្រឿងញៀន​នេះ​មាន ៖
១-​ឈ្មោះ អ៊ា​ន ហាក់​ឡេ​ង អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​អូរ​ចារ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង
២-​ឈ្មោះ នឿ​ន វណ្ណៈ អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ក្បាល​ខ្មោច ឃុំ​ជ្រៃ ស្រុក​ថ្មគោល ។
៣-​ឈ្មោះ ហៀ​ង ស៊ី​វន អាយុ​៣១​ឆ្នាំ រស់នៅភូមិ​ព្រៃ​កូន​សេក សង្កាត់​អូរ​ចារ ។
៤-​ឈ្មោះ ហោ ឧត្តម អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិដង្កោ​ទាប សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ។

បើ​តាម​ប្រវត្តិ ឈ្មោះ ហោ ឧត្តម នេះ​គឺជា​មេខ្លោង​ជូ​ញ​ដូរ​គ្រឿងញៀន​ដ៏​ល្បីល្បាញ ។ ជន​នេះ​ទើប​ចេញពី​គុក​បាន​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ហើយ​ពេល​នេះ​ត្រូវ​ត្រឡប់​ទៅ​ជួប​ប្រពន្ធ​នៅ​ក្នុង​គុក​វិញ ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ជួញដូរ​គ្រឿងញៀន​ដូច​គ្នា​ដដែល ។ លោក​ឧត្តមសេនីយ៍ត្រី កុយ ហៀ​ង ស្នងការរង​នគរបាល​ខេត្ត ទ​ទូល​បន្ទុក​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹង​តាម​រយៈ​របាយការណ៍​ថា ក្រុមជួញដូរ​គ្រឿងញៀន​ទាំង​៤​នាក់​នេះ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន រួម​សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​បាត់ដំបង បង្ក្រាប​ជា​បន្តបន្ទាប់ ចាប់តាំងពី​វេលា​ម៉ោង​ជិត​៤​ទៀប​ភ្លឺ​រហូត​ដល់​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១៥ ខែមករា នៅ​ទីកន្លែង​ផ្សេង​ៗ​គ្នា ក្នុង​សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង ។

លោក​កុយ ហៀ​ង មាន​ប្រសាសន៍​ថា ថ្នាំ​ញៀនមួយ​ចំនួន​ធំ​ត្រូវ​បាន​សមត្ថកិច្ច​រឹបអូស ពេល​ឃាត់ខ្លួន​ពួក​គេ​ដំបូង​នៅ​តាម​ផ្លូវ និង​មួយ​ចំនួន​ទៀតត្រូវ​បាន​ឆែកឆេរ​រក​ឃើញ​នៅ​ក្នុងផ្ទះ​របស់​មេខ្លោង​ឈ្មោះ ហោ ឧត្តម ។ ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក នួន សាន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត និង​លោកស្នងការ​ខេត្ត។ ចំពោះ​វត្ថុ​តាង​នានា ដែល​សមត្ថកិច្ច​ដកហូត​បាន​ពី​ក្រុម​ជួញដូរ​គ្រឿងញៀន​ខាងលើ​នេះ បើ​តាម​របាយការណ៍​បូក​សរុប​របស់​លោក សុខ និមល នាយ​ស្ដីទី​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ឲ្យ​ដឹង​ថា មាន​ថ្នាំ​ញៀន​ប្រភេទ​ICE(​ម៉ា​ទឹកកក​)​ទម្ងន់​៥,៨​គីឡូក្រាម ។

ក្រៅពី​នេះ នៅ​មាន​ថ្នាំ​ញៀន​ប្រភេទ​ផ្សេង​ៗ​មួយចំនួន​ទៀត ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​២ រថយន្ត​២​គ្រឿង ម៉ូតូ​១​គ្រឿង និង​សម្ភារ​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត ។ លោក សុខ និមល បញ្ជាក់​ថា ការ​សាកសួរក្រុម​ជនសង្ស័យ​បាន​បញ្ចប់​និង​កសាង​សំណុំរឿង​តាម​នីតិវិធី​រួចរាល់​ហើយ ។ បើ​តាម​គោលការណ៍
លោកស្នងការ​តម្រូវ​ឲ្យ​ការិយាល័យ​ជំនាញ​បញ្ជូន​ជនសង្ស័យ​ទាំង​៤​នាក់ រួម​ទាំង​វត្ថុ​តាង​នានា​ទៅ​កាន់​សាលាដំបូង​ខេត្ត នា​រសៀល​ថ្ងៃ​ទី​១៧ ខែមករា ៕

អត្ថបទសរសេរ ដោយ