ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លាភ​ហូរ​ពេញ​ផ្ទះ​ព្រោះ​យល់​ពី​ពិធី​ដក​ជើងធូប

4 ឆ្នាំ មុន

ដក​ជើងធូប​ជា​ពិធី​សែន​មួយ​នៅ​ក្នុង​ប្រពៃណី​ជនជាតិ​ចិន​-​វៀតណាម ដែល​តែង​ធ្វើ​ឡើង​នៅ​មុន​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​របស់​ពួក​គេ​ឈាន​ចូល​មក​ដល់ ដែល​ឆ្នាំ​២០២០​នេះ ថ្ងៃ​សែន​ដក​ជើងធូប​នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍ ទី​១៨ ខែមករា ។ ពិធី​សែន​ដក​ជើងធូប​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ចន្លោះ​ពី​៥​ថ្ងៃ និង​៧​ថ្ងៃ…

ដក​ជើងធូប​ជា​ពិធី​សែន​មួយ​នៅ​ក្នុង​ប្រពៃណី​ជនជាតិ​ចិន​-​វៀតណាម ដែល​តែង​ធ្វើ​ឡើង​នៅ​មុន​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​របស់​ពួក​គេ​ឈាន​ចូល​មក​ដល់ ដែល​ឆ្នាំ​២០២០​នេះ ថ្ងៃ​សែន​ដក​ជើងធូប​នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍ ទី​១៨ ខែមករា ។ ពិធី​សែន​ដក​ជើងធូប​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ចន្លោះ​ពី​៥​ថ្ងៃ និង​៧​ថ្ងៃ មុន​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​និង​វៀតណាម ។

ម្ចាស់ផ្ទះ​បាន​ឱកាស​នេះ ដក​សំអាត​ទី​រាន​ទេវតា ទិញ​ឬ​ប្តូរ​រាន​ថ្មី សំអាត​បាញ់​ទឹកអប់ ទី​កុងម៉ា​និង​ជំនាង ទី​អ្នក​ថែរក្សា​ដូច​ជា អ្នកមហា​សេនា​ផ្សេង​ៗ​ក្នុងផ្ទះ ដោយ​រើ យក​ជើងធូប​ចាស់​ចេញ លាង​សម្អាត​ផើង កំប៉ុង​ដើម្បី​ត្រៀម​រៀបចំ​ទទួល​កុងម៉ា ទេវតា​ឆ្នាំ​ថ្មី ។

មុន​ពេល​ដក​ជើងធូប​ដើម្បី​រៀបចំ​សម្អាត​យើង​អាច​និយាយ​ដឹងគុណ អរគុណ ហើយ​សែន​ប្រមាណ​ជាមួយ​ស​ប្តា​ហ៍​មុន​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ជា​រៀង​រាល់​ឆ្នាំ ដោយ​អាច​ដាក់​តង្វាយ​ជា​ផ្លែ​ឈើ បង្អែម​មាន​នំ​អ៊ី ឬ​នំ​ឡើង នំអាកោ​ជាដើម ដោយ​ហោចទៅ​សូ​ម្បី​ទឹកតែ​លាយ​ស្ករ​ក៏​បាន​មិន​ថ្វី​ទេ ។

បន្ទាប់​មក ត្រូវ​រៀបចំ​ផេះ​ឬ​ដីខ្សាច់​ដាក់​ផើង ឬ​កំប៉ុង​ឡើង​វិញ ហើយ​បាញ់​ទឹកអប់ ម្សៅ និង​រក្សា​ទុក​ជើងធូប​៥​សរសៃ​នៅ​តាម​អាសនៈ​ព្រះ​និង​ទេវតា ចំណែក ៣​សរសៃ​នៅ​ទី​បុព្វការី​ជន ។ បន្ទាប់​ពី​នោះ​គេ​មិន​ចាំបាច់​អុជ​ធូប​ឬ​ផ្លាស់​ទឹក​អ្វី​ទាំងអស់​រហូត​ដល់​សែន​ចូល​ឆ្នាំ​ថ្មី​តែ​ម្តង​។

តាម​ទម្លាប់​ប្រពៃណី​ជនជាតិ​ចិន​និង​វៀតណាម​មាន​ជំនឿ​ថា ផើង ឬ​កំប៉ុង​ជើងធូប​នីមួយ​ៗ​សុទ្ធតែ​មាន​ម្ចាស់​ថែរក្សា​ដូច​ជា កុងម៉ា បុព្វការី​ជន ជំនាងផ្ទះ និង​ទេវតា​ជាដើម ។ កា​រដក​ជើងធូប​ចេញពី​កំប៉ុង​នោះ​ៗ គេ​ត្រូវ​រង់ចាំ​គម្រប់​មួយ​ឆ្នាំ​ទើប​ហ៊ាន​ដក​ចេញ តែ​មុន​នឹង​ដក​ជើងធូប​នោះ​ចេញ​គេ​ត្រូវធ្វើ​ពិធីសែនព្រេន​តាម​ការ​គួរ​ជា​មុន​សិន បើ​ហ៊ាន​បំពាន​ទម្លាប់​នេះ​ខ្លាច​ដាក់​រាសី ឬ​មាន​គ្រោះកាច​ចង្រៃ​យាយី ។ ប៉ុន្តែ​ជំនឿ​នេះ​ពុំ​សូវ​មាន​អ្នក​ណា​ចេះ​បក​ស្រា​យថាហេតុ​អ្វី​ឡើយ គឺ​គេ​គ្រាន់​ដឹង​ថា ធ្វើ​តាម​ទម្លាប់ ។

ជា​រួម​មក​ពិធី​សែន​ដក​ជើងធូប​នេះ​បាន​សេចក្តី​ថា គឺ​សែន​អរគុណ និង​ជូន​ដំណើរ​កុងម៉ា បុព្វការី និង​ទេវតា​ដែល​រក្សា​យើង​បាន​ចម្រុងចម្រើន​ឱ្យ​ត្រឡប់​ទៅ​ឋានសួគ៌​វិញ ហើយ​ក៏​ដក​ជើងធូប​ចេញពី​កំប៉ុង​ដើម្បី​យក​កំប៉ុង​ជើងធូប​នោះ​ទៅ​លាង​សម្អាត​ត្រៀម​ដោត​ជើងធូប​ថ្មី​បន្ត​ទៀត ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ